សញ្ញា ៤ បង្ហាញឡើងមកអំឡុងពេលគេង បញ្ជាក់ថា ថ្លើមរបស់អ្នកមានសុខភាពល្អ និងបន្សាបជាតិពុលបានយ៉ាងល្អបំផុត

ថ្លើមគឺជាសរីរាង្គបន្សាបជាតិពុលក្នុងរាងកាយ។ កាលណាថ្លើមខ្សោយ មុខងារបន្សាបជាតិពុលមិនល្អ រាងកាយងាយនឹងកើតជំងឺជាច្រើនទៀតផង ដូច្នេះ តើត្រូវ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា ​ថ្លើម​របស់​អ្នក​មាន​សុខភាព​ល្អ​ឬ​អត់? ទោះជាយ៉ាងណា អ្នកត្រូវតែដឹង បើ​ឃើញ​សញ្ញា​ទាំង ៤ ខាង​ក្រោម​អំឡុងពេល​កំពុង​គេង នោះ​មាន​ន័យ​ថា​ ថ្លើម​ល្អ​ខ្លាំង។

គេងលក់ស្រួល

អ្នកដែលគេងមិនលក់ញឹកញាប់អាចបណ្តាលមកពីមុខងារថ្លើមខ្សោយ ចរន្តឈាមមិនស្ថិតស្ថេរ។ នៅក្នុងដំណាក់កាលនេះ អ្នកគួរតែផឹកទឹកដោះគោក្តៅមួយកែវ មុនពេលចូលគេងជារៀងរាល់ថ្ងៃ ឬត្រាំជើងក្នុងទឹកក្តៅដើម្បីឱ្យមានអារម្មណ៍ស្រួលជាង។ ការអនុវត្តបែបនេះជាប្រចាំគឺមានប្រសិទ្ធិភាពបន្ធូរអារម្មណ៍ ជួយឱ្យអ្នកគេងលក់យ៉ាងឆាប់រហ័ស។ ដូច្នេះ នៅពេលអ្នកគេងលក់លឿននៅពេលយប់ ថ្លើមរបស់អ្នកនឹងត្រលប់មកធម្មតាវិញបន្តិចម្តងៗ។

មិនភ្ញាក់នៅកណ្តាលយប់

ការ​ភ្ញាក់​ពី​ដំណេក​ញឹក​ញាប់​នៅ​ពេល​យប់ អាច​ជា​សញ្ញា​ព្រមាន​ថា ​ថ្លើម​ដំណើរការ​មិន​ប្រក្រតីនោះទេ ព្រោះម៉ោង ២ ទៀបភ្លឺ ជាដំណាក់កាលបន្សាបជាតិពុលក្នុងថ្លើម។ នៅពេលដែលយើងគេងយូរ ថ្លើមអាចបន្សាបជាតិពុលបានយ៉ាងរលូន។ ប៉ុន្តែ ចំពោះអ្នក​ដែល​មានថ្លើម​ខ្សោយ​តែង​ក្រោក​ពី​គេង​កណ្តាល​យប់ ឬ​ព្រឹក​ព្រលឹម គេង​មិន​លក់ មិន​សូវ​ងងុយគេង​។

គ្មានការស្រមុកពេលគេង

ការ​ស្រមុក​ជា​សញ្ញា​បញ្ជាក់​ថា ​រាងកាយ​នឿយហត់​ខ្លាំង ​ថែម​ទាំង​ព្រមាន​ថា ​ថ្លើម​កំពុង​មានបញ្ហាទៀត​ផង។ នៅពេលដែលថ្លើមមានភាពប្រសើរឡើងបន្តិចម្តងៗ រោគសញ្ញានៃការស្រមុកក៏នឹងថយចុះបន្តិចម្តងៗ គុណភាពនៃការគេងនឹងកាន់តែប្រសើរឡើង។

ការគេងមានគុណភាពល្

គុណភាព​នៃ​ការ​គេង​ក៏​ប៉ះពាល់​ថ្លើម​ខ្លាំង​ដែរ បើ​អ្នក​គេង​មិន​លក់ ថ្លើមនឹងមានបន្ទុក​​ធ្ងន់​ ដែលអាចប៉ះពាល់ដល់ដំណើរការបន្សាបជាតិពុលរបស់ថ្លើម។អ្នកដែលមានគុណភាពនៃការគេងមិនគ្រប់គ្រាន់គឺដោយសារតែចរន្តឈាមមិនមិនល្អ កោសិកាថ្លើមមិនមានពេលជួសជុល និងបង្កើតឡើងវិញ ដែលនាំឱ្យមានការភ្ញាក់ ឬយល់សប្តិញឹកញាប់ក្នុងពេលគេង។

ប្រភព៖ បរទេស