មានអ្នកធ្លាប់ជួបដែរឬទេ ពេលគេងសុខៗក៏ស្រាប់តែភ្ញាក់កណ្តាលយប់? ប្រសិនជាអ្នកជួប សូមមកចាប់អារម្មណ៍អត្ថបទនេះ ដោយ Knongsrok ធ្វើការចែករំលែកពីជំងឺព្រមាន ៤ ពាក់ព័ន្ធនឹងអាការៈខាងលើ ដែលអ្នកត្រូវប្រុងប្រយ័ត្ន៖
៤) ជំងឺធ្លាក់ទឹកចិត្ត
អ្នកជំនាញបានឲ្យដឹងថា ការភ្ញាក់ពីគេងញឹកញាប់នៅពាក់កណ្តាលយប់ អាចជាសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ កំឡុងពេលនៃការវិវត្តជំងឺនេះ មនុស្សជាច្រើនតែងតែមានអារម្មណ៍អវិជ្ជមាន ការគិតមិនល្អ នាំឲ្យពួកគេមិនងាយបានគេងលក់ទេ ហើយបើលក់ ក៏មិនស្កប់ស្កល់ដែរ។
វាជាជំងឺទូទៅមួយ ដែលមនុស្សភាគច្រើនជួប ក្រោយពីអស់កម្លាំងនិងរងភាពតានតឹងច្រើន ពីសម្ពាធការពារ។ បើអ្នកជួប គួរតែរកផ្លូវដោះស្រាយ មិនអាចចេះតែបណ្តែតបណ្តោយពីមួយថ្ងៃទៅមួយថ្ងៃបានឡើយ។
៣) ខ្សោយថ្លើម
យោងតាមអ្នកជំនាញ ក៏បានលើកឡើងថា ថ្លើមដែលមានតួនាទីបន្សាបជាតិពុលពីរាងកាយ ប្រសិនវាដើរមិនល្អ ក៏វានាំឲ្យមានការរំខាន បណ្តាលឲ្យអ្នកគេងមិនលក់ដូចគ្នា។ ដូច្នេះសម្រាប់អ្នកឧស្សាហ៍គេងភ្ញាក់ពាក់កណ្តាលយប់ គួរតែទៅរកគ្រូពេទ្យពិនិត្យពីស្ថានភាពថ្លើមរបស់ពួកគេផង។
២) ជំងឺក្រពះ
វាក៏រាប់បានជាសញ្ញាព្រមាននៃជំងឺក្រពះ ពោះវៀនបានដូចគ្នា ដោយប្រសិននឹងកើតជំងឺរលាកក្រពះ ច្រាលទឹកប្រមាត់ជាដើមនោះ ក៏វានាំឲ្យរំខាន ដល់ដំណេក ហើយអ្នកជំងឺឧស្សាហ៍ភ្ញាក់ដោយគ្មានមូលហេតុនៅពាក់កណ្តាលយប់។
១) ជំងឺ Sleep apnea
វាជាជំងឺម្យ៉ាង ដែលប៉ះពាល់ដល់បេះដូង និងការផ្គត់ផ្គង់អុកស៊ីហ្សែនមកកាន់រាងកាយ ហើយក៏មានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធដង្ហើមផងដែរ។ ដូច្នេះវាក៏ជាដើមចមមួយ នាំឲ្យរំខានដល់ដំណេករបស់អ្នកបានដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក