ការទទួលទានទឹកដោះគោមួយកែវមុនចូលគេង តើអាចនាំឲ្យអ្នកឡើងទម្ងន់មែនទេ? ចម្លើយគឺអត់ ទេ ហើយប្រាកដជានឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល ព្រោះវាមានតែនាំប្រយោជន៍ទៅវិញ៖
៤) បន្ថែមគុណភាពនៃការគេង
ទឹកដោះគោមានផ្ទុកសារធាតុ tryptophan និង malatonin ដែលវាជួយឲ្យអ្នកអាចគេងលក់ស្រួល និងឆាប់គេងលក់ជាងមុន។ សារធាតុនេះវាក៏ដើរតួយ៉ាងសំខាន់ ក្នុងការផលិតសារធាតុ serotonin ដែលជួយឲ្យអ្នកមានអារម្មណ៍ល្អប្រសើរឡើង ហើយជួយកាត់បន្ថយការធុញថប់អារម្មណ៍ និងការធ្លាក់ទឹកចិត្ត។
៣) បង្កើនសាច់ដុំ មិនមែនបង្កើនទម្ងន់
ការផឹកទឹកដោះគោមួយកែវមុនពេលចូលគេង មិនបានបណ្តាលឲ្យអ្នកឡើងទម្ងន់របស់អ្នកនោះទេ ដោយទឹកដោះគោមួយកែវ ត្រឹម ២៤០ ម.ល វាពុំមែនជាប្រភពនៃកាឡូរីនាំឲ្យឡើងគីឡូរាងកាយឡើយ។ [ប៉ុន្តែត្រូវប្រាកដថា ជ្រើសរើសទឹកដោះគោមានជាតិខ្លាញ់ទាប]
ផ្ទុយទៅវិញ វាមានផ្ទុកនូវប្រូតេអ៊ីនដែលហៅថា casein និង whey ហើយវាអាចបង្កើនម៉ាសសាច់ដុំ ជួយឲ្យរាងកាយរឹងមាំទៅវិញ។
២) ជួយការពារជំងឺពុកឆ្អឹង
ទឹកដោះគោមានវីតាមីន D ខ្ពស់ ដែលរាងកាយត្រូវការដើម្បីស្រូបយកកាល់ស្យូម ហើយជួយឲ្យឆ្អឹងមានសុខភាពល្អ។ វាក៏ជួយឲ្យរាងកាយឆាប់ទទួលបានភាពជាសះស្បើយពីរបួសអ្វីមួយ និងបំពេញបន្ថែមនូវវីតាមីន D។
ជាងនេះ វីតាមីន D វាល្អខ្លាំង ជួយការពារជំងឺពុកឆ្អឹង ជំងឺបេះដូង និងសូម្បីតែជំងឺទឹកនោមផ្អែមថែមទៀតផងដែរ។
១) ជួយឲ្យស្បែកស្អាត
ការផឹកទឹកដោះគោមុនពេលចូលគេង ក៏មានប្រយោជន៍ជាច្រើនសម្រាប់ស្បែក ដោយវាមានផ្ទុកនូវវីតាមីន B12 ជួយការពារភាពយឺតនៃស្បែក និងការបាត់បង់កូឡាជែន។ ដោយឡែកវីតាមីន A ដែលមានក្នុងទឹកដោះគោ ក៏ជួយដល់ការបង្កើតកោសិកាថ្មី និងប្រឆាំងជំងឺផ្សេងៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក