ថ្លើមគឺជាសរីរាង្គ ដែលបន្សាបជាតិពុលក្នុងរាងកាយ ហើយបើថ្លើមធ្វើការយ៉ាងស្ងៀមស្ងាត់ ដំណើរការល្អ នោះវានឹងមិនមានអាការៈឬរោគសញ្ញាព្រមានណាមួយ បង្ហាញមកខាងក្រៅឡើយ។
យើងសូមចូលរួមអបអរ ប្រសិនរៀងរាល់ព្រឹក ពេលក្រោកពីគេង រាងកាយអ្នកមិនបញ្ចេញសញ្ញាព្រមានទាំង ៤ ខាងក្រោម៖
៤) ទឹកនោមពណ៌ដូចទឹកតែ
ជារឿងដំបូងត្រូវសង្កេតមើលនៅពេលព្រឹក ពេលទៅបន្ទោរបង់ ប្រសិនឃើញសភាពពណ៌ទឹកនោម ពណ៌លឿងស្រាល នោះវាមិនអីទេ តែបើពណ៌លឿងងងឹត ដូចទឹកតែ វាជាសញ្ញាមិនល្អឡើយ។ វាបង្ហាញថា ថ្លើមកំពុងទទួលរងផលប៉ះពាល់ នាំឲ្យមានការបង្កើនបរិមាណប៊ីលីរុយប៊ីនចូលទៅក្នុងឈាម។
៣) អញ្ចាញធ្មេញហូរឈាម
ប្រសិនបើថ្លើមមានជំងឺ សមត្ថភាពរបស់ថ្លើមក្នុងការផលិតកំណកឈាមត្រូវបានកាត់បន្ថយ។ វាបណ្តាលឲ្យមានការហូរឈាមតាមអញ្ចាញធ្មេញ នៅពេលអ្នកដុសធ្មេញរៀងរាល់ព្រឹក។ រោគសញ្ញានេះ បង្ហាញថាអ្នកកំពុងមានជំងឺថ្លើមរ៉ាំរ៉ៃដែលត្រូវប្រុងប្រយ័ត្នខ្ពស់។
២) ឈឺស្មាខាងស្តាំ
ការឈឺស្មាខាងស្តាំ បណ្តាលមកពីជំងឺថ្លើម ដោយសារដុំសាច់សង្កត់លើ Diaphragh ឬសាច់ដុំសរសៃប្រសាទដែលភ្ជាប់មកជាមួយនៅក្រោមសួត។ សរសៃប្រសាទទាំងនេះភ្ជាប់ទៅស្មាខាងស្តាំ ហើយបណ្តាលឲ្យស្មាឈឺ។
ដូច្នេះហើយប្រសិនអ្នកមានអាការៈចុកចាប់ឈឺស្មាខាងស្តាំ ញឹកញាប់ គួរតែឆ្លៀតទៅពិនិត្យថ្លើមឲ្យបានទាន់ពេលវេលា ជៀសវាងវារងការខូចខាតកាន់តែធ្ងន់ធ្ងរ។
១) ក្លិនមាត់មិនល្អ
ក្លិនមាត់មិនល្អនៅពេលព្រឹក វាជារឿងធម្មតាទេ ប៉ុន្តែបើវាក្លិនមាត់អាក្រក់ខុសពីធម្មតា នោះគឺអាចមកពីមុខងារថ្លើមមានការធ្លាក់ចុះ ថ្លើមខ្សោយ នាំឲ្យកម្រិតអាម៉ូញាក់ក្នុងឈាមមានការកើនឡើន ទើបនាំឲ្យកើតមានក្លិនភាយមិនល្អចេញពីខាងក្នុងមក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក