ចែក​ឲ្យ​ប្រុសៗ​បាន​ដឹង​ផង! ប្រយ័ត្ន​លើស​ឈាម ទឹក​នោម​ផ្អែម ដោយសារ​ទម្លាប់​អាក្រក់ ៤ នេះ

ទម្លាប់​អាក្រក់​ទាំង ៤ ខាង​ក្រោម​នេះ សម្រាប់​បុរស​ប្រសិន​នៅ​តែ​បន្ត​ធ្វើ នោះ​មិន​យូរ​ទេ រាងកាយ​នឹង​ប្រឈម​ជំងឺ​រាំរ៉ៃ​ដូច​ជា​លើស​ឈាម ទឹក​នោម​ផ្អែម ជំងឺ​បេះដូង ពោល​នឹង​នាំ​ឲ្យ​អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន៖

៤) ការ​ទទួល​ទាន​មិន​ទៀងទាត់

Ice_screenshot_20211110 174653

មនុស្ស​ជា​ច្រើន​ដោយ​សារ​តែ​រវល់​ពេក ឬ​ទទួល​រង​សម្ពាធ​ការពារ ក៏​នាំ​ឲ្យ​ពួក​គេ​ មាន​ទម្លាប់​ទទួល​ទាន​អាហារ​មិន​ទៀងទាត់។ នេះ​វា​ពិត​ជា​ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ នាំ​ឲ្យ​មុខងារ​រំលាយ​អាហារ​ធ្លាក់​ចុះ ហើយ​ការ​ស្រូប​យក​របស់​ក្រពះ និង​ពោះវៀន ក៏​មិន​ល្អ​ដែរ ហើយ​ថែម​ទាំង​ផ្តុំ​ជាតិ​ពុល​ក្នុង​រាងកាយ​ច្រើន​ទៀត​ផង។

ទម្លាប់​បែប​នេះ​យូរ​ទៅ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ ប្រឈម​ការ​កើត​មាន​ជំងឺ​ក្រពះ​ពោះវៀន មុខងារ​ខួរក្បាល​ចុះ​ខ្សោយ ស្រក​ទម្ងន់​ស្រក​ខ្លាំង​ឡើង​ទម្ងន់​ឡើង​ខ្លាំង ហើយ​ឆាប់​ចាស់​ជាង​វ័យ ជា​រួម​មិន​ល្អ​នោះ​ទេ​សម្រាប់​សុខភាព។

៣) មនុស្ស​ខ្ជិល​ហាត់ប្រាណ

2

សម្រាប់​បុរសៗ​ត្រូវ​ចាំ បើ​ឆ្លៀត​ពេល​ជួបជុំ​មិត្តភក្តិ​នៅ​ខាង​ក្រៅ​បាន ក៏​គួរ​តែ​ឆ្លៀត​ពេល​ហាត់ប្រាណ​ឲ្យ​បាន​ផង​ដែរ។ ជា​លទ្ធផល​ប្រសិន​រាងកាយ​ មាន​ឆ្លងកាត់​ការ​ហាត់ប្រាណ​ជាប់លាប់ នោះ​វា​នឹង​បញ្ចេញ​ជាតិ​ពុល ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល មិន​ងាយ​ឈឺ​ទេ។

ការ​ហាត់ប្រាណ​ពិត​ជា​សំខាន់​ណាស់ វា​ចូលរួម​ចំណែក​ជួយ​ឲ្យ​យើង​អាយុ​វែង ហើយ​បើ​មនុស្ស​អង្គុយ​ធ្វើ​ការ​យូរ​ទៀត គឺ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​លំហាត់ប្រាណ​ជា​ប្រចាំ ជៀសវាង​ការ​បង្ក​ជំងឺ​ធាត់ ខ្លាញ់​រុំ​បេះដូង ទឹក​នោម​ផ្អែម និង​មហារីក​មួយ​ចំនួន។

២) មនុស្ស​មាន​ទំនោរ​ផ្លូវ​ចិត្ត​អវិជ្ជមាន

ប្រសិន​អ្នក​ជា​មនុស្ស​ប្រុស ដែល​រមែង​តែ​គិត​ពី​រឿង​មិន​ល្អ​ច្រើន​ក្នុង​ជីវិត នោះ​ដូច​ជា​ប្រមូល​ផ្តុំ​ភាព​ស្រ្តេស​មក​កកកុញ​ក្នុង​ខួរក្បាល ហើយ​នាំ​ឲ្យ​ចរន្ត​ឈាម​ដើរ​មិន​ស្រួល​ឡើយ។

អ្នក​ឆាប់​មាន​ការ​បាក់​ទឹក​ចិត្ត ឆាប់​បន្ទោស​ខ្លួន​ឯង វា​ជា​ទម្លាប់​មិន​ល្អ​ឡើយ ពោល​គឺ​ត្រូវ​តែ​ផ្លាស់ប្តូរ ហើយ​ត្រូវ​ដឹង ទម្លាប់​នេះ សោត​ក៏​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​យ៉ាង​ខ្លាំង​ផង​ដែរ។ ល្អ​ផ្លូវ​កាយ មិន​សប្បាយ​ផ្លូវ​ចិត្ត ក៏​អាច​ឲ្យ​មនុស្ស​អាយុ​ខ្លី​ដូច​គ្នា។

១) មាន​ភាព​តានតឹង​ច្រើន

4

មនុស្ស​ដែល​ទទួល​រង​ភាព​តានតឹង​ច្រើន មិន​ថា​តែ​មុន​ពេល​មាន​គ្រួសារ ឬ​មាន​គ្រួសារ​ហើយ ប្រសិន​សម្ពាធ ចេះ​តែ​បន្ថែម ចេះ​តែ​បន្ត​កើន​ឡើង នោះ​អ្នក​ក៏​ប្រឈម​នឹង​ការ​ថយ​ចុះ​ ឬ​អសមត្ថភាព​សរីរាង្គ​មួយ​ចំនួន​ក្នុង​រាងកាយ។

ដូច្នេះ​យក​ល្អ អ្នក​គួរ​តែ​ឆ្លៀត​សម្រាក​ឲ្យ​បាន​ច្រើន យក​ពេលវេលា​ជជែក​ជាមួយ​មិត្តភក្តិ ធ្វើ​ដំណើរ​កម្សាន្ត​ ចេញ​ទៅ​សម្រាក​លំហែ​កាយ ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​បាន​ខ្លះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក