ចេកជាផ្លែឈើដែលមានប្រយោជន៍ណាស់ វាជាផ្លែឈើដែលសម្បូរទៅដោយ B1 និង B2 ជួយពន្លឿនការរំលាយអាហារ ជាតិស្ករ និងខ្លាញ់ ជួយស្តាររាងកាយពីភាពនឿយហត់។ លើសពីនេះ ចេកជាផ្លែឈើដែលមានអង់ស៊ីមច្រើន ការទទួលទានផ្លែចេកជាអាហារពេលព្រឹក ក៏ជួយធ្វើឱ្យការទល់លាមកបាត់ទៅវិញដែរ។ ថ្ងៃនេះ ក្នុងស្រុក សូមណែនាំ អត្ថប្រយោជន៍ទាំង ១០ យ៉ាងរបស់ផ្លែចេក ដូចខាងក្រោមនេះ។
1. ផ្លែចេក មានជាតិដែកខ្ពស់ អាចការពារភាពស្លេកស្លាំង ជំរុញការផលិតអេម៉ូក្លូប៊ីនក្នុងឈាម។
2. ផ្លែចេក កាត់បន្ថយសម្ពាធឈាមខ្ពស់ មានប៉ូតាស្យូមខ្ពស់បំផុត ប៉ុន្តែមានជាតិអំបិលទាបធ្វើឱ្យវាជាអាហារដ៏ល្អឥតខ្ចោះ។ មិនតែប៉ុណ្ណោះ ជួយកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីសម្ពាធឈាម ឬសរសៃឈាមដែលខូច។
3. ផ្លែចេក សម្បូរទៅដោយជាតិសរសៃខ្ពស់ ជួយឱ្យការបន្ទោរបង់បានល្អប្រសើរ។
4. ផ្លែចេក ព្យាបាលជំងឺធ្លាក់ទឹកចិត្ត ព្រោះមានប្រូតេអ៊ីនមួយប្រភេទឈ្មោះ ទ្រី ប៉ូតូផាន ហើយពេលសារធាតុនេះចូលក្នុងខ្លួន វាត្រូវបានបំប្លែងទៅជា Rerotonin ដែលត្រូវបានគេស្គាល់ថា ជាភ្នាក់ងារបន្ធូរអារម្មណ៍ ធ្វើអោយអារម្មណ៍ប្រសើរឡើង សប្បាយរីករាយ។
5. ផ្លែចេក នៅពេលដែលអ្នកមានជំងឺរលាកក្រពះ សូមទទួលទានឲ្យបានញឹកញាប់។
6. ផ្លែចេក ជួយកាត់បន្ថយការក្រហាយទ្រូង កាត់បន្ថយជាតិអាស៊ីតក្រពះ។
៧.ផ្លែចេក ជួយព្យាបាលដំបៅពោះវៀន ព្រោះសាច់ចេកទន់ល្មមហើយក៏ជាផ្លែឈើតែមួយគត់ដែលអាចបរិភោគបានយ៉ាងងាយស្រួល ពិសេសជួយកាត់បន្ថយការរមាស់តាមជញ្ជាំងពោះវៀន និងក្រពះផងដែរ។
8. ផ្លែចេក ញ៉ាំចេកជាប្រចាំ ជួយធ្វើឲ្យសរសៃឈាមដែលខូចមានភាពប្រសើរឡើងវិញ (ល្អបំផុតនៅពេលព្រឹក) កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន ៤០%។
9. ផ្លែចេក ជួយសម្រាលអាការជំងឺឬសដូងបាត ឬពេលបញ្ចេញមកនឹងមានឈាមចេញមកដែរ
10. ផ្លែចេក ជួយបន្ថយការចាញ់កូនចំពោះស្រ្តីមានផ្ទៃពោះ។
ប្រភព៖ បរទេស