ខែធ្លាក់ខ្យល់ រដូវរងា ចាប់ផ្តើមចូលមកដល់បណ្តើរៗហើយ ដោយបងប្អូនយើងជាច្រើនមកដល់ពេលវេលានេះ គឺរមែងទទួលទានទឹកក្ដៅឧណ្ហ៍ៗ ជាជាងការទទួលទានទឹកត្រជាក់ មិនថាតែភេសជ្ជៈប្រភេទណាក្តី។
យ៉ាងណាអ្នកខ្លះទៅក៏ជ្រើសរើសការប្រើប្រាស់ដបទឹករក្សាសីតុណ្ហភាព ដើម្បីរក្សាទុកភេសជ្ជៈទាំងនោះឲ្យនៅមានសីតុណ្ហភាពក្តៅបានយូរ។
ប៉ុន្តែវាមិនសុទ្ធតែគ្រប់ភេសជ្ជៈទាំងអស់អាចយកមកប្រើប្រាស់បានទេ ព្រោះដបភាគច្រើននៅពេលបច្ចុប្បន្នគឺផលិតចេញពីដែកអ៊ីណុក ដែលនៅពេលទុកយូរជាមួយភេសជ្ជៈទាំង ៣ ខាងក្រោម គឺអាចប្រតិកម្មរលាយជាជាតិពុលចូលមកកាន់រាងកាយបាន៖
៣) ភេសជ្ជៈមានជាតិអាស៊ីដ
ដូចជាទឹកក្រូចឆ្មា និងទឹកក្រូចជាដើម គឺអ្នកមិនរក្សាវាទុកក្នុងដបទឹកប្រភេទនេះទេ ដោយសារភេសជ្ជៈទាំងនោះមានកម្រិតជាតិអាស៊ីដខ្ពស់ ដែលវាជំរុញដល់ការបញ្ចេញលោហធាតុមិនល្អ បង្កទៅជាគ្រោះថ្នាក់ដល់រាងកាយ។
២) ទឹកដោះគោ
ស្តាប់ទៅចម្លែក ហេតុអ្វីគ្រាន់តែទឹកដោះគោក៏រក្សាទុកមិនបាន? មិនថាតែទឹកដោះគោក្តៅត្រជាក់ គឺវាងាយនឹងខូច ហើយបង្កទៅជាជាតិ microorganisms អាចបណ្តាលឲ្យអ្នកដែលទទួលទាន ឈឺក្រពះ ឬរាគ។ លើសពីនេះ ជាមួយទឹកដោះគោ ការរក្សាទុកនៅសីតុណ្ហភាពខ្ពស់យូរពេក វាអាចបំផ្លាញទាំងស្រុងនូវសារធាតុចិញ្ចឹមដែលមាននៅក្នុងនោះ។
១) ឱសថបុរាណចិន
ឱសថបុរាណចិនមួយចំនួន ចាំបាច់ត្រូវតែរក្សាទុកនៅសីតុណ្ហភាពក្តៅជាចាំបាច់ តែទោះជាយ៉ាងណាការរក្សាវាទុកក្នុងដបទឹកប្រភេទអ៊ីណុក រក្សាកម្តៅនេះ គឺមិនល្អឡើយ។
ដោយសារឱសថចិនភាគច្រើន មានជាតិជូរ អាស៊ីដ ហើយពេលមានប្រតិកម្មរវាងថ្នាំនោះ និងសមាសធាតុលោហៈនៅខាងក្នុងដប គឺងាយនឹងបង្កទៅជាជាតិពុល ដែលអាចប៉ះពាល់ដល់សរីរាង្គរាងកាយរបស់អ្នកប្រើប្រាស់ ជាពិសេសគឺប្រភេទដបដែលមានគុណភាពអន់តែម្តង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក