មានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ការពន្យារអាយុនៃការរស់នៅរបស់មនុស្ស ហើយមនុស្សអាយុវែង គឺល្អទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្ត។ យ៉ាងណាក៏មានសញ្ញាសម្គាល់ដែលងាយមើលមួយផ្សេងទៀតដែរ នោះគឺពាក់ព័ន្ធនឹងរោមចិញ្ចើម។
មនុស្សក្រោយអាយុ ៣០ ឆ្នាំ ប្រសិនរោមចិញ្ចើមដុះវែង មើលទៅអាចថាជាមនុស្សរាងវ័យចំណាស់ តែការពិត គឺជាសញ្ញាបង្ហាញពីអាយុវែងទៅវិញទេ។ ប្រសិនរោមចិញ្ចើមដុះវែងដល់ ៣ សង់ទីម៉ែត្រ នោះអ្នកប្រាកដជានឹងមានអាយុវែង ហើយក៏មិនងាយមានជំងឺអ្វីមកបៀត។
ជាទូទៅមនុស្សដែលដុះរោមចិញ្ចើមវែង ក៏ដោយសារថ្លើមពួកគេដំណើរការល្អ រាងកាយមានប្រព័ន្ធភាពសុាំល្អ ទើបនាំឲ្យផ្នែកនៃរោមចិញ្ចើមដុះមកក្រាស់ឃ្មឹកនិងវែងបែបហ្នឹង។
តាមជំនឿពីបុរាណគេក៏ជឿលើរឿងនេះដូចគ្នា ព្រោះគេប្រដូចមនុស្សរោមចិញ្ចើមវែង ទៅនឹងស្តេចនាគ ដែលមិនងាយចេះចុះខ្សោយថាមពល ហើយអាចរស់នៅបានឆ្នាំ។ យ៉ាងណាសម្រាប់មនុស្សអាយុក្រោយ ៣០ ឆ្នាំដដែល ប្រសិនចង់ឲ្យរោមចិញ្ចើមដុះវែង អ្នកអាចងាកមកទទួលទានអាហារទាំង ៣ ខាងក្រោម៖
៣) ផ្កាស្ពៃ
វាជាបន្លែដែលមានសមត្ថភាពការពារការឆ្លងមេរោគ សម្អាតសរសៃឈាម និងការពារការកើនឡើងកូលេស្តេរ៉ុលអាការ ការពារការកកឈាម ហើយក៏អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងផងដែរ។
ការទទួលទានផ្កាស្ពៃ ផ្កាខាត់ណាច្រើន វាអាចបង្កើនសមត្ថភាពបន្សាបជាតិពុលក្នុងថ្លើម ការពារជំងឺផ្ដាសាយ និងជំងឺឈាមអាក្រក់ ជាងនេះវាក៏អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ និងមហារីកក្រពះថែមទៀត។
២) ស៊ុបតៅហ៊ូ
ស៊ុបតៅហ៊ូ លាយជាមួយនឹងសារ៉ាយសមុទ្រ វាកាត់បន្ថយការស្រូបយកជាតិនីកូទីន ជួយឲ្យជាតិពុលងាយរំលាយចេញពីរាងកាយ។ អ្នកដែលជក់បារីជាប្រចាំ ឬធ្លាប់ស្ថិតក្នុងបរិយាកាសដែលស្រូបយកផ្សែងបំពុល គួរទទួលទានមុខម្ហូបនេះឲ្យបានច្រើន។
១) ផ្សិតខ្មៅ
ត្រូវបានគេយកវាទៅប្រើប្រាស់ជាឱសថរាប់រយឆ្នាំមកហើយ ដោយសារវាមានសមត្ថភាពក្នុងការបង្កើនភាពសុាំ និងគ្រប់គ្រងចរន្តឈាម ហើយវាមានអាស៊ីដអាមីណូសំខាន់ៗ ដែលជួយបន្សាបជាតិពុលក្នុងរាងកាយផងដែរ។
តាមពិតទៅផ្សិតខ្មៅ វាក៏ជួយធ្វើឲ្យប្រសើរឡើងនូវការថែរក្សាស្បែក ហើយក៏ល្អទាំងសម្រាប់ការសម្រកទម្ងន់ ជាងនេះអាចធ្វើឲ្យបេះដូងនិងថ្លើមមានភាពរឹងមាំ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក