បើតាមអ្នកជំនាញផ្នែកកាយសម្បទា បានណែនាំឱ្យធ្វើលំហាត់ប្រាណ ៥០ ដងក្នុងមួយថ្ងៃ ហើយធ្វើជារៀងរាល់ថ្ងៃ ព្រោះវាជួយបង្កើតសាច់ដុំនៅផ្នែកផ្សេងៗ។ ថ្ងៃនេះយើងសូមលើកយកហេតុផលល្អៗ ៥ យ៉ាង ដែលមិត្តនារីៗគួរតែដឹង ថាហេតុអ្វីចាំបាច់ត្រូវហាត់ប្រាណជាមួយ squash រៀងរាល់ថ្ងៃ មកចែកជូនបងប្អូនទាំងអស់គ្នា។
1. ពង្រឹងសន្លាក់
ការធ្វើលំហាត់ប្រាណដោយប្រើ squash ឱ្យបានត្រឹមត្រូវ អាចជួយពង្រឹងសាច់ដុំ កជើង ជង្គង់ និងសន្លាក់ត្រគាកក្នុងពេលតែមួយបានយ៉ាងល្អ។
2. សាច់ដុំស្នូលនៃរាងកាយកាន់តែរឹងមាំ
squash គឺជាលំហាត់ប្រាណដែលជួយពង្រឹងសាច់ដុំស្នូល ហើយប្រសិនបើមិត្តនារីៗ ព្យាយាមបន្តធ្វើលំហាត់ប្រាណនេះឱ្យបានញឹកញាប់ នឹងជួយធ្វើឱ្យស្នូលនៃរាងកាយកាន់តែរឹងមាំជាមុន។
3. ជាឥរិយាបថដែលអាចធ្វើបានគ្រប់វ័យ
squash គឺជាលំហាត់ប្រាណដែលមិនមានការកម្រិតអាយុណាមួយឡើយ ព្រោះជាក្បាច់ដែលអាចធ្វើបានគ្រប់វ័យ។ មិនតែប៉ុណ្ណោះ វាជាក្បាច់មួយដែលអាចជួយសម្រួលរាងបានល្អ គ្រប់គ្រងសាច់ដុំបានច្រើនផ្នែក មិនថានៅភ្លៅខាងមុខ ភ្លៅខាងក្រោយ ស្នូល កំភួនជើង ត្រគាក ឬពោះជាដើម។
4. អាចធ្វើវាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង
មិនថា មិត្តៗនារីនៅទីណា ឬកន្លែងណាមួយនោះទេ ពួកគេអាចហាត់ប្រាណបានគ្រប់ពេល ដោយសារតែលំហាត់នេះមិនតម្រូវឱ្យមានផ្ទៃធំទូលាយ រួមជាមួយរយៈពេលមិនមានដែនកំណត់។
5. ធ្វើសកម្មភាពផ្សេងៗបានយ៉ាងសកម្ម
បន្ថែមពីលើការធ្វើលំហាត់ Squash វានឹងជួយអ្នកឱ្យលេងកីឡាបានយូរ រឹងមាំ។ លំហាត់ប្រាណប្រភេទនេះ អនុញ្ញាតឱ្យសកម្មភាពរបស់នារីៗកាន់តែសកម្ម ព្រោះការអង្គុយជាលទ្ធផលធ្វើឱ្យរាងកាយធ្វើចលនាបានស្ទាត់ជំនាញគ្រប់គ្រាន់។
ប្រភព៖ បរទេស