ការរួមភេទ គឺពិតជានាំមកនូវប្រយោជន៍ជាច្រើនសម្រាប់រាងកាយ តែយ៉ាងណាសម្រាប់ស្រ្តី នៅពេលវេលា ៣ នេះ ជាពេលមិនសមស្របដែលត្រូវអនុវត្តនោះទេ ហើយវាអាចបង្កគ្រោះថ្នាក់មកដល់អ្នកទៅវិញ៖
៣) បន្ទាប់ពីការមករដូវ
កំឡុងពេលមករដូវ ឬក្រោយមករដូវថ្មីថ្មោង អ្នកមិនគួររួមភេទនោះទេ ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់ស្បូន។
ដោយសារតែពេលនេះមាត់ស្បូនកំពុងស្ថិតក្នុងសភាពបើកចំហ ដូច្នេះការរួមភេទ គឺងាយនឹងបង្កជាការរលាក ឬបង្កមេរោគផ្សេងៗជ្រៀតចូល នាំឲ្យកើតរោគស្រ្តីមួយចំនួន និងបណ្តាលឲ្យសភាពរាងកាយវិវត្តទៅរកភាពចាស់ជាងវ័យឆាប់រហ័ស។ យកល្អ គួររង់ចាំក្រោយការមករដូវចប់រួចរាល់ រយៈពេល ៣ ថ្ងៃ។
២) នៅពេលរាងកាយអស់កម្លាំង
បន្ទាប់ពីទទួលរងសម្ពាធការពារ អស់កម្លាំង ល្ហិតល្ហៃ ក៏ជាពេលដែលអ្នកគួរជៀសវាងការរួមភេទផងដែរ។ ដោយសារពេលវេលានេះ វាអាចនាំឲ្យកើតជំងឺប្រព័ន្ធ Endocrine ហើយបង្កើនល្បឿនភាពចាស់យ៉ាងឆាប់។
១) បន្ទាប់ពីស្រវឹង
បន្ទាប់ពីទទួលទានគ្រឿងស្រវឹង ក៏អ្នកមិនគួររួមភេទភ្លាមៗនោះដែរ បើទោះបីពេលស្ថានភាពរាងកាយមានជាតិស្រវឹង ឆាប់ឲ្យអ្នកមានអារម្មណ៍ស្រើបស្រាលក៏ដោយ។
ដោយសារពេលស្រវឹង ចរន្តឈាមដំណើរការមិនស្រួល អាចបង្កឲ្យប៉ះពាល់ដល់សុខភាព ឬដាច់សរសៃឈាម និងអាចបង្កើនល្បឿននៃភាពចាស់របស់ស្រ្តី ដោយមិនដឹងខ្លួនទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក