ដឹងចរិតមនុស្សច្បាស់ដូចថ្ងៃ តាមរយៈសភាពសសៃសក់ ដឹងថារាប់អានបាន ឬមិនបាន?

សក់របស់មនុស្សមានលក្ខណៈខុសៗគ្នា យោងទៅតាមហ្សែនរបស់មនុស្សម្នាក់ៗ។ លក្ខណៈសំខាន់ៗនៃសក់ អាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់មនុស្សនោះថាជាគេជាមនុស្សបែបណា? តោះសាកទៅតាមដានទាំងអស់គ្នា ។

FOUR TYPES OF HAIR 1200x720

1.សសៃសក់មានលក្ខណៈតូចឆ្មារ

អ្នកដែលមានសក់ប្រភេទនេះជាមនុស្សមានចរិយាមាយាទល្អ គួរឱ្យស្រលាញ់ ប៉ុន្តែមានទំនោរជាសុខភាពមិនសូវរឹងមាំប៉ុន្មានទេ ។

2. សសៃសក់ដែលមើលទៅក្រាស់និងរឹងមាំ

ជាមនុស្សព្រមទទួលយកការពិត ពូកែរៀបចំគម្រោង និងការដឹងទុកជាមុន ចំពោះមនុស្សប្រុសគឺជាសញ្ញានៃភាពរឹងរូស ។

3. លក្ខណៈសក់ខ្លី ស្តើង

ជាមនុស្សងាយប៉ះទង្គិចផ្លូវអារម្មណ៍ ស្មោះត្រង់ មើលពីសំបកក្រៅរឹងមាំ តែចរិតពិតទន់ជ្រាយ និងទន់ភ្លន់ណាស់ ។

4. លក្ខណៈសក់ខ្មៅក្រិប

ជាមនុស្សមានចំណង់ខ្ពស់ និងពោរពេញដោយថាមពល ស្រឡាញ់យុត្តិធម៌ គួរឲ្យចង់ចូលក្បែរ ។

5. លក្ខណៈសក់ខ្មៅ សសៃតូច

ជាមនុស្សដែលមានបញ្ញាល្អ មានភាពវៃឆ្លាត មនុស្សល្មមៗតាមមិនទាន់ទេ ។

6. លក្ខណៈសក់ក្រាស់ និងគ្រើម

ជាមនុស្សមានចរិតក្រោធក្រាត មិន​ចេះទន់ភ្លន់ ច្រងេងច្រងាង មិន​សូវ​ចេះប្រយ័ត្ន​ប្រយែង។

7. សក់សសៃតូចឆ្មារ រួញទឹករលក

ជាមនុស្សឆាប់ប៉ះទង្គិចផ្លូវអារម្មណ៍ និងបើកចំហរ មានមនោសញ្ចេតនា ទំនងជាមានមិត្ដភក្ដិច្រើន ពូកែធ្វើជំនួញ ។

8. សក់មានពណ៌ស្រាលៗ

មនុស្សដែលមានចរិតត្រូវការយកចិត្តទុកដាក់ជាពិសេស និងប្រកបដោយឧត្តមគតិ មានភាពយឺតយ៉ាវផ្នែកវេជ្ជសាស្រ្តបន្តិច មានន័យថាខ្វះជីវជាតិ ស្លេកស្លាំង។

9. សក់​ដែល​មាន​ពណ៌​ស្រាល និង​សរសៃតូចឆ្មារ

ជាមនុស្សមានចរិយាមាយាទល្អ ដឹងពីរបៀបធ្វើសកម្មភាពសមរម្យតាមកាលៈទេសៈ ជាមនុស្សយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ។

10. សក់ដែលមើលទៅគ្រើមៗ

តំណាង​ឲ្យមនុស្ស​សាមញ្ញ និង​ជា​មនុស្ស​សម្ភារៈនិយម ងប់ងល់នឹងវត្ថុជាជាងគិតពីចិត្តគំនិត ។

11. សក់ពណ៌ក្រហម

សក់​ពណ៌​ក្រហម​ជា​លក្ខណៈ​ធម្មតា​របស់​មនុស្ស​ដែល​ឆាប់ខឹង ប៉ុន្តែ​តាម​ពិត​វា​ជា​សញ្ញា​នៃ​និស្ស័យ​រឹងរូស ទាំង​អារម្មណ៍​ល្អ​ និង​អាក្រក់​នៅក្នុង​ខ្លួន​ពួកគេ​ គឺ​ពិតជា​ពិបាក​នឹង​ផ្គាប់ចិត្ត​។

12. សក់រួញអង្គារដី

តំណាងឱ្យភាពស្វាហាប់ រឹងប៉ឹង រឹងរូស និងក្លាហាននៅក្រោមសម្ពាធ លាក់បាំងសេចក្តីសប្បុរសនៅក្នុងខ្លួន ។

13. សក់វែងអន្លាយ

ស្ត្រីដែលមានសក់វែងជាមនុស្សងាយប្រែប្រួល ឧស្សាហ៍ព្យាយាម ស្មោះត្រង់ បើបុរសសក់វែង បង្ហាញពីការស្រលាញ់ធម្មជាតិ និងចូលចិត្តធ្វើឱ្យខ្លួនឯងក្លាយជាចំណុចចាប់អារម្មណ៍ ៕

ប្រភព៖ Knongsrok