តាមរយៈកូនសោរទិព្វទាំង ៤ ដូចបង្ហាញក្នុងរូប តើអ្នកចាប់អារម្មណ៍នឹងជ្រើសយកសោរណាមួយជាងគេ? ជាមួយនឹងចម្លើយរបស់អ្នក អាចបង្ហាញឲ្យអ្នកដឹង ថានៅរយៈពេល ១០ ថ្ងៃដំបូង នៃខែមេសាខាងមុខនេះ ជីវិតអ្នកនឹងត្រូវជួបរឿងបែបណាខ្លះ តុះទៅផ្ទៀងផ្ទាត់នៅខាងក្រោម៖
កូនសោរទី ១
វាជារឿងល្អ ៥០ អាក្រក់ ៥០។ អាក្រក់ចង់បង្ហាញមកថា អ្វីដែលអ្នកកំពុងធ្វើហាក់គ្មានគោលដៅច្បាស់លាស់ទាល់តែសោះ នាំឲ្យពេលខ្លះ វាមើលទៅដូចជាទង្វើឆោតល្ងង់ ដែលអ្នកគួរតែផ្លាស់ប្តូរ។
ល្អ ៥០ គឺអព្ភូតហេតុដ៏អស្ចារ្យមួយនឹងកើតឡើង ចូលមកក្នុងជីវិតអ្នកនៅពេលដ៏ខ្លីខាងមុខ ដោយវាអាចពាក់ព័ន្ធនឹងផ្នែកទ្រព្យ ដ្បិតបើផ្លូវដែលអ្នកជ្រើសកន្លងមកវាមិនបង្ហាញផ្លែផ្កាជាដុំកំភួន តែចៃដន្យនៃសំណាងក៏នឹងរំកិលចូលមកដល់នៅពេលខាងមុខបន្តិចដែរ។
កូនសោរទី ២
សុបិន្តមួយក្នុងចំណោមសុបិន្តជាច្រើនរបស់អ្នក នឹងក្លាយជាការពិត ដូចវេទមន្តគេជប់។ គ្រាន់តែរក្សាភាពស្ងៀមស្ងាត់ ពេលបានអ្វីដែលចេញមកពីលាភសំណាង ក៏កុំបើកចំហខ្លាំងពេក ព្រោះមិនប្រាកដថាមនុស្សរាល់គ្នានៅក្បែរអ្នក គេរីករាយនឹងឃើញអ្នកជោគជ័យ មានបាននោះទេ។
កូនសោរទី ៣
មិនថាការបោះជំហានធំ ឬតូច នៅពេលឆាប់ៗខាងមុខ អ្នកនឹងឃើញផ្លែផ្កាកើតជាជោគជ័យ។ អំណាចថាមពលទាំងឡាយនឹងប្រមូលផ្ដុំមកនៅក្បែរខ្លួនអ្នក ដោយនឹងមានគេគោរពស្រលាញ់ច្រើន ពោលហាក់ដូចមានអ្វីទាក់ទាញឲ្យគេមកដើរតាមអ្នកជាច្រើននៅពេលខាងមុខ។
កូនសោរទី ៤
ត្រូវចាំថា ប្រសិនអ្នកចង់សម្រេចការងារធំ អ្នកត្រូវរៀនដាក់ចិត្តមើលឃើញគ្រប់ជ្រុងល្អិតល្អន់ទាំងអស់។ បរាជ័យកន្លងមក ក៏ដោយសារអ្នកចន្លោះប្រហោងនៃចំណុចចាប់ផ្តើមតូចៗពីដំបូងនោះហើយ។
ពេលខាងមុខ វាដូចជាមានជំនួយការផ្លូវចិត្ត មកប្រែការគិត ផ្លាស់ប្តូរការយល់ឃើញ នាំឲ្យអ្នកទទួលបានជោគជ័យក្នុងអាជីពការងារ ការរកស៊ី ហើយក៏មានកាដូខ្លះកើតឡើងសម្រាប់ខ្លួនឯងផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក