សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងលាភសំណាងនៅថ្ងៃអនាគត តាមរយៈការជ្រើសរើសចង្កឹះនាំសំណាងមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
របៀបលេង
២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
២. ) ជ្រើសរើសចង្កឹះនាំសំណាង ១ ហើយអានចម្លើយខាងក្រោម។
ចង្កឹះនាំសំណាងទី ១
លទ្ធផលទស្សន៍ទាយ៖ ការខិតខំព្យាយាមពុះពារគ្រប់ឧបសគ្គ នឹងធ្វើឱ្យជោគវាសនារបស់អ្នកឆ្ពោះទៅរកផ្លូវដែលរុងរឿង។
ចរិតលក្ខណៈរបស់អ្នក គឺជាមនុស្សដែលចេះគួរសម និងសុភាពរាបសារ មានចិត្តល្អ ចេះញញឹម ចេះអត់ឱន និងមើលពិភពលោកក្នុងផ្លូវល្អ ។
ជោគវាសនារបស់អ្នកនឹងមានទំនោរដូចគ្នានឹងប្រទេសជាតិ បើស្ថានភាពប្រទេសជាតិយ៉ាងណា ជោគវាសនារបស់អ្នកនឹងទៅជាបែបនោះដែរ ។ ក្នុងរយៈពេល ៣-៧ ថ្ងៃទៀត នឹងមានកម្រិតនៃការផ្លាស់ប្តូរច្បាស់ក្រឡែត ទោះបីជាប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយ ប៉ុន្តែវានឹងទៅជាល្អនៅទីបំផុត ។
ចង្កឹះនាំសំណាងទី 2
លទ្ធផលទស្សន៍ទាយ៖ រឿងលុយកាក់ ការងារគឺល្អប្រសើរ តែអាចនឹងជួបឧបសគ្គខ្លះៗ ។
ជោគវាសនារបស់អ្នកនៅពេលនេះអាចបានជួបទាំងមនុស្សល្អ និងមនុស្សអាក្រក់ ដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្ន កុំនាំខ្លួនអ្នកនៅក្នុងស្ថានភាពដែលប្រថុយប្រថាន ហើយទោះបីជាបានជួបនឹងរឿងអាក្រក់ណាមួយក៏ដោយ ចូលកុំបាក់ទឹកចិត្ត គ្រប់យ៉ាងនឹងប្រែទៅល្អដូចដែលចិត្តប៉ងទុក ។
ជោគជតារាសីមានកម្រិតផ្លាស់ប្តូរទៅជាលាភធំ អាចទទួលបានអំណាចបុណ្យកុសលខ្ពស់ រាល់ឧបសគ្គតូចធំនឹងរលាយបាត់អស់ ។ តែក្នុងពេលនេះអ្នកត្រូវឧស្សាហ៍ធ្វើបុណ្យច្រូចទឹកជូនដល់ម្ចាស់កម្មផលផង ពេលនោះបុណ្យនឹងជួយលើកតម្កើងលាភសំណាងដល់អ្នក ។
ចង្កឹះនាំសំណាងទី 3
លទ្ធផលទស្សន៍ទាយ៖ លាភសំណាងក្នុងរឿងការងាររកស៊ី មានលាភចូលហូរហៀរ រាសីឡើងខ្ពស់ត្រដែតជាងមុន ។
ពេលនេះអ្នកហាក់ដូចជាមនុស្សបៀមទុក្ខ ទឹកមុខក្រៀមក្រោះ ក្នុងចិត្តទើសគ្រប់យ៉ាង ពេលខ្លះឆេវឆាវដូចភ្លើងឆេះក្នុងទ្រូង រហូតដល់អ្នកដទៃមិនហ៊ានចូលក្បែរ ប៉ុន្តែអ្នកមិនមែនជាមនុស្សដែលមានចិត្តយង់ឃ្នងទេ ។ គ្រប់យ៉ាងវាកើតឡើងព្រោះតែអ្នកខ្វល់ខ្វាយពីអ្នកដទៃច្រើនពេករហូតភ្លេចគិតពីខ្លួនឯង ។
តែរាសីរបស់អ្នកដែលនឹងប្រសើរពីការធ្វើជាចៅហ្វាយខ្លួនឯង ប្រសិនបើអ្នកកំពុងមានឧបសគ្គក្នុងអំឡុងពេលនេះ សូមកុំបាក់ទឹកចិត្តចូលឈានទៅមុខកុំបោះបង់ ហើយដើមឆ្នាំនេះអ្នកនឹងជួបតែសំណាងចូលមកក្នុងជីវិត ។
ចង្កឹះនាំសំណាងទី 4
លទ្ធផលទស្សន៍ទាយ៖ នឹងមានដំណឹងល្អអំពីការជួញដូរ នឹងមានសំណាងនិងចំណូលថ្មីពីមនុស្សជិតស្និទ្ធ។
អ្នកជាមនុស្សម្នាក់ដែលមានគំនិតខុសពីអ្នកដទៃ ចូលចិត្តជួយអ្នកដទៃទាំងខ្លួននឿយហត់ ឬខាតបង់ប្រយោជន៍ក៏ដោយ អ្នកងាយនឹងទុកចិត្តមនុស្សយ៉ាងងាយ តែបើនរណាគិតអាក្រក់ ឬចង់ខ្សែលើដឹងតែមិនរួចខ្លួនទេ ។
រាសីរបស់អ្នកនៅចុងសប្តាហ៍ក្រោយ មានទំនោរល្អប្រសើរ រាសីនឹងចាប់ផ្តើមប្រែប្រួលក្នុងទិសល្អក្រោយឆ្លងឆ្នាំ នរណាខានទទួលបានសំណាងយូរអាចមានឱកាសឈ្នះរង្វាន់ធំ។
សំរាប់នរណាដែលធ្លាប់សន្សំកុសលច្រើន អាចមានឱកាសទទួលបានវត្ថុមានតម្លៃក្នុងរយៈពេល ៤ ខែខាងមុខនេះ ផ្ទះក្នុងក្តីស្រមៃកំពុងរង់ចាំអ្នក ។
ចង្កឹះនាំសំណាងទី 5
លទ្ធផលទស្សន៍ទាយ៖ លទ្ធផលការងារកំពុងប្រសើរឡើង មានសល់លុយសល់កាក់ច្រើនជាជាងមានបរិវារ ។
ខ្លួនអ្នកជាមនុស្សដែលយកចិត្តទុកដាក់រៀនសូត្រ ចូលចិត្តគិតនិងស្រមើស្រមៃខ្ពស់ខុសពីអ្នកដទៃ ចូលចិត្តជួយអ្នកដទៃដោយមិនរំពឹងគុណបុណ្យ ។
ជោគវាសនារបស់អ្នកនឹងទទួលបានផលល្អ ពីការខិតខំប្រឹងប្រែង មានជោគវាសនាល្អចេញមកពីការខំធ្វើការជាជាងការផ្សងសំណាងចាក់ឆ្នោត ឬលេងល្បែង ។ បើនិយាយទៅជើងលេខបានប្រាប់ថា អ្នកអាចជួបឧបសគ្គនៅពាក់កណ្តាលទី តែកុំអស់សង្ឃឹមនៅទីបញ្ចប់អ្នកនឹងអាចជំនះវាបានយ៉ាងរលូន ហើយជើងលេខរបស់អ្នកអាចជួបសំណាងរយៈពេលយូរ ។
ជាងនេះទៅទៀត នៅដើមឆ្នាំនិងមានការប្រែប្រួលយ៉ាងច្បាស់ ដូច្នេះបើបច្ចុប្បន្ននេះអ្នកកំពុងលំបាកសូមកុំបោះបង់ ។
ចង្កឹះនាំសំណាងទី 6
លទ្ធផលទស្សន៍ទាយ៖ ក្នុងអំឡុងពេលនេះគួរតែត្រូវបានសង្កត់ធ្ងន់លើការធ្វើបុណ្យ នៅពាក់កណ្តាលខែនេះអ្នកអាចមានឱកាសទទួលបានលុយដុំ ។
តែត្រូវចេះប្រយ័ត្នមាត់កបន្តិច ព្រោះអ្នកជាមនុស្សឆេវឆាវ ឆាប់ខឹងឆាប់បាត់ ដូច្នេះអាចមានបញ្ហានាំឲ្យដាច់លាភ ។
យ៉ាងណាមិញ អ្នកជាមនុស្សឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូសរឿងការងារ ម្ល៉ោះហើយនៅចុងឆ្នាំនេះអ្នកអាចកើនតំណែង បើអ្នករកស៊ីអាចរកបានចំណូលច្រើន តាមរយៈការខិតខំនោះ ៕
ប្រភព៖ Knongsrok