ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមានបញ្ហាមុនមិនបាត់ ទោះបីជាអ្នកជ្រើសរើសប្រើថ្នាំបំបាត់មុន និងក្រែមលាបស្បែកដែលស័ក្តិសមសម្រាប់ស្បែកងាយកើតមុន និងណែនាំដោយគ្រូពេទ្យជំនាញខាងសើស្បែកក៏ដោយ។ មូលហេតុនេះ ក៏ដោយសារតែមនុស្សស្រីនៅតែមិនបោះបង់នូវអាកប្បកិរិយាផ្សេងៗដែលត្រូវបានគេចាត់ទុកថា ជាកត្តាចម្បងដែលធ្វើឱ្យមុនមិនបាត់ដោយខ្លួនឯង។ ថ្ងៃនេះយើងសូមលើកយកបម្រាមចំនួន ៦ ដែលមិនគួរធ្វើ បើចង់ឲ្យមុនឆាប់ជាសះស្បើយ។
1. កុំប៉ះមុខដោយដៃផ្ទាល់
រឿងដំបូងដែលត្រូវបញ្ឈប់គឺយកដៃប៉ះមុខខ្លួនឯង ព្រោះកត្តានេះត្រូវបានគេចាត់ទុកថា ជាកត្តាចម្បងដែលបណ្តាលអោយកើតមុនដោយមិនដឹងខ្លួន។ កុំភ្លេចថា ដៃរបស់យើងជាកន្លែងបង្កាត់ពូជមេរោគជាច្រើន ដោយសាររាល់ថ្ងៃនេះយើងគ្មានផ្លូវដឹងថា ដៃយើងប៉ះពាល់អ្វីបែបណានោះទេ។
2. កុំដេកដោយមិនលាងមុខ
ទោះជាយ៉ាងនេះក្តី ត្រូវលាងសម្អាតមុខរបស់អ្នកមុនពេលចូលគេង ព្រោះពេញមួយថ្ងៃ ស្បែកពោរពេញដោយសារធាតុគីមីពីគ្រឿងសំអាង រួមទាំងញើស ខ្លាញ់ ធូលី ផ្សែង និងការបំពុលផ្សេងៗ។ ដូច្នេះហើយអ្នកមិនគួរចូលគេងមុនលាងមុខឡើយ ព្រោះអាចធ្វើឲ្យកើនមុន ថែមទាំងជួយបង្កើនចំនួនមុនឱ្យកើនឡើងផងដែរ។
3. កុំញ៉ាំរបស់ផ្អែម និងចៀនញឹកញាប់ពេក
ស្ត្រីយល់យ៉ាងច្បាស់ថា បង្អែម អាហារចៀន និងរបស់ផ្សេងៗទៀត ជាអាហារដ៏ឆ្ងាញ់ដែលមនុស្សស្រីជាច្រើនស្ទើរតែជៀសមិនរួច។ ប៉ុន្តែប្រសិនបើនៅក្នុងដំណើរការនៃការព្យាបាលមុន ត្រូវបានណែនាំឱ្យកាត់បន្ថយបរិមាណអាហារទាំងនេះឱ្យបានច្រើន អ្នកត្រូវតែធ្វើតាមដែលអាចធ្វើទៅបាន ព្រោះអាហារប្រភេទនេះមានជាតិស្ករខ្ពស់នឹងធ្វើឱ្យកោសិការលាក ជួយបង្កឱ្យកើតមុនបានយ៉ាងងាយ។
4. កុំច្របាច់ក្បាលមុនខ្លាំងពេក
នៅពេលឃើញមុនតែងតែមានអារម្មណ៍ថា ចង់ច្របាច់ចេញ ព្រោះដើម្បីធ្វើឲ្យបាត់ក្នុងពេលឆាប់ៗ។ ប៉ុន្តែតើអ្នកដឹងទេថា ការច្របាច់មុនដោយខ្លួនឯងមានផលប៉ះពាល់អ្វីខ្លះ? ជាការពិតណាស់ មនុស្សជាច្រើនមិនដឹងពីរបៀបច្របាច់មុនឱ្យបានត្រឹមត្រូវនោះទេ ជំនួសឱ្យការធ្វើឱ្យមុនបាត់ទៅវិញទៅជាការបង្កឱ្យរលាកស្បែក ស្នាមមុនមានសភាពជាសះស្បើយយឺតៗ ហើយអាចនឹងមានបាក់តេរីដែលនៅតាមរន្ធ ក្រចកបង្កឱ្យកើតមុនលើសដើម។
5. កុំគេងយឺតច្រើនថ្ងៃជាប់ៗគ្នា
ការគេងយឺតមិនត្រឹមតែធ្វើឱ្យស្បែកមើលទៅមិនភ្លឺប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យកម្រិតនៃអ័រម៉ូនស្ត្រេសបន្តកើនឡើង ដែលអាចធ្វើឱ្យក្រពេញ sebaceous ធ្វើការកាន់តែខ្លាំង ព្រមទាំងធ្វើឱ្យស្បែកឡើងខ្លាញ់ និងស្ទះមុន។ ដូច្នេះសូមព្យាយាមចូលគេងឱ្យបានឆាប់ ដោយសារតែនៅពេលយប់ រាងកាយនឹងប្តូរទៅរបៀបជួសជុល និងស្តាររាងកាយដែលខូច ធ្វើឱ្យកម្រិតនៃ cortisol ឬថយចុះអរម៉ូនស្ត្រេស។
6. កុំជូតមុខខ្លាំងពេក
កុំយល់ច្រឡំថា ជូតមុខខ្លាំង នឹងជួយកម្ចាត់ភាពកខ្វក់លើផ្ទៃបានកាន់តែល្អ។ ក្រៅពីមិនធ្វើឲ្យល្អលើផ្ទៃស្បែកក្នុង វាក៏អាចជំរុញឱ្យមានការកើតមុនធ្ងន់ធ្ងរបន្ថែមទៀតផងដែរ។ ការជូតមុខនឹងធ្វើឱ្យស្បែកកាន់តែរលាក ជាលទ្ធផលស្បែកស្តើងជាងមុន ហើយស្នាមមុនអាចរាតត្បាតពេញផ្ទៃមុខ៕
ប្រភព៖ បរទេស