តាមពិតទៅ ២ គ្រាប់យប់មិញ ដែល Man City បានយកឈ្នះមកលើ Man Utd គឺមិនសមនឹងកើតឡើងទាំងពីរ ដោយលទ្ធផលយ៉ាងហោចក៏គួរតែស្មើ ច្រើនជាងការចាញ់។ កំហុសគឺមកពីខ្សែការពារទាំងស្រុង ដ្បិតអីអ្នកចាំទី David de Gea បានបង្កើតការ Save ជាច្រើនលើកច្រើនសារហើយក៏ដោយ។
គ្រាប់បាល់ទីមួយ បង្កដោយ Eric Bailly ជាអ្នកនាំឲ្យមានបាល់ Own Goal ស្របពេលដែលគ្រាប់បាល់ទីពីរ គឺ Harry Maguire និង Luke Shaw ជាអ្នកខុស ដែលបណ្តោយឲ្យបាល់មានចន្លោះ អាចទៅដល់ជើង Bernardo Silva ដាក់តែមួយប៉ះចូលទីស្រួល។
ក្រោយចប់ការប្រកួត លោក Gary Neville ក៏បានបង្ហាញការយល់ឃើញថា ក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer ពួកគេគួរតែទទួលបានលទ្ធផលល្អប្រសើរជាងនេះ ឬមិនចាញ់ City តែម្តង ប្រសិនណាយប់មិញ មានវត្តមានខ្សែប្រយុទ្ធ Edinson Cavani។
Neville និយាយ៖ "គ្រប់ពេលដែលខ្ញុំឃើញ Man Utd លេងដោយមាន Edinson Cavani គឺរបៀបលេងរបស់ពួកគេ ហាក់ដូចជាក្រុមជាង ពេលដែលអត់ Cavani ដូចយប់មិញនេះ គឺយើងឃើញផ្សេង តែបើមានកីឡាករអ៊ុយរុយហ្គាយ ហាក់ដូចគេប្រមូលកម្លាំង បង្កើតឥទ្ធិពល ជួយឲ្យស្មារតីក្រុមមើលទៅល្អជាង"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក