ផ្ញើ​ជូន​ស្រីៗ! ទម្លាប់​ខ្ជិល​លុប​គ្រឿង Makeup មុន​ចូល​គេង នឹង​ប្រឈម​ផល​ប៉ះពាល់​ ៤ នេះ

មនុស្ស​ស្រី​ការ​តុបតែង​មុខ ឬ​យើង​ហៅ​ថា Makeup គឺ​វា​ជា​រឿង​ធម្មតា​ហើយ ដោយ​មាន​ម្សៅ​មាន​ក្រែម​មក​ជាប់​លើ​មុខ​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​ មុន​នឹង​បាន​ចេញ​ទៅ​ក្រៅ ឬ​ទៅ​បំពេញ​កិច្ច​ការងារ។

យ៉ាង​ណា​ក្រោយ​ត្រលប់​មក​ផ្ទះ​វិញ ថ្ងៃ​ខ្លះ​ហត់នឿយ​ពេក​ទៅ ក៏​ទម្រេត​ខ្លួន​ទៅ​លើ​គ្រែ ថា​សម្រាក​តែ​មួយ​ភ្លែត​ទេ ប៉ុន្តែ​ពេល​ខ្លះ​ជ្រុល គេង​ដល់​ព្រឹក​មិន​ដឹង​ខ្លួន នាំ​ឲ្យ​គ្រឿង​ម្សៅ ធូលី​ជាប់​លើ​មុខ​ពេញ​មួយ​យប់។ ទម្លាប់​ដែល​មិន​លុបលាង​សម្អាត​មុខ​ឲ្យ​បាន​ត្រឹមត្រូវ អាច​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៤ ដូច​ខាង​ក្រោម៖

៤) ងាយ​នឹង​កើត​មុន

1

កុំ​ឆ្ងល់​ថា ម៉េច​មុខ​ចេះ​តែ​កើត​មុន បើ​មិន​ទទួល​ទាន​អាហារ​អ្វី​ខុស​ផង? កុំ​ភ្លេច​មើល​ទម្លាប់​ពេល​យប់​របស់​ខ្លួន​ឯង ដោយ​ការ​ដែល​មិន​លាង​គ្រឿង​សម្អាង​ចេញ​ពី​ស្បែក គឺ​វា​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស រន្ធ​ញើស​មិន​បាន​សម្រាក ដូច្នេះ​ហើយ​ងាយ​បណ្ដាល​ឲ្យ​កើត​មុន យូរ​ទៅ​បន្សល់​ទាំង​ស្នាម​ជ្រីវជ្រួញ​ថែម​ទៀត​ផង។

៣) ភ្នែក​ក្រហម​និង​ហើម

2

ពេល​នារី​ផាត់​មុខ ក៏​តែងតែ​មាន​ប្រើ Eyeliner ដើម្បី​តម្រង់​រោម​ភ្នែក​អ្វី​ជា​ដើម​ផង​ដែរ។ តែ​យ៉ាង​ណា​ការ​ប្រើប្រាស់​របស់​នេះ​ច្រើន ហើយ​មិន​បាន​លុបលាង​សម្អាត​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ងាយ​នឹង​ធ្វើ​ឲ្យ​តំបន់​ភ្នែក​ឡើង​ទៅ​ជា​ស្ងួត ងាយ​ជួប​បញ្ហា​ជ្រុះ​រោម​ភ្នែក យូរ​ទៅ​បណ្តាល​ឲ្យ​ភ្នែក​ឡើង​ក្រហម និង​ហើម​ក៏​មាន។

២) បបូរ​មាត់​ស្ងួត

3

ក្រែម​លាប់​មាត់ ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​ដើម វា​ពិត​ជា​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត លើក​សម្រស់​របស់​អ្នក​ តែ​បើ​មិន​បាន​លាង​ទឹក​សម្អាត ត្រឹម​ត្រូវ​ទេ​នោះ ភាព​កក់កុញ​របស់​វា​យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត។ ជាក់ស្តែង​ដូច​បបូរ​មាត់ ក្រោយ​លាប​ក្រែម​ហើយ ប្រសិន​មុន​ចូល​គេង​មិន​បាន​ជូត​លាង​មាត់​ឲ្យ​បាន​ល្អ នោះ​វា​នឹង​បណ្តាល​ឲ្យ​ឆាប់​ប្រេះ​មាត់ ស្ងួត​មាត់​ទៅ​វិញ។

១) ល្បឿន​នៃ​ភាព​ចាស់​ជាង​វ័យ កាន់​តែ​លឿន

4

តាម​ពិត​ទៅ​វា​ក្រៅ​ពី​នាំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង បន្ថែម​ពី​នេះ​ការ​ជាប់​គ្រឿង​សម្អាង​លើ​ផ្ទៃ​មុខ វា​ក៏​ប៉ះពាល់​ដល់​ការ​ផលិត​កូឡាជែន​សម្រាប់​រាងកាយ​ផង​ដែរ។

នៅ​ពេល​រាងកាយ​បាត់បង់​កូឡាជែន នោះ​នឹង​បណ្តាល​ឲ្យ​ស្បែក​ឡើង​យារ ធ្លាក់ ជ្រីវជ្រួញ សរីរាង្គ​មួយ​ចំនួន​មើល​ទៅ​ឃើញ​ចាស់​ជាង​វ័យ មិន​ភ្លឺ​រលោង ភ្លឺ​ចេញ​ពី​ខាង​ក្នុង​ដូច​មុន​ទៀត​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក