Ferdinand ព្រមាន​ឲ្យ United ប្រយ័ត្ន​រឿង​នេះ បើ​មិន​ចង់​ឲ្យ City លុត ៤-៥ គ្រាប់​ស្រួលៗ

អតីត​ជើង​ចាស់​លោក Rio Ferdinand បាន​បង្ហាញ​ការ​យល់​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ក្លឹប Man Utd ក្រោយ​ចប់​ការ​ប្រកួត​ទល់ Atalanta កាល​ពី​យប់​មិញ។ ដ្បិត​បើ United អាច​លេង​ស្មើ ២-២ ទល់ Atalanta តែ​មើល​ទៅ​ទម្រង់​លេង​នៅ​តង់​ទី​ ២ គឺ​ពិត​ជា​ពិបាក​ទទួល​យក។

Rio Ferdinand 42a5

600c66af7c

ជា​ការ​ពិត​បើ​យើង​មើល​ស្ថានភាព​យប់មិញ វា​ពិត​ជា​ពិបាក​បន្តិច សម្រាប់​ក្រុម ព្រោះ​អី​ក្រោយ​ពេល Raphael Varane របួស​និង​ត្រូវ​ប្តូរ​ចេញ​នៅ​នាទី ៣៨ ហើយ​ជំនួស​មក​វិញ​ដោយ​ខ្សែ​ប្រយុទ្ធ Mason Greenwoodក៏​នាំ​ឲ្យ​ប្រព័ន្ធ​លេង​របស់​ក្រុម​ទាំង​មូល​មាន​ការ​ធ្លាក់​ចុះ ហើយ​រាង​ច្របូកច្របល់​បន្តិច។

តាម​ការ​បញ្ជាក់​របស់ Ferdinand ប្រាប់​ទៅ ​BT Sport និយាយ​ថា៖ "United មិន​អាច​លេង​របៀប​ហ្នឹង [ការ​លេង​នៅ​តង់​ទី ២] មក​បង្ហាញ​ទល់ City នោះ​ទេ ព្រោះ​បើ​បន្ត​បែប​ហ្នឹង ពួក​គេ​នឹង​ត្រូវ City ហូប​ទក់​សាច់​ ៣ ៤ ឬ ៥ គ្រាប់ ព្រោះ​នេះ​ពួក​គេ​មើល​ស្រាល​គូ​ប្រជែង​ពេក"។

Rrt

គួរ​បញ្ជាក់​ថា ប៉ះ City នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ប្រសិន​លោក Ole ចង់​បន្ត​ប្រើប្រាស់​ប្រព័ន្ធ ៣-៥-២ ហើយ Varane ត្រូវ​អវត្តមាន នោះ​គឺ​អាច​ពិបាក ដោយ​មិន​ដឹង​យក​នរណា​មក​ជំនួស​ឡើយ ពោល​គឺ​មាន​តែ​បង្ខំ​ចិត្ត​យក​កីឡាករ​លេង​តំណែង​ការពារ​ស្លាប​ មក​លេង​នៅ​កណ្តាល​តែ​ប៉ុណ្ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក