ជាធម្មតាបុរសៗជាច្រើនតែងតែមានបំណងប្រាថ្នាចង់បានស្បែកស្អាត ភ្លឺរលោង ដើម្បីបង្ហាញនូវភាពទាក់ទាញមកពិភពខាងក្រៅ ប៉ុន្តែប្រហែលជាពួកគាត់មិនដឹងពីរបៀបថែរក្សាស្បែកឱ្យបានត្រឹមត្រូវនោះទេ។ ដើម្បីធ្វើឲ្យស្បែកមុខមានភាពស្រស់ស្អាតដូចអ្វីដែលចង់បាន ជាដំបូងត្រូវមើលកំហុសទាំង ៤ នេះសិន៖
1. ការលាងមុខខុស
អ្នកខ្លះគិតថា គ្រាន់តែលាងមុខនឹងទឹកគឺគ្រប់គ្រាន់ នេះពិតជាកំហុសធ្ងន់ធ្ងរមួយហើយ។ ជាការពិត ដំណើរការនេះមិនអាចលុបភាពកខ្វក់ទាំងអស់ដែលជ្រៅទៅក្នុងស្រទាប់អេពីដេមីនៃស្បែកនោះទេ។ ការមិនបានសម្អាតដោយប្រុងប្រយ័ត្នបណ្តាលឱ្យបាក់តេរី និងធូលីកកកុញលើស្បែកមុខ។ ដូច្នេះហើយ អ្នកគួរចាប់ផ្តើមដោយជ្រើសរើសផលិតផលសម្អាតដែលត្រឹមត្រូវសម្រាប់ស្ថានភាពស្បែករបស់អ្នក។
2. បន្តប៉ះមុខឬច្របាច់មុនដោយផ្ទាល់
ប្រហែលជានេះគឺជាកំហុសទូទៅបំផុតសម្រាប់មនុស្សជាច្រើន មិនមែនត្រឹមតែ "បុរស" នោះទេ។ ជារៀងរាល់ថ្ងៃ ដៃរបស់យើងប៉ះនឹងវត្ថុជាច្រើននៅក្នុងបរិយាកាសផ្សេងៗគ្នាដែលជាកន្លែងដែលមានបាក់តេរីនិងជាតិកខ្វក់ច្រើនបំផុតប្រមូលផ្តុំគ្នា។ ទន្ទឹមនឹងនេះផងដែរ មនុស្សជាច្រើនក៏មានទម្លាប់ស្ទាបមុខ ចង្កា និងថ្ពាល់ដោយមិនដឹងខ្លួន ដែលរាល់សកម្មភាពទាំងអស់នេះមិនថាច្រើនឬតិចតែងបង្កើនការប៉ះពាល់ស្បែកទៅនឹងភាពកខ្វក់ និងបាក់តេរី។
3. មិនផ្តល់សំណើមបន្ទាប់ពីប្រើទឹកសម្អាតរួច
ការថែរក្សាស្បែកមិនមែនគ្រាន់តែប្រើហ្វូមលាងមុខនោះទេ។ នេះជាធម្មតាគ្រាន់តែជាជំហានដំបូងនៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នកប៉ុណ្ណោះ។
បន្ទាប់ពីលាងមុខរួច ស្បែកមិនមានស្រទាប់ប្រេងធម្មជាតិដើម្បីរក្សាសំណើមនោះទេ ដូច្នេះមនុស្សមួយចំនួននឹងមានអារម្មណ៍ថាស្បែកស្ងួត។ ក្នុងរយៈពេលវែង ស្បែកអាចប្រេះ បែក រដុប និងគ្មានជីវិត ដើម្បីរក្សាសំណើមចាំបាច់ និងផ្តល់សារធាតុចិញ្ចឹមដើម្បីជួយស្តារស្បែកឡើងវិញ អ្នកអាចផ្តល់សំណើមដោយប្រើផលិតផលផ្តល់សំណើមខ្លាំងជាមួយនឹងក្រែម ដើម្បីចៀសវាងហានិភ័យនៃការកោស និងឆ្លងមេរោគផងដែរ នៅពេលកោររោមជាប្រចាំ។
4. របៀបរស់នៅមិនសមហេតុផល
ស្បែកមិនល្អគឺជាការព្រមានអំពីរបៀបរស់នៅដែលមិនមានសុខភាពល្អ។ នៅពេលដែលស្បែកចាប់ផ្តើមកើតមុន ស្ងួត ខ្មៅ ឬគ្រើម វាអាចបណ្តាលមកពីរបៀបរស់នៅដែលមិនមានវិទ្យាសាស្រ្ត និងកម្រិតមធ្យម ឬផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃរបបអាហារដែលមានជាតិពុល ខ្វះវីតាមីន និងសារធាតុរ៉ែសំខាន់ៗ។ ការហាត់ប្រាណ និងការទទួលទានអាហារដែលមានសុខភាពល្អមិនត្រឹមតែធ្វើឱ្យស្ថានភាពស្បែករបស់អ្នកប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអ្នកនូវរាងកាយដែលមានសុខភាពល្អ និងស្វាហាប់ផងដែរ។ គួរចៀសវាងអាហាររហ័ស អាហារហឹរ ក្នុងពេលជាមួយគ្នានោះ ក៏ត្រូចបន្ថែមបន្លែ សណ្តែក ត្រី នៅក្នុងអាហារ នឹងផឹកទឹកឱ្យបានគ្រប់គ្រាន់ ២ លីត្រក្នុងមួយថ្ងៃសម្រាប់ស្បែកដែលមានសុខភាពល្អពីខាងក្នុង។
ប្រភព៖ បរទេស