ក្រុមមនុស្សដែលស្រូបយកផ្សែងពុលច្រើន ឬជាពិសេសមនុស្សជក់បារីជាប្រចាំ គឺមានហានិភ័យខ្ពស់នៃការកើតជំងឺមហារីកសួត។ ដូច្នេះប្រសិនឃើញសញ្ញាសម្គាល់ទាំង ៤ ខាងក្រោម អ្នកគួរតែប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៖
៤) ក្អកញឹកញាប់
ការក្អកកើតឡើងញឹកញាប់ ហើយក្អកស្ងួតមិនមានកំហាកទៀតនោះ វាអាចមកពីផ្សែងពុល បានស្រូបចូលទៅក្នុងសួតច្រើន នាំឲ្យរលាក។ អាការៈបែបនេះ ប្រសិនបន្តរយៈពេលយូរ គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ជៀសវាងវាវិវត្តទៅរកជំងឺមហារីក ពិបាកព្យាបាល។
៣) តឹងថប់ទ្រូង
ដោយសារតែដុំសាច់ដុះក្នុងសួត ទើបបណ្តាលឲ្យប៉ះពាល់ដល់ជាលិកាខាងក្នុងសួត។ ពេលវាទទួលរងការឈឺចាប់ម្តងៗ ដូចមានគេមកសង្កត់ទ្រូង នាំឲ្យតឹងថប់ពិបាកទ្រាំខ្លាំងណាស់។
២) ឈឺស្មានិងក
ការឈឺក អាចបណ្តាលមកពីមូលហេតុច្រើន ហើយប្រសិនអ្នកជួបអាការៈបែបនេះ ក្រោយធ្វើលំហាត់ប្រាណធ្ងន់ ឬធ្វើសកម្មភាពខុសប្រក្រតីណាមួយ នោះវាជារឿងធម្មតាទេ។ ប៉ុន្តែបើមិនបានធ្វើអ្វីសោះ ហើយបែរជាមានអាការៈឈឺចាប់ផ្នែកស្មានិងកជាប់គ្នាញឹកញាប់ នោះអាចមកពីជំងឺសួត។
អ្នកជក់បារីជាប្រចាំ អាចនឹងជួបអាការៈនេះច្រើន ហើយកុំព្រងើយកន្តើយឲ្យសោះ ព្រោះបើបណ្តែតបណ្តោយយូរទៅអាចវិវត្តទៅជាជំងឺមហារីកសួតបាន។
១) ដង្ហើមខ្លី
សួតជាសរីរាង្គទទួលខុសត្រូវ លើការដកដង្ហើមចេញចូល ហើយប្រសិនមានដុំសាច់ដុះខាងក្នុងនោះ វានឹងធ្វើឲ្យអ្នកពិបាកដកដង្ហើម ដង្ហើមចេញចូលខ្លី ថប់ដង្ហើមសឹងដកមិនដល់គ្នាម្តងម្កាល។
អាការៈបែបនេះ មិនមែនតែថាអ្នកជក់បារីមួយប៉ុណ្ណោះទេ អ្នកខ្លះទៅគាត់ត្រូវបំពេញកិច្ចការងារនៅកន្លែងដែលមានបរិយាកាស ឆ្លងកាត់ផ្សែងពុលហោះកាត់ច្រើន ក៏វាជាដើមចមប៉ះពាល់ធ្ងន់ធ្ងរមួយដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក