ទម្លាប់អាក្រក់ទាំង ៥ ខាងក្រោមនេះ វាមិនល្អនោះទេ ដោយវាអាចបណ្តាលទៅជាមេរោគ បាក់តេរីជ្រៀតចូលមកក្នុងរាងកាយរបស់អ្នកដោយមិនដឹងខ្លួន ពេលអ្នកនៅក្នុងបន្ទប់ទឹក៖
៥) ទុកច្រាសដុសធ្មេញរបស់អ្នកនៅក្នុងបង្គន់
ដោយសារបច្ចុប្បន្នចានបង្គន់ គេរមែងប្រើប្រាស់រួមជាមួយបន្ទប់ទឹក ដូច្នេះហើយមនុស្សជាច្រើន រមែងទុកដាក់របស់របរនៅខាងក្នុងនោះ។
យ៉ាងណាវាមិនល្អទេ ព្រោះវាជាកន្លែងងាយនឹងបង្កបាក់តេរី រោគ ឲ្យទំមកលើច្រាសដុសធ្មេញរបស់អ្នកបាន។ បាក់តេរីទាំងនោះសោត ក៏ងាយនឹងកៀបចូលទៅក្នុងមាត់ធ្មេញរបស់អ្នកដោយមិនដឹងខ្លួន ហើយភាគល្អិតតូចៗសន្សំច្រើនទៅ គឺងាយនឹងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។
៤) កន្សែងព្យួរនៅក្នុងបន្ទប់ទឹក
ស្រដៀងគ្នានឹងករណីច្រាសដុសធ្មេញដែរ ដោយកន្សែងនេះក៏ដូចគ្នា មនុស្សជាច្រើនរមែងយកមកព្យួរទុកចោលក្នុងបន្ទប់ទឹក ហើយវាជាកន្លែងសើម ងាយបង្កជាបាក់តេរី ផ្សិត មេរោគ ជាច្រើនដែលមើលមិនឃើញ។
យកល្អគួរយកកន្សែងដែលប្រើប្រាស់ហើយ ទៅហាលក្រោមកម្តៅថ្ងៃ ជាជាងទុកនៅកន្លែងមានជាតិសំណើម។
៣) អត់បើកកង្ហារខ្យល់
នៅតាមផ្ទះនាពេលបច្ចុប្បន្ន គេរមែងមានកង្ហារខ្យល់ ដាក់តាមបន្ទប់ទឹក ដែលវាអាចទាញយកសំណើម និងបាក់តេរីផ្សេងៗចេញពីបន្ទប់ទឹក។ ពេលចូលអ្នកគួរទម្លាប់បើកប្រើប្រាស់វា កុំគិតថា ត្រូវតែសន្សំសំចៃភ្លើងជាមួយរឿងហ្នឹងពេកអី។
២) យកទូរស័ព្ទរបស់អ្នកទៅបង្គន់
ពេលទម្លាប់អង្គុយបត់ជើង មនុស្សមួយចំនួនទម្លាប់យកទូរស័ព្ទមកប្រើប្រាស់តាមខ្លួន ឬខ្លះដាក់លើធ្នើបើកស្តាប់តន្ត្រីអ្វីជាដើម។ យ៉ាងណាពួកគេមិនបានដឹងនោះទេ ថាវាអាចបណ្តាលឲ្យមានការឆ្លងមេរោគជាច្រើនទំជាប់លើទូរស័ព្ទ ហើយបង្កជាគ្រោះថ្នាក់ដល់សុខភាព នៅពេលអ្នកប្រើប្រាស់វានៅពេលក្រោយ។
១) មិនបានសម្អាតក្បាលផ្កាឈូក
ពេលងូតទឹក អ្នកគួរតែមានទម្លាប់សម្អាតក្បាលផ្កាឈូក ព្រោះបើងូតទឹក ហើយទឹកឆ្លងកាត់ក្បាលផ្កាឈូកកខ្វក់ នោះវាក៏ប្រែទៅជាទឹកកខ្វក់ដូចគ្នា។
ក្បាលផ្កាឈូក វាជាកន្លែងដែលបណ្តុំទៅដោយបាក់តេរីជាច្រើន ហើយងាយនឹងបង្កាត់ពូជរាប់សែនរាប់លានយើងមើលមិនឃើញឡើយ ហើយវាហូរតាមលំហូរទឹកចេញមកប៉ះរាងកាយ។
យកល្អអ្នកគួរតែសម្អាតក្បាលផ្កាឈូករៀងរាល់ ២ សប្តាហ៍ម្តង ហើយបើកទឹកក្តៅឲ្យហូរចោលមួយនាទីដើម្បីធានាពីការកម្ចាត់បាក់តេរីនានា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក