សម្រាល​បន្ទុក​ចំណាយ! R.Madrid ឡើង​ឈ្មោះ ៤ រូប​នេះ​ទៅ​ក្នុង​បញ្ជី​វ៉ៃ​ចេញ មុន​នាំ​យក Rudiger

ក្លឹប​ស្តេច​ស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ក្នុង​ការ​វ៉ៃ​ចេញ​កីឡាករ ៤ រូប ពី​ក្លឹប​នៅ​ពេល​ខាង​មុខ ពោល​អាច​ជា​កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា ដើម​ឆ្នាំ ២០២២ ដើម្បី​ចរចា​ការ​នាំ​យក​ចំណូល​ថ្មី Antonio Rudiger។

1632127875_677668_1632127958_noticia_normal_recorte1

1341477691.0

ជា​ការ​ពិត​សុពលភាព​កុងត្រា​របស់​កីឡាករ​អាល្លឺម៉ង់ នៅ​ទឹកដី Stamford Bridge គឺ​ត្រូវ​ផុត​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២២ ហើយ​គេ​អាច​មាន​ផ្លូវ​ក្នុង​ការ​ចរចា​ជា​មុន (Pre-Contract) ជាមួយ​ភាគី​ក្លឹប​ដទៃ​នា​ខែ​មករា ឬ​សម្រេច​ការ​ផ្ទេរ​ចេញ​តែ​ម្តង ប្រសិន​ណា​ក្លឹប​អាណាព្យាបាល ព្រមព្រៀង​ការ​ផ្ទេរ​នៅ​តម្លៃ​ណា​មួយ។

បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា ដោយសារ​ការ​មក​ដល់​របស់ Rudiger គឺ​ក្លឹប​ត្រូវ​ចាយ​លើ​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល​ផង អ៊ីចឹង​មាន​តែ​ការ​លក់​ចេញ​កីឡាករ​មួយ​ចំនួន ជា​រឿង​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ។ ប្រភព​បាន​ឲ្យ​ដឹង​ថា លោក Carlo Ancelotti បាន​ចុច​ឈ្មោះ​កីឡាករ ៤ រូប ដែល​មិន​សូវ​ប្រើប្រាស់ តួ​យ៉ាង​គឺ Marcelo, Gareth Bale, Isco និង Eden Hazard។

Levante Ud V Real Madrid Cf La Liga Santander 1

1319522548.0

ជំនួស​មក​វិញ ក្លឹប​នឹង​ត្រៀម​ទូទាត់​ថ្លៃ​ពលកម្ម ២០០ ០០០ ផោន​ជា​ទំហំ​ក្រែល​មួយ​ដែរ ដើម្បី​យក Rudiger មក​ឈរ​ជើង​នៅ Bernabeu។ បញ្ជាក់​ថា សម្រាប់​កីឡាករ​ទាំង ៤ ដែល Real ចង់​លក់ សុទ្ធ​តែ​រាង​ចំណាស់ ដូច្នេះ​ហើយ​អាច​ជា​ពិបាក​រក​បាន​ក្លឹប​ថ្មី​ឈរ​ជើង​បន្តិច ជា​ពិសេស​នៅ​ចំណោម​ក្លឹប​យក្ស​ក្នុង​តំបន់​អឺរ៉ុប៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក