ប្រយ័ត្នឲ្យបានខ្ពស់! ពេល​ភ្ញាក់​ពី​គេងភ្លាមកុំធ្វើទម្លាប់ ៥ យ៉ាងនេះឲ្យសោះ បើមិនចង់ស្លាប់មុនអាយុ

មនុស្សគ្រប់គ្នាមិនគួរប្រហែសជាដាច់ខាត ការរក្សាទម្លាប់ទាំងអស់ដូចខាងក្រោមនេះ បន្ទាប់ពីភ្ញាក់ពីគេងគឺជាសកម្មភាពដែលបំផ្លាញសុខភាព និងបង្កជាជំងឺជាច្រើន ដែលអ្នកមិនធ្លាប់បានដឹង។

ក្រោកពីគេងអង្គុយភ្លាមៗ

បើ​អ្នក​ក្រោក​ភ្លាម​ៗអង្គុយភ្លាម អាច​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​ក្នុង​ខ្លួនខ្លាំងណាស់ ហើយសកម្មភាព​នេះ​ក៏បង្ក​គ្រោះថ្នាក់​ខ្លាំងណាស់​ដល់​សុខភាព ដែលអាចបណ្តាលឱ្យសម្ពាធឈាមកើនឡើងភ្លាមៗ។ ត្រង់​ចំណុច​នេះ បើ​អ្នក​ក្រោកពីដំណេកហើយទៅបង្គន់ នោះ​សម្ពាធ​ឈាម​នឹង​ធ្លាក់​ចុះ​ភ្លាមៗដែរ។ ការឡើងចុះខុសប្រក្រតីបង្កើតបន្ទុកយ៉ាងច្រើនសម្រាប់សម្ពាធឈាម និងរាងកាយ។ ទោះយ៉ាងណា គ្រោះថ្នាក់តែងកើតឡើងជាពិសេសចំពោះមនុស្សចាស់ អ្នកដែលមានជំងឺសរសៃឈាមបេះដូង សម្ពាធឈាម។

បើកទ្វារបន្ទប់ភ្លាមៗ

អ្នកមិនគួរបើកទ្វារបន្ទប់ភ្លាមៗទេ នៅពេលដែលក្រោកពីដំណេកនៅពេលព្រឹក ព្រោះនៅមុនម៉ោង ៩ ព្រឹក ការបំពុលបរិយាកាសនៅតែមានកម្រិតធ្ងន់នៅឡើយ។ ប្រសិនបើអ្នកបើកបង្អួចភ្លាមៗ បន្ទាប់ពីភ្ញាក់ពីគេង ខ្យល់កខ្វក់នឹងចូលក្នុងបន្ទប់ ហើយមិនល្អសម្រាប់សុខភាព។

បត់ភួយខ្នើយ

នៅពេលដែលអ្នកក្រោកពីដំណេក រាងកាយនឹងបញ្ចេញញើសតិចតួច ដែលធ្វើឲ្យសីតុណ្ហភាពក្នុងភួយកាន់តែក្តៅ។ បើ​បត់​ភួយ​ភ្លាម បាក់តេរី​នឹង​កើន​យ៉ាង​ងាយ​ដែល​មិន​ល្អ​សម្រាប់​សុខភាព។ បន្ទាប់​ពី​ក្រោក​ពី​គេង អ្នក​គួរ​ធ្វើ​អនាម័យ​ខ្លួន​ឯង ញ៉ាំ​អាហារ​ពេល​ព្រឹក​រួច​ត្រឡប់​មក​បត់​ភួយ​វិញជាការល្អ។

មិនផឹកទឹកក្តៅ

ការទទួលទានទឹកក្តៅឧណ្ហៗ នៅពេលអ្នកភ្ញាក់ពីគេង ជួយជំរុញចលនាឈាមរត់ក្នុងរាងកាយ ជួយដាស់ក្រពះ ការពារថ្លើម និងតម្រងនោមបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ការមិនទទួលទានទឹកនឹងធ្វើឱ្យឈាមឡើងក្រាស់ បន្ទាប់ពីគេងយូរ បន្ទុកលើក្រពះ និងពោះវៀនក៏កើនឡើងផងដែរ។

ងូតទឹកក់សក់ពេលព្រឹក

មនុស្សជាច្រើនមានទម្លាប់កក់សក់នៅពេលព្រឹក បន្ទាប់មកទៅធ្វើកិច្ចការផ្សេងៗ ប៉ុន្តែអ្នកត្រូវដឹងថា នៅពេលដែលអ្នកក្រោកពីគេងភ្លាម រាងកាយមិនមានលំនឹងទេ សម្ពាធឈាមក៏ឡើងយ៉ាងងាយដែរ។ ដូច្នេះការកក់សក់របស់អ្នកនៅពេលនេះអាចប៉ះពាល់ដល់សម្ពាធឈាម និងសីតុណ្ហភាពរាងកាយ។ កាន់តែប្រសើរ អ្នកគួរញ៉ាំអាហារពេលព្រឹក សម្រាកប្រហែលកន្លះម៉ោង រួចកក់សក់។

ប្រភព៖ បរទេស