ភេសជ្ជៈ ៤ ជា “ស្តេចវីតាមីន C” បង្កើន​ការ​ផលិត​កូឡាជែន ដែល​ស្រីៗ​មិន​គួរ​មើល​រំលង

កូឡាជែន​ក្នុង​រាងកាយ​របស់​ស្រ្តី គឺ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​បើ​វា​ធ្លាក់​ចុះ​ហើយ គឺ​គ្រប់​យ៉ាង​លើ​រាងកាយ ក៏​នឹង​ប្រែ​ទៅ​ជា​ក្រៀមក្រោះ លែង​ស្រស់បំព្រង​ដូច​មុន។ ជា​ពិសេស​ស្រ្តី​ក្រោយ​អាយុ ៣០ ឆ្នាំ បើ​ចង់​បន្ត​ភាព​ក្មេង​ជាង​វ័យ គួរ​តែ​សម្លឹង​មើល​ភេសជ្ជៈ​ទាំង ៤ ខាង​ក្រោម៖

៤) ទឹក​ក្រូច+ខ្ញី

1

ក្នុង​ផ្លែ​ក្រូច ១០០ ក្រាម មាន​ផ្ទុក​វីតាមីន C ៦៤ ភាគរយ ដែល​វា​អាច​ជួយ​បង្កើន​ដំណើរការ​ផលិត​កូឡាជែន រី​ឯ​ខ្ញី​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក ប្រឆាំង​អុកស៊ីតកម្ម។

ដូច្នេះ​ការ​ទទួល​ទាន​ទឹក​ខ្ញី​លាយ​ក្រូច មួយ​កែវ​រៀងរាល់​ព្រឹក គឺ​ពិត​ជា​សំខាន់ វា​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ក្មេង​ជាង​វ័យ រាងកាយ​មាន​សុខភាព​ល្អ និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើស​យ៉ាង​មាន​ប្រសិទ្ធភាព។

៣) ទឹក​ស្វាយ+គីវី

2

គីវី​មិន​សូវ​ផ្អែម​នោះ​ទេ តែ​សម្បូរ​ដោយសារ​ធាតុ​ចិញ្ចឹម ហើយ​ក៏​មាន​វីតាមីន C និង​ជាតិ​សរសៃ​ច្រើន ក៏​ដូច​ជា​សារធាតុ​រ៉ែ​សំខាន់ៗ​ផ្សេង​ផង​ដែរ។ រី​ឯ​ផ្លែ​ស្វាយ​ក៏​មាន​នៅ​វីតាមីន A ជួយ​ប្រឆាំង​អុកស៊ីតកម្ម ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ឡើង​វិញ។

ហេតុ​នេះ​ហើយ​ការ​ទទួល​ទាន​ផ្លែ​ឈើ​ទាំង​ ២ ក្រឡុក​ចូល​គ្នា អាច​ធ្វើ​ឲ្យ​ស្បែក​តឹងណែន​ល្អ ប្រឆាំង​ភាព​យារ​ធ្លាក់ និង​ព្យាបាល​មុន​លើ​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ផង។

២) ទឹក​ស្រ្តបឺរ៊ី

3

វា​មាន​សារធាតុ​ម្យ៉ាង​គេ​ឲ្យ​ឈ្មោះ​ថា អាស៊ីដ​អេលលេកិក ដែល​វា​ធ្វើ​ការ​ដើម្បី​ការពារ​សរសៃ​កូឡាជែន ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី UV។ ទន្ទឹម​នេះ​សារធាតុ​ខាង​លើ ក៏​វា​ការពារ​ស្បែក​ពី​ផល​ប៉ះពាល់​អាក្រក់​ពី​បរិស្ថាន​ខាង​ក្រៅ​ដូច​ជា​ផ្សែង​និង​ធូលី។

លើស​ពី​នេះ​វា​ក៏​មាន​នូវ​វីតាមីន C ផ្តល់​សារធាតុ​ចិញ្ចឹម​សម្រាប់​រាងកាយ ហើយ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត រលោង និង​បំបាត់​ភាព​ចាស់។

១) ទឹក​ផ្លែ​ត្របែក

4

ក្នុង​ផ្លែ​ត្របែក ១០០ ក្រាម មាន​វីតាមីន C ២២៨ មិល្លីក្រាម ដែល​វា​ក៏​មាន​ជាតិ​សរសៃ​ច្រើន មាន​វីតាមីន A អាស៊ីដ​ហ្វូលិក ដែល​វា​ជួយ​ដាក់​កំហិត​អុកស៊ីតកម្ម​របស់​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព ដូច្នេះ​ការ​ទទួល​ទាន​ទឹក​ត្របែក​អាច​កាត់​បន្ថយ​ភាព​ជ្រីវជ្រួញ ស្នាម​អុជ​ខ្មៅ ជាំ​លើ​ស្បែក​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក