ស្រ្តី​ចិន រស់​បាន​ដល់​អាយុ ១០៦ ឆ្នាំ មាន​ទម្លាប់​លូក​អាហារ​ពេល​ព្រឹក​និង​ភេសជ្ជៈ​ទាំង ៦ នេះ

លោក​ស្រី Soong Mei-Ling ជា​ស្រ្តី​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ប្រទេស​ចិន ហើយ​លោក​ស្រី​អាច​រស់នៅ​ដល់​អាយុ ១០៦ ឆ្នាំ។ កើត​នៅ​ថ្ងៃ​ទី ៤ មិនា ឆ្នាំ ១៨៩៨ មុន​ត្រូវ​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ២៣ ​តុលា ឆ្នាំ ២០០៣។

Photo1636366149926 16363661500651283558525

សម្រស់​របស់​លោក​ស្រី​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ថា​ជា​មនុស្ស​វ័យ​ចំណាស់​ដែល​ស្រស់​ស្អាត​ដាច់​គេ​មួយ​នៅ​ប្រទេស​ចិន ដោយ​កាល​លោក​ស្រី​នៅ​អាយុ ៦០ ឆ្នាំ គឺ​មើល​មិន​ដឹង​ថា​ចាស់​នោះ​ទេ។ យ៉ាង​ណា​មុន​ជួយ​ឲ្យ​លោក​ស្រី​អាច​រស់នៅ​ដល់​អាយុ​វែង ដែល​ជា​តួ​លេខ​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​បាន នោះ​ក៏​ដោយសារ​តែ​លោក​ស្រី​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ខ្លាំង​ណាស់​លើ​របប​អាហារ ពោល​គឺ​ឲ្យ​មាន​តុល្យភាព​គ្រប់​សារធាតុ​ចិញ្ចឹម​ទាំង​អស់។

បើ​តាម​ឯកសារ​ចងក្រង​ទុក​ពី​របប​អាហារ​របស់​លោក​ស្រី Soong Mei-Ling នៅ​ទម្លាប់​អាហារ​ពេល​ព្រឹក លោក​ស្រី​ប្រកាន់​ខ្ជាប់​នៅ​ការ​ផ្លាស់ប្តូរ​របប​អាហារ ៤ ខាង​ក្រោម​ជា​ប្រចាំ៖

1

៤) បបរ​ធញ្ញជាតិ: អាហារ​នេះ​មាន​ជាតិ​សរសៃ​រលាយ​ច្រើន ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ុល​អាក្រក់​ក្នុង​ឈាម។

៣) បបរ​ពុទ្រា​ក្រហម: អាហារ​នេះ ប្រៀប​ដូច​ជា​ថ្នាំ និង​ផលិតផល​លើក​សម្រស់ ហើយ​វា​ក៏​ជួយ​បំប៉ន​ឈាម​និង​ប្រព័ន្ធ​ដង្ហើម​ឲ្យ​ដើរ​ស្រួល។

2

២) បបរ​គ្រាប់​ឈូក: វា​ជា​ថ្នាំ​បញ្ចុះ​កម្តៅ​រាងកាយ មាន​ប្រសិទ្ធភាព​កម្ចាត់​ជាតិ​ពុល ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត ការពារ​ជំងឺ​មហារីក និង​ជំរុញ​ដល់​ការ​រំលាយ​​អាហារ​ឲ្យ​ដំណើរការ​ល្អ។

១) បបរ​ក្រូច: ដោយសារ​តែ​សត្វ​ក្រួច វា​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ជាង​សាច់​មាន់ ត្រី និង​សាច់​គោ ហើយ​វា​ក៏​ងាយ​នឹង​រំលាយ រួច​សម្បូរ​ទៅ​ដោយ​សារធាតុ​ Chondroitin និង​សារធាតុ​ចិញ្ចឹម​ដ៏​អស្ចារ្យ​ជា​ច្រើន។

បន្ត​ទៅ​ដល់​ភេសជ្ជៈ ២ ប្រភេទ​ដែល​លោក​ស្រី​លើក​មក​ទទួល​ទាន​ជា​ប្រចាំ ដើម្បី​ជួយ​ឲ្យ​ទទួល​បាន​អាយុ​វែង​គឺ​មាន​ដូច​ខាង​ក្រោម៖

3

១) ទឹកក្ដៅឧណ្ហ៍ៗ: លោក​ស្រី​មិន​ទម្លាប់​ទទួល​ទាន​ទឹក​ត្រជាក់​ទេ ដោយ​រមែង​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ព្រោះ​វា​ជួយ​បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​រំលាយ​អាហារ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់។

២) តែ​បៃតង

សារធាតុ​ Polyphenols នៅ​ក្នុង​តែ​បៃតង ពេល​រលាយ​ក្នុង​ទឹក​ វា​នឹង​បង្កើត​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មក​កាន់​រាងកាយ ដោយ​វា​ប្រឆាំង​ទាំង​ភាព​ចាស់ ថែ​រក្សា​ស្បែក​ឲ្យ​ក្មេង​ជាង​វ័យ កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​កាំ​រស្មី UV និង​ជំងឺ​ផ្សេងៗ។ ចំណែក​ឯ​ផ្លែ​ឈើ ក៏​លោក​ស្រី​ទម្លាប់​ទទួល​ទាន​ញឹកញាប់​ដែរ មាន​ដូច​ជា​ គីវី, ឪឡឹក, ស្វាយ និង​ផ្លែ​ប៉េស​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក