តាមក្បួននរវិទ្យា ប្រសិនអ្នកមានប្រជ្រុយ ១ ក្នុងចំណោម ៤ ទីតាំងខាងក្រោមនេះ គឺមានន័យថា អ្នកជាបុរសដែលពិបាកនឹងរកបានគូស្រករក្នុងជីវិត ព្រោះអ្នកទាមទារភាពល្អឥតខ្ចោះពេក ហើយបើបានក៏ទាមទាររយៈពេលយូរដែរ៖
១) ប្រជ្រុយនៅផ្នែកសៀតផ្កា
ប្រសិនដុះនៅផ្នែកសៀតផ្កាខាងឆ្វេង នោះអាចជាបុរសដែលមានចរិតឆេវឆាវ ហើយពិបាកនឹងរកសុភមង្គលតិចក្នុងជីវិតគូ។
រីឯអ្នកដុះប្រជ្រុយនៅផ្នែកខាងស្តាំនៃសៀតផ្កាវិញ គឺមានន័យថា ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេរៀងរដាក់រដុប ដោយតែងតែរៀបការយឺតយ៉ាវ ហើយជីវិតងាយនឹងជួបគូស្នេហ៍ផិតក្បត់។
២) ប្រជ្រុយនៅកណ្តាលខ្ទង់ច្រមុះ
មនុស្សប្រុសដែលមានប្រជ្រុយនៅចំកណ្តាលស្ពានខ្ទង់ច្រមុះ គឺមិនងាយមាននោះទេ តែបើមានជាមនុស្សដែលមិនសូវច្បាស់លាស់ ក្នុងរឿងស្នេហា ហេតុនេះហើយបណ្តាលឲ្យពួកគេពិបាកនឹងរកបានអ្នកច្បាស់លាស់ណាម្នាក់ក្នុងជីវិត។
មនុស្សប្រុសនេះ តែងតែចង់ឲ្យគូស្នេហ៍ល្អឥតខ្ចោះ ល្អគ្រប់ ១០ មកលើខ្លួន ដោយមិនបានខ្វល់ខ្វាយពីអារម្មណ៍របស់គេទេ ពោលរមែងគិតពីអារម្មណ៍ខ្លួនឯងជាធំ។
៣) ប្រជ្រុយក្រោមភ្នែក
នៅផ្នែកក្រោមភ្នែក មិនថាខាងឆ្វេងឬខាងស្តាំ ប្រសិនអ្នកជាបុរសដែលមានដុះប្រជ្រុយនៅទីតាំងនោះ ក៏មានន័យថា អ្នកជាមនុស្សដែលតែងតែកៀបសង្កត់លើប្រពន្ធ ដោយធ្វើអ្វីគិតពីចិត្តខ្លួនឯងជាធំ។
ដូច្នេះលុះត្រាណាតែជួបមនុស្សស្រីដែលមានការអត់ធ្មត់ខ្ពស់ ហើយអាចតាមចិត្តរបស់អ្នកច្រើន ជាងអារម្មណ៍ខ្លួនឯង ទើបអាចឲ្យគ្រួសារនោះមានសុភមង្គលយូរអង្វែងបាន។
៤) ប្រជ្រុយក្បែរមាត់
ភាគច្រើនជាមនុស្សលោភលន់ ជាមនុស្សដែលគិតពីប្រយោជន៍ខ្លួនឯង។ ដូច្នេះហើយបុរសប្រភេទនេះ មិនងាយនឹងទទួលបានការអាណិតអាសូរពីអ្នកដទៃឡើយ ជារួមគឺស៊ីខ្សែលើទៅតាមស្ថានភាព។
មនុស្សនេះចូលចិត្តបំពានពាក្យសន្យា ហើយមានការពឹងពាក់ពេលណា គឺមិនងាយលើកដទៃទេ ហើយចូលចិត្តបញ្ជាអ្នកដទៃ។ ដោយសារចរិតបែបនេះហើយ ទើបនាំឲ្យពួកគេពិបាកនឹងទទួលបានទំនាក់ទំនងស្នេហាដ៏ប្រាកដប្រជាមួយខ្លាំងណាស់ ហើយបើជួបនារី ក៏ប៉ះនារីខ្លះគេបោកបញ្ឆោតចិត្តដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក