ផ្លែបឺរ មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដូចជាកាល់ស្យូម ជាតិដែក ប៉ូតាស្យូម ដែលវាល្អទាំងសម្រាប់ស្បែកនិងសក់។ ដូច្នេះក្នុងអត្ថបទនេះ Knongsrok សូមគាស់កកាយមកបង្ហាញនូវរូបមន្តសម្ងាត់ ៣ ដែលអ្នកអាចយកទៅអនុវត្តជាមួយផ្លែបឺរដូចខាងក្រោម៖
៣) ឥទ្ធិពលទៅលើស្បែក
វាអាចផ្តល់សំណើមដល់ស្បែក តាមរយៈប្រេងធម្មជាតិដែលមាននៅខាងក្នុងផ្លែបឺរ ហើយក៏អាចបំបាត់ស្នាមជ្រួញ ដោយសារតែមានវីតាមីន E និង C ជួយការពារកោសិកាស្បែកពីផលប៉ះពាល់នៃរ៉ាឌីកាល់សេរី។
បន្ថែមពីនេះខ្លាញ់របស់វា ក៏មានសមត្ថភាពកាត់បន្ថយការខូចខាតកោសិកា ដែលបណ្តាលមកពីការរលាកស្បែក ដោយសារពន្លឺព្រះអាទិត្យ។ លើសពីនេះវាក៏អាចសម្អាតរន្ធញើស និងធ្វើឲ្យស្បែកភ្លឺថ្លាថែមទៀតផង។
វិធីអនុវត្តនៅចំណុចទី ១ គឺអ្នកគ្រាន់តែគាស់យកសាច់នៃផ្លែបឺរ មកទទួលទានលាយជាមួយទឹកដោះគោស្រស់គ្មានជាតិផ្អែម ឬទឹកដោះគោជូរ និងទឹកឃ្មុំក្រូចឆ្មារក៏បានដែរ។
២) ជួយឲ្យសក់រលោង
ដូចបញ្ជាក់ពីខាងលើ ដោយសារតែផ្លែបឺរមានវីតាមីន B និង E ដូច្នេះវាក៏អាចជួយការពារការជ្រុះសក់ និងកាត់បន្ថយអង្គែលើស្បែកក្បាលបានយ៉ាងមានប្រសិទ្ធភាព។ វិធីអនុវត្តគឺសាមញ្ញ អ្នកគ្រាន់តែលាយផ្លែបឺរ ជាមួយប្រេងឡាវេនឌ័រ ហើយយកល្បាយនោះមកលាបលើសក់ និងស្បែកក្បាលឲ្យចូលជ្រៅ រួចសឹមប្រើប្រាស់ទឹកមកលាងសម្អាតសក់ ដូចតែកក់សាប៊ូធម្មតាអ៊ីចឹងដែរ។
១) ជួយពង្រឹងក្រចក
ក្រចកដៃមនុស្សស្រីខ្លះផុយស្រួយឆាប់បាក់ខ្លាំងណាស់ ដូច្នេះការស្រូបយកវីតាមីនពីផ្លែបឺរ មានវីតាមីន E និង B គឺពិតជាសំខាន់ ព្រោះវាអាចធ្វើឲ្យក្រចកនោះប្រែជារឹងមាំបាន។
អ្នកគ្រាន់តែយកប្រេងអូលីវ មកលាយជាមួយផ្លែបឺរ ហើយយកល្បាយនោះមកលាបលើផ្ទៃក្រចកនៃម្រាមទាំង ១០ រួចទុកចោល ១០-១៥ នាទីសឹមធ្វើការលាងសម្អាតជាការស្រេច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក