មនុស្សយើងម្នាក់ៗតែងតែមានមហិច្ឆតាខ្ពស់ ចង់បានអ្វីៗដែលនៅជុំវិញខ្លួន គាត់ឃើញគេមានបាន គាត់ចង់បានដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់ តើយើងចាប់ផ្តើមពីកន្លែងណា?

#មុខរបរដែលត្រូវធ្វើ

ដូចអ្វីដែលខ្ញុំធ្លាប់បានលើកឡើងរួចមកហើយ គឺមុននឹងយើងសម្រេចចិត្តថារៀន យើងត្រូវសួរខ្លួនឯងជាមុនសិនថា តើយើងចង់រៀនអ្វី? យើងចង់ធ្វើអ្វី? បើយើងកំណត់គោលដៅខ្លួនឯងរួចហើយ ក្រោយពីរៀនចប់ យើងអាចបន្តគោលដៅរបស់យើងទៅមុខទៀតបាន។

ប្រសិនបើយើងរៀនផ្នែកខាងធ្វើអាជីវកម្មខ្នាតតូច ដូចជាលក់កាហ្វេ យើងត្រូវបើកហាងលក់កាហ្វេ។ បើយើងរៀនខាងទេសចរណ៍ យើងត្រូវតែបើកក្រុមហ៊ុនទេសចរណ៍ ឬយ៉ាងហោចណាស់ត្រឹមលក់សំបុត្ររថយន្ត លក់សំបុត្រយន្តហោះឱ្យក្រុមហ៊ុនទេសចរណ៍ក៏បាន។បើយើងរៀនផ្នែកអាហារដ្ឋាន យើងគួរបើកហាងលក់បាយ លក់គុយទាវ ឬអាហារដ្ឋានសម្រាប់អាហារពេលល្ងាចជាដើម។

253810176_425546662275460_2941064480764548581_n

មនុស្សយើងម្នាក់ៗតែងតែមានមហិច្ឆតាខ្ពស់ ចង់បានអ្វីៗដែលនៅជុំវិញខ្លួន គាត់ឃើញគេមានបាន គាត់ចង់បានដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់ តើយើងចាប់ផ្តើមពីកន្លែងណា?

មិនអាចចាប់ផ្តើមឡើងយើងធ្វើធំ ឬចាប់ផ្តើមឡើងយើងមានភ្លាមៗទេ។ យើងគិត យើងត្រូវតែធ្វើ យើងធ្វើយើងត្រូវតែតស៊ូ យើងតស៊ូយើងត្រូវតែអត់ធ្មត់ អ្វីៗគឺចាប់ផ្តើមពីតូចទៅធំ។ អ៊ីចឹងបានគេនិយាយថា កុំឱ្យគិតអត់បានការ ត្រូវចាប់ផ្តើមធ្វើ ពេលណាយើងធ្វើ យើងចាប់ផ្តើមចេះគិត ពេលណាយើងគិត យើងចាប់ផ្តើមឈឺចិត្ត ពេលណាយើងឈឺចិត្ត យើងចាប់ផ្តើមធ្វើទៀត បើភ្លេចខ្លួនយើងធំឡើង គឺយើងចេះ មានចំណេះដឹង មានគំនិត និងមានបទពិសោធ។

ដូច្នេះហើយខ្ញុំអំពាវនាវថា បើមិនអាចទេ សូមកុំទាន់តក់ក្រហល់ក្នុងការលូតលាស់ តក់ក្រហល់ក្នុងការធ្វើធំគិតពីតួនាទី យើងនៅក្មេង យើងត្រូវខិតខំរៀនយើងនៅក្មេងយើងត្រូវខិតខំធ្វើការផ្ទះ នៅមានពេលវេលាច្រើន ដល់ពេលយើងធំឡើងបន្តិច យើងចូលធ្វើការដើម្បីទទួលយកពិសោធន៍ចេញមកវិញ ធ្វើការបម្រើគេ ប្រាក់ខែតិចក្តី ច្រើនក្តី គឺជាបទពិសោធមួយដែលបណ្តុះឱ្យយើងមានគ្រឹះក្នុងការអនុវត្តនៅក្នុងជីវិតរបស់យើង ហើយកុំឱ្យលោភលន់ពេក។

សំណួរសួរថា ប្រសិនបើមានយុវជនម្នាក់បានរៀនសូត្រ គាត់មានសមត្ថភាព គាត់ធ្វើការឱ្យគេ គាត់មានបទពិសោធ ប៉ុន្តែដោយសារតែឪពុកម្តាយគាត់មិនមែនជាអ្នករកស៊ី ដូច្នេះគាត់គ្មានឱកាស តើគាត់ត្រូវដោះស្រាយយ៉ាងដូចម្តេច?

ចំណុចនេះហើយដែលគេថា ឱ្យយើងខិតខំរៀន ពេលយើងរៀនចេះ យើងយល់ដឹងច្រើនពីសង្គម យល់ដឹងអំពីកង្វះខាត អាចយល់ដឹងអំពីតម្រូវការ ប្រសិនបើយើងដឹងទាំងអស់ហ្នឹង យើងមានទំនុកចិត្តខ្ពស់។

ដូច្នេះទំនុកចិត្តរបស់គាត់ភាគច្រើនពុំសូវខូចទេ ដែលគេហៅថាទំនុកចិត្តច្បាស់លាស់ ជំរុញឱ្យយើងទៅរួច។ យើងមានហេតុផលច្រើនណាស់ បើយើងចាស់ទុំគំនិត យើងមានបទពិសោធ យើងមានចំណេះដឹង យើងរៀនសូត្របានជ្រៅជ្រះ ហើយយើងមើលឃើញទីផ្សារបានច្បាស់លាស់ បើយើងអត់មានការគាំទ្រពីឪពុកម្តាយទេ យើងអាចទៅរកអ្នកណាដែលអាចធ្វើជាដៃគូអាចសហការគ្នាបានល្អ យើងធ្វើទៅជោគជ័យហើយ។

មនុស្សយើងត្រូវតែមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ បើនៅស្រុកគេវិញ ទំនុកចិត្តខ្ពស់ មានន័យថា យើងបានដឹងច្បាស់ហើយអ្វីដែលខ្លួនមាន ហើយការដឹងរបស់យើងពុំសូវខុសទេ ព្រោះការដឹងរបស់យើង ទំនុកចិត្តរបស់យើងត្រូវ ឬខុស សុភនិច្ឆ័យយើងត្រូវឬខុស គឺអាស្រ័យទៅលើការសិក្សាច្បាស់លាស់ មានបទពិសោធច្បាស់លាស់ ឆ្លងកាត់ច្បាស់លាស់នៅក្នុងសង្គមជាក់ស្ដែងរួចហើយ។

ដូច្នេះបើយើងចាំតែរំពឹងទៅលើលោកឪពុកអ្នកម្តាយរបស់យើងដើម្បីឱ្យពួកគាត់ជួយសម្រេចនូវកិច្ចការរបស់យើង ឱ្យគាត់ឱ្យពរឱ្យជ័យយើង ឱ្យប្រាក់មកយើងច្រើន នោះក៏មិនប្រាកដថាយើងអាចទៅរួចដែរ។

យើងជាបុគ្គលម្នាក់ៗ ត្រូវតែតស៊ូខិតខំដោយខ្លួនឯង សិក្សាដោយខ្លួនឯង បុកគ្រឹះខ្លួនឯងឱ្យរឹងមាំ បើយើងមានទំាងអស់ហើយគឺយើងមានជំហរនៅក្នុងឆាកជីវិតយើងបានហើយ ហើយភាគច្រើនដែលយើងមានទំនុកចិត្តខ្ពស់ យើងខិតខំខ្លាំង យើងមានបទពិសោធច្រើន កម្របរាជ័យណាស់ ព្រោះគេថា ភាពជឿជាក់របស់យើងកំពុងតែខ្លាំង ភាពជឿជាក់របស់យើងពិតប្រាកដ ដោយសារយើងធ្លាប់បានឆ្លងកាត់វារួចមកហើយ នូវរឿងទាំងអស់ហ្នឹង៕

……………………………

ដកស្រង់ពីសៀវភៅ #គំនិតរកស៊ី គួច ម៉េងលី/ Mengly J. Quach's Business Ideas

បោះពុម្ពផ្សាយខែមីនា គ.ស.២០១៩

និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

#MJQUP #Mengly J. Quach's Business Ideas #ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបាននៅតាមបណ្ណាគារដែលមានរាយនាមនៅក្នុងតំណ

ភ្ជាប់ខាក្រោម៖

https://www.mjquniversitypress.com/.../mengly-j-quachs.../

ឬអាចទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)

ឬក៏អាចទាក់ទងជាវលើអនឡាញតាមរយៈតំណភ្ជាប់ខាងក្រោម៖

https://www.l192.com/search?search=keyword...