តើគ្រាប់ជីពិតជាអាចសម្រកទម្ងន់បានមែនទេ? តាមពិតទៅ ចម្លើយ គឺពិតជាបាន ហើយបើអ្នកដឹងពីវិធីផ្សំជាមួយរូបមន្តខាងក្រោមច្បាស់ គឺកាន់តែឆាប់ទទួលបានប្រសិទ្ធភាព៖
គ្រាប់ជីមានសារធាតុចិញ្ចឹមមួយចំនួន និងជួយឲ្យយើងឆាប់ទទួលអារម្មណ៍ឆ្អែត។ ជាធម្មតា ២ ស្លាបព្រានៃគ្រាប់ជី មានជាតិសរសៃប្រហែល ១០ ក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃរបស់រាងកាយ ៤០ ភាគរយ។ តាមការស្រាវជ្រាវរកឃើញ ការទទួលទានអាហារមានជាតិសរសៃ ៣០ ក្រាម/ថ្ងៃ ក៏វាមានឥទ្ធិពលដល់ការសម្រកទម្ងន់ដូចគ្នា។
៤) គ្រាប់ជីជាមួយទឹកធម្មតា
នេះជាវិធីសាមញ្ញបំផុត ដែលមិនចំណាយពេលវេលាយូរ ដោយវិធីធ្វើក៏ងាយដែរ គ្រាន់តែយកគ្រាប់ជី ១-២ ស្លាបព្រា ទៅលាយជាមួយទឹកក្តៅ ទុកឲ្យវារីកធំ ហើយទុកចោល ២-៣ នាទីសឹមលើកមកទទួលទាន។
៣) គ្រាប់ជីជាមួយទឹកដោះគោជូរ
ការផ្សំជាមួយទឹកដោះគោជូរ ទឹកឃ្មុំ នឹងអាចបន្ថែមថាមពលដល់រាងកាយ ជួយឲ្យឆ្អែតបានយូរ ហើយសម្រកទម្ងន់យ៉ាងមានសុវត្ថិភាព និងប្រសិទ្ធភាព។
វិធីធ្វើក៏ងាយដែរ គ្រាន់តែអ្នកយកទឹកដោះគោជូរគ្មានជាតិស្ករ ១ ស្លាបព្រា គ្រាប់ជី ១ ស្លាបព្រា ទឹកឃ្មុំ ១ ស្លាបព្រា មកលាយចូលគ្នារួចកូរឲ្យសព្វ ទុកចោលប៉ុន្មាននាទីសឹមវារីកគ្រាប់ ចាំលើកមកទទួលទាន។
២) គ្រាប់ជីជាមួយក្រូចឆ្មារ
ដោយសារទឹកក្រូចឆ្មារមានជាតិអាស៊ីដ ដូច្នេះបើអ្នកទទួលទានត្រូវពេល អាចជួយជំរុញដល់ការរំលាយអាហារឲ្យដំណើរការបានល្អ។
អ្នកគ្រាន់តែយក គ្រាប់ជី ២ ស្លាបព្រាបាន មកលាយជាមួយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយដូចគ្នា ហើយទុកចោល ១០ នាទី បន្ទាប់មកសឹមបន្ថែមទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាទៀត រួចកូរឲ្យសព្វសឹមទទួលទាន។
១) គ្រាប់ជីនិងស៊ុប
អ្នកក៏អាចច្នៃយកគ្រាប់ជីមកលាយជាមួយទឹកស៊ុប ឬបបរ ដោយគ្រាន់តែបន្ថែមគ្រាប់ជី ១-២ ស្លាបព្រា ក៏វាអាចជួយសម្រកទម្ងន់បានដូចគ្នា។ យ៉ាងណាក៏បូកផ្សំនឹងកត្តាហាត់ប្រាណ ការរស់នៅដ៏ត្រឹមត្រូវផង ទើបជួយឲ្យអ្នកទទួលបានប្រសិទ្ធភាពឆាប់រហ័ស៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក