សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការការគិតរបស់មនុស្សដែលអ្នកលួចស្រឡាញ់ តាមរយៈការជ្រើសរើសសន្លឹកបៀមួយឈុត ដែលអ្នកចាប់អារម្មណ៍បំផុតនៅ ហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។
របៀបលេង
១. ធ្វើសមាធិអធិស្ឋានគិតពីមនុស្សដែលអ្នកលួចស្រឡាញ់ ។
២. ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
ឈុតទី 1
មើលទៅគាត់ចូលចិត្តអ្មកណាស់ អ្នកមិនបានគិតតែម្នាក់ឯងទេ គាត់ចង់នៅមើលថែអ្នករហូតដល់ចាស់ ចង់ថ្នាក់ថ្នមនិងថែរក្សាអ្នកឲ្យបានល្អបំផុតព្រោះគេប្រាកដប្រជានឹងអ្នក តែគេកំពុងស្ថិតនៅក្នុងដំណាក់កាលបំភ្លេចស្នេហាចាស់ ម្ល៉ោះហើយអ្នកត្រូវផ្តល់ពេលវេលាឲ្យគេបន្តិច ។
ឈុតទី 2
ឃើញថាគេចូលចិត្តភាពគួរឱ្យស្រឡាញ់របស់អ្នកណាស់ដឹងទេ! គេដូចជាចូលចិត្តភាពក្មេងល្ហក់របស់អ្នក គេចង់មើលថែអ្នកដូចជាព្រះនាង និងព្រះអង្គម្ចាស់។
គេចង់នៅជាមួយអ្នកគ្រប់ពេលវេលា មិនចង់នៅឆ្ងាយពីអ្នកទេ គេពិតជាឈ្លក់វង្វេងនឹងអ្នកណាស់ឥឡូវនេះ។
ឈុតទី 3
គេដូចជាលួចស្រឡាញ់អ្នកដោយសម្ងាត់ពីចម្ងាយ លួចមើលអ្នកពីចម្ងាយ ចង់ចាប់ផ្តើមស្នេហាថ្មីជាមួយអ្នក ប៉ុន្តែគេខ្លាចថាអ្នកចាត់ទុកគេត្រឹមជាមិត្ត ទើបចេះតែមិនហ៊ាន ។
គេកំពុងខូចចិត្ត ព្រោះគិតថាអ្នកមានម្ចាស់បេះដូងហើយ ទើបមិនហ៊ានបង្ហាញហើយទុកឲ្យវាទៅតាមវាសនា ។
ឈុតទី 4
គេចាប់ផ្តើមចូលចិត្តអ្នកហើយ គេមានអារម្មណ៍ចង់យកចិត្តទុកដាក់ ហើយមានភាពម៉ត់ចត់នឹងស្នេហា។
ម្ល៉ោះហើយទើបគេនៅតែលួចស្រលាញ់អ្នកក្នុងចិត្ត មិនហ៊ានសារភាពត្រង់ៗ ព្រោះគេខ្លាចបាក់មុខបើសិនអ្នកមិនព្រមស្រឡាញ់គេវិញ ៕
ប្រភព៖ Knongsrok