សម្រាប់មនុស្សស្រីវ័យកណ្តាលចូលល្បាក់ខ្ទង់ ៤០ ឆ្នាំឡើងទៅ ប្រសិនជាផ្នែកទាំង ៤ លើរាងកាយ ដូចបង្ហាញខាងក្រោម មានទំហំស្តើង នោះយើងសូមចូលរួមអបអរ ព្រោះវាពិតជាសំខាន់ណាស់ វាជាតម្រុយបង្ហាញថា អ្នកនឹងមានអាយុវែង៖
៤) មានខ្នងស្តើង
ខ្នងជាធម្មតាបើសម្រាប់មនុស្សប្រុស គឺមានទំហំធំ ក្រាស់ហើយ ដោយបង្ហាញពីភាពរឹងមាំ។ យ៉ាងណាសម្រាប់ស្រ្តី ខ្នងធំនិងក្រាស់ មិនល្អទៅ វិញទេ ដោយវាបង្ហាញថា ស្រ្តីនោះមានជាតិខ្លាញ់ក្នុងរាងកាយច្រើន ហើយមើលទៅក៏មិនស្អាតដែរ។
មូលហេតុនេះ ប្រសិនអ្នកឈានដល់វ័យរាងចំណាស់បន្តិច ហើយខ្នងរបស់អ្នកនៅតែស្តើង នោះចំណាំមើលខ្លួនឯងទៅ រាងកាយអ្នកប្រៀបដូចជាក្មេងជាងវ័យ ហើយក៏មិនងាយមានជំងឺអ្វីមកបៀតបៀនដែរ។
៣) មានចង្កេះតូចស្តើង
មនុស្សប្រុសស្រី គឺដូចគ្នា រមែងមានខ្លាញ់រុំនៅតំបន់ចង្កេះ នាំឲ្យដុះក្បាលពោះអ្វីជាដើម។ តែយ៉ាងណាបើតំបន់នោះ សម្រាប់អ្នកបែរជាមានទំហំតូច ហើយស្តើង យើងសុំចូលរួមអបអរ ដំណើរការភាពចាស់ជាងវ័យរបស់អ្នក គឺត្រូវបានពន្យារ។
អ្វីដែលសំខាន់ វាក៏មានន័យថា ប្រព័ន្ធរំលាយអាហាររបស់អ្នកនៅដំណើរការល្អ ហើយគ្មានខ្លាញ់រុំជាប់ច្រើននៅតំបន់ចង្កេះនោះទេ ទើបនាំឲ្យទំហំចង្កេះរាងស្តើងបែបហ្នឹង។
២) មានបាតដៃ និងបាតជើងស្តើង
ប្រសិនស្រ្តីមានអាយុលើសពី ៤០ ឆ្នាំ ហើយផ្នែកទាំងពីរ មានបាតដៃ និងបាតជើងស្តើង នោះគឺមានន័យថា មានជាតិខ្លាញ់តិចតួចបំផុត ហើយបង្ហាញពីការដែលអ្នកបានថែទាំសុខភាពខ្លួនឯងយ៉ាងល្អ ដោយវាក៏បង្ហាញពីអត្រានៃភាពចាស់យឺតផងដែរ។
១) មានកស្តើងតូច
ប្រសិនទំហំក របស់អ្នកស្តើងតូច ក៏មានន័យថា តំបន់នោះគ្មានជាតិខ្លាញ់ ជារឿងគួរឲ្យសាទរខ្លាំងបំផុត។ ក៏ដែលមានកម្ពស់ ៧ សង់ទីម៉ែត្រ មិនមានបួរ ដែលនិយាយតែកស្តើង ហើយត្រង់ នោះគឺជាមនុស្សស្រី ដែលប្រឈមនឹងជំងឺរ៉ាំរ៉ៃទាបបំផុត។
ស្រ្តីនេះតែងតែមានអាយុវែង អាចរស់នៅបានយូរ ហើយហានិភ័យនៃជំងឺដាច់សរសៃឈាមគឺមានទាបជាងស្រ្តីដែលមានកធំ ព្រោះកធំ គឺបង្ហាញពីការប្រមូលផ្តុំជាតិខ្លាញ់ច្រើននៅតំបន់នោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក