សម្រាប់ស្រ្តីក្រោយអាយុ ៣០ ឆ្នាំ ជាពេលដែលរាងកាយចាប់ផ្តើមការចុះថយនូវកូឡាជែននិងប្រព័ន្ធការពារមួយចំនួន មិនដូចកាលនៅស្រករអាយុ ២០ ឡើយ។
ដូច្នេះហើយកំឡុងពេលនេះ បើអ្នកមិនបានផ្តោតលើការថែរក្សាសម្រស់ឲ្យបានត្រឹមត្រូវ ឬទម្លាប់រស់នៅប្រចាំថ្ងៃបានល្អទេនោះ រាងកាយរបស់អ្នកនឹងប្រែជាចាស់ជាងវ័យ ហើយមានជំងឺមកបៀតបៀនដោយមិនដឹងខ្លួន៖
៥) ទទួលទានអាហារច្រើន
គួរដាក់កំហិតរបបអាហារដែលត្រូវទទួលទានប្រចាំថ្ងៃ កុំចង់តាមឃ្លាន ព្រោះវាមិនល្អចំពោះសុខភាពនោះទេ។ របបអាហារច្រើនលើសលប់ បណ្តាលឲ្យអ្នកទៅជាឡើងទម្ងន់ ប្រមូលផ្តុំជាតិខ្លាញ់ច្រើន នាំឲ្យពិបាកព្យាបាលដូចជាជំងឺខ្លាញ់រុំថ្លើម ខ្លាញ់រុំបេះដូង សរសៃឈាមជាដើម។
៤) ទទួលទានអាហារកែច្នៃ
អ្នកគួរដល់វ័យដែលត្រូវកាត់បន្ថយការទទួលទានអាហារកែច្នៃ ដូចជាសាច់ក្រក ប្រហិត ឬរបស់មួយចំនួនទាំងអស់នោះហើយ ព្រោះប្រភេទអាហារទាំងនេះវាមានជាតិប្រៃខ្ពស់ ជាតិផ្អាប់ដើម្បីទុកឲ្យបានយូរច្រើន ងាយនឹងបង្កទៅជាជំងឺមហារីកនៅពេលខាងមុខ។
៣) ការនៅយប់ជ្រៅពេក
ដល់វ័យនេះ ការគេងគឺសំខាន់បំផុត។ បើទោះបីមានបញ្ហាការងារ សម្ពាធផ្លូវចិត្តបែបណា បើការគេង មិនបានគ្រប់គ្រាន់ថែមទៀត នោះវានឹងធ្វើឲ្យប្រព័ន្ធ Endocrine ជួបបញ្ហា ប្រព័ន្ធភាពសុាំចុះខ្សោយ ងាយនឹងកើតជំងឺ ភាពចាស់ជាងវ័យ សម្រស់បាក់ជាងមុន ភាពជ្រីវជ្រួញក៏កើតឡើងជាបន្តបន្ទាប់ ហើយទៅរកផលិតផលឯណាក៏ជួយមិនបានដែរ បើការគេងរបស់អ្នកមិនគ្រប់គ្រាន់។
៤) ខ្លាចពន្លឺព្រះអាទិត្យ
មិនមែនឲ្យទៅហាលថ្ងៃកណ្តាលថ្ងៃក្តៅទេ តែការទម្លាប់ខ្លួនឯងមិនឲ្យប៉ះពន្លឺព្រះអាទិត្យសុទ្ធពេកក៏ មិនល្អដែរ។ ព្រោះពន្លឺព្រះអាទិត្យ វាជួយរាងកាយឲ្យផលិតនូវវីតាមីន D មានតួនាទីសំខាន់ក្នុងការការពារឆ្អឹង ជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូម ការពារឆ្អឹងផុយ ស្តើង និងខូចទ្រង់ទ្រាយ។
៥) មិនហាត់ប្រាណ
ការដែលមិនហាត់ប្រាណ នឹងនាំឲ្យមានជាតិពុលកកកុញច្រើនក្នុងរាងកាយ នាំឲ្យឡើងទម្ងន់ នាំឲ្យសរីរាង្គខ្លះប្រែជាយារធ្លាក់ ដោយសារខ្លាញ់លើស ប្រែសម្រស់របស់អ្នកពីធ្លាប់តែស្អាតមកជាអាក្រក់ចាស់ជាងវ័យ មើលតែយាយអាយុ ៥០។ ដូច្នេះទោះរវល់ប៉ុណ្ណា ក៏គួរតែឆ្លៀតធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ទើបជាការល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក