សម្រាប់មនុស្សស្រី ប្រសិនជាមានរំលេចនូវអាការៈឬរោគសញ្ញាព្រមានទាំង ៥ ខាងក្រោម នោះអ្នកត្រូវតែទទួលស្គាល់ ថារាងកាយអ្នកកំពុងវិវត្តទៅរកភាពចាស់ជាងវ័យ ហើយសុខភាពរបស់អ្នកមិនសូវជាល្អប៉ុន្មាននោះឡើយ។ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្ន និងរិះរកវិធិទាញវាឲ្យល្អត្រលប់មកវិញ៖
៥) មានជំងឺពុកឆ្អឹង
បន្ទាប់ពីអស់រដូវ ដំណាក់កាលដំបូងរបស់ស្រ្តី គឺមានដំណើរការបញ្ចេញអ័រម៉ូនអឺស្រ្តូសែន នាំឲ្យរាងកាយមានការថយចុះ ជាហេតុធ្វើឲ្យមានជំងឺពុកឆ្អឹងកើតឡើងដោយងាយ។ នេះមានន័យថា រាងកាយកំពុងខ្វះជាតិកាល់ស្យូមជាចាំបាច់។
៤) ងាយឈឺទ្រូង
នៅពេលដែលស្រ្តីវិវត្តទៅរកវ័យចំណាស់ នោះគឺងាយណាស់ដែលពួកគេជួបអាការៈឈឺទ្រូងញឹកញាប់ ហើយថប់ដង្ហើម ដង្ហើមខ្លី។ អាការៈទាំងអស់នេះ វាប្រឈមខ្ពស់នឹងការកើតជំងឺសរសៃឈាមបេះដូង ឬមុខងាររបស់បេះដូងមានការធ្លាក់ចុះ។
៣) ទល់លាមក
ប្រសិនអ្នកពិបាកបន្ទោបង់ នោះមានន័យថា ប្រព័ន្ធរំលាយអាហាររបស់អ្នកដើរមិនសូវល្អ ហើយបំពង់រំលាយអាហារចាប់ផ្តើមរួមតូច។ ការដែលមានបញ្ហាក្រពះ ពោះវៀននេះសោត គឺងាយនឹងបណ្តាលឲ្យរាងកាយមានការកកកុញច្រើននូវជាតិពុល យូរទៅអាចទាញទៅចូលជំងឺថ្លើម តម្រងនោមថែមទៀតក៏មាន។
ប្រសិនជំងឺទាំងអស់នោះ កើតឡើងហើយ នោះមុខមាត់និងស្បែកគឺលែងភ្លឺរលោងដូចមុន ផ្ទុយទៅវិញវាប្រែជាស្រអាប់ ហើយស្នាមជ្រីវជ្រួញក៏ងាយកើតមានដូចគ្នា។
២) ឧស្សាហ៍វិលមុខឈឺក្បាល
មិនមានសម្ពាធអ្វីផង មិនបញ្ចេញកម្លាំងខ្លាំងផង តែចេះឧស្សាហ៍វិលមុខ ឈឺក្បាល នោះបង្ហាញថា អ្នកកំពុងប្រឈមនឹងជំងឺក្រិនសរសៃឈាម ហើយក្នុងពេលជាមួយគ្នានេះ ក៏អាចមានជំងឺលើសឈាមថែមទៀតផង។ វាកើតឡើងដោយសារតែការផ្គត់ផ្គង់ឈាមមកឲ្យខួរក្បាលមិនមានភាពគ្រប់គ្រាន់។
១) ងាយបាត់បង់ដំណេក
គេងមិនបានលក់ស្កប់ស្កល់ ពិបាកទម្រាំបានគេងលក់បិទភ្នែកម្តងៗ ដល់ថ្នាក់ពេលខ្លះ ទល់តែបង្ខំឲ្យខ្លួនឯងប្រើប្រាស់ថ្នាំងងុយគេងមកជំនួយ។ មូលហេតុតាំងអស់នេះ គឺឆ្លើយតបមកពីភាពមិនប្រក្រតីនៃខួរក្បាល ដែលកាន់តែចាស់ កាន់តែគិត កាន់តែជួបសម្ពាធច្រើន ហើយក៏នាំឲ្យការចងចាំមានការធ្លាក់ចុះជាទម្ងន់ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក