ខាងក្រោម Knongsrok ចែករំលែកឲ្យគ្នាយើងបានដឹងនៅផ្នែកទាំង ៣ លើរាងកាយ ដែលវាផុយស្រួយណាស់ ហើយងាយនឹងកើតជាគ្រោះថ្នាក់ ឬប៉ះពាល់នាំឲ្យខូចទ្រង់ទ្រាយ។ ដូច្នេះមិនគួរឲ្យនរណាមកប៉ះ ឬម៉ាស្សាប្រើកម្លាំងខ្លាំងៗនោះទេ៖
៣) ចង្កេះ
ចង្កេះជាផ្នែករសើបខ្លាំង ដោយផ្នែកនេះមានផ្សារភ្ជាប់ទៅនឹងសរីរាង្គជាច្រើនរបស់មនុស្សយើង រួមទាំងតម្រងនោមផងដែរ។ ដូច្នេះការអនុញ្ញាតឲ្យគេមកម៉ាស្សាលើផ្នែកនេះ បើធ្វើមិនត្រឹមត្រូវ គឺអាចនាំឲ្យខ្សោយឬខូចតម្រងនោម (ក្រលៀន) បាន។
លើសពីនេះទៀតចង្កេះគឺជាឆ្អឹងខ្នងនៃរាងកាយ ហើយវាពាក់ព័ន្ធទៅនឹងសកម្មភាពដើរ ឈរ អង្គុយ ដូច្នេះមានសាច់ដុំចង្កេះឡើងតឹង ឬមានបញ្ហាអ្វីមួយធ្ងន់ធ្ងរ នោះអ្នកនឹងប្រឈមការប៉ះពាល់ធ្ងន់ធ្ងរទៅពេលខាងមុខ។
២) ផ្ចិត
វាក៏ជាផ្នែករសើបដូចគ្នាដែរ ហើយមិនគួរឲ្យនរណាមកប៉ះពាល់តាមអំពើចិត្តឡើយ។ ស្បែកនៅជុំវិញផ្ចិតក៏ស្តើងដែរ ដែលការប៉ះដោយដៃ គឺ ងាយនឹងទទួលរងការឈឺចាប់ ហើយបាក់តេរីអាចងាយឆ្លងពីដៃចូលទៅក្នុងខ្លួន បណ្តាលឲ្យឈឺពោះ រាគ មិនល្អចំពោះសុខភាពឡើយ។
១) ក
កគឺជាសរីរាង្គដែលស្តើង ដោយអ្នកគ្រាន់តែប៉ះបន្តិចលើកញ្ចឹងក ក៏អ្នកអាចចាប់អារម្មណ៍ឃើញស្នាមក្រហមបានដែរ បើអ្នកនោះមានស្បែកអីសរសៃឈាមតូចៗនៅក្រោមស្បែក នៃតំបន់នោះ គឺងាយនឹងរងផលប៉ះពាល់ឆាប់រហ័ស។
នៅពេលដែលប៉ះញឹកញាប់ខ្លាំងៗពេក យូរទៅក៏អាចបណ្តាលឲ្យសរសៃឈាមខាងក្នុងត្រូវបានដាច់ បង្កទៅជាគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ ដូច្នេះមិនថាតែការម៉ាស្សា ឬការចាប់សរសៃបែបណាមួយ គួរតែជៀសវាងនៅផ្នែកក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក