ពេលខ្លះ សេចក្តីស្នេហាមិនផ្តោតតែលើការនិយាយពាក្យថា ស្រលាញ់ ប៉ុណ្ណោះទេ តែយើងជាបុរសគួរតែមានភាពឈ្លាសវៃ ដោយចេះសង្កេតថាទំហំនៃការស្រលាញ់របស់នារីណាម្នាក់មកលើយើងមានដល់កម្រិតណា។
ខាងក្រោម Knongsrok ទម្លាយពីទង្វើគួរឲ្យចាប់អារម្មណ៍ ៤ ដែលមនុស្សស្រី រមែងធ្វើដាក់តែមនុស្សប្រុសនាងស្រលាញ់ខ្លាំងប៉ុណ្ណោះ៖
៤) ប្រាប់អាថ៌កំបាំង
មនុស្សយើងមា្នក់ៗមានអាថ៌កំបាំងផ្ទាល់ខ្លួន ប៉ុន្តែបើនាងនៅថ្ងៃណាមួយ សម្រេចប្រាប់មកកាន់អ្នក ទាំងដែលរឿងនោះ អ្នកផ្សេងមិនធ្លាប់ដឹងពីមុនផង គឺរាប់បានថា អ្នកជាមនុស្សប្រុសដែលនាងទុកចិត្តខ្លាំងបំផុតហើយ។ ដូច្នេះបើគេមានទំនុកចិត្តលើអ្នក ក៏អ្នកជាបុរសចូរថែរក្សាទំនុកចិត្តនោះឲ្យបានល្អផង។
៣) ផ្លាស់ប្តូរខ្លួនឯងសម្រាប់អ្នក
មនុស្សស្រីពេលខ្លះមាត់រឹង តែចិត្តទន់ខ្លាំងណាស់។ ភាពចចេសរឹងរូសតែងតែមាន តែជាញឹកញយនាងក៏តែងតែផ្លាស់ប្តូរខ្លួនឯងសម្រាប់អ្នក ផ្លាស់ប្តូររបៀបរស់នៅ ការនិយាយស្តី បន្ទាប់ពីអ្នកបានបង្ហើបថា សកម្មភាពខ្លះមិនល្អ សកម្មភាពខ្លះអ្នកមិនពេញចិត្តជាដើម។
តាមពិតមិនទៅបាច់មើលអីឆ្ងាយទេ មើលត្រឹមតែការហូបចុកជាប្រចាំ ប្រសិនពេលនៅក្បែរគ្នា នាងមិនចូលចិត្តញុាំអាហារហឹរទេ តែដោយសារអ្នកមានចំណូលចិត្ត រួចនាងក៏ទម្លាប់ប្តូរខ្លួនឯងម្តងបន្តិច ដល់ចេះញុាំអាហារហឹរដូចជាអ្នកដែរ នោះគឺរាប់ថា នាងស្រលាញ់អ្នកខ្លាំងបំផុតហើយ។
២) បង្ហាញភាពទន់នៅខាងក្នុង
មនុស្សស្រីជាច្រើន នៅខាងក្រៅ នាងបង្ហាញមករឹងមាំណាស់ នាងមិនងាយស្រក់ទឹកភ្នែកទេ ប៉ុន្តែនៅថ្ងៃណាមួយ នាងមកដាក់ក្បាលលើស្មារបស់អ្នក នាងសម្រក់ទឹកភ្នែកនៅនឹងមុខអ្នក នោះត្រូវចាំថា ទឹកភ្នែកដ៏មានតម្លៃនោះ គឺស្មើនឹងទំហំនៃសេចក្តីស្រលាញ់ សេចក្តីទុកចិត្តមកលើអ្នកដែលមិនអាចកាត់ថ្លៃបាន។
១) ដើរទិញឥវ៉ាន់ដើម្បីអ្នក
ប្រសិនគេមានទំនោរចេះតែនឹកឃើញទិញរបស់នេះរបស់នោះ ឃើញអ្នកខ្វះរបស់អ្វីប្រើ ក៏ឆ្លៀតច្បិចលុយខ្លួនឯង មកទិញវាសម្រាប់អ្នក។ ទោះពេលខ្លីមិនជាធំ មិនជាមានតម្លៃ តែវាជាសកម្មភាពមួយ ដែលមានតែនារីស្រលាញ់បុរសណាម្នាក់ខ្លាំងទេ ទើបធ្វើរឿងនោះចេញមកបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក