សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសផ្លូវមួយខ្សែដែលចង់ធ្វើដំណើរឆ្លងកាត់បំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
ផ្លូវខ្សែទី 1
អ្នកជាមនុស្សដែលចូលចិត្តការប្រឈមមុខនិងការផ្សងព្រេង មាននិស្ស័យជាមនុស្សនិយាយត្រង់ ហើយស្អប់នៅមុខនិយាយផ្សេងក្រោយខ្នងនិយាយផ្សឹង ព្រោះអ្នកគិតថា "ភាពស្មោះត្រង់" គឺសំខាន់ណាស់ ប្រសិនបើមាននរណាម្នាក់មានអ្នកជាមិត្ត អ្នកនោះចាត់ទុកថាមានសំណាងធំហើយ។
អ្នកជាមនុស្សប្រកួតប្រជែង មិនខ្លាចថាលទ្ធផលនឹងទៅជាយ៉ាងណាទេ ព្រោះអ្នកជឿថាគោលដៅដែលអ្នកត្រូវជួបនឹងជោគជ័យប្រសិនបើអ្នកព្យាយាមអស់ពីសមត្ថភាព ។
នៅពេលអ្នកនៅជាមួយមិត្តសម្លាញ់ អ្នកនឹងហ៊ានបង្ហាញភាពទន់ភ្លន់ដោយមិនលាក់លៀមពេលនៅជាមួយមិត្តភក្តិវាជាពេលវេលា "សម្រាក" សម្រាប់អ្នក ។
ផ្លូវខ្សែទី 2
ប្រសិនបើអ្នកជ្រើសរើសផ្លូវនេះបង្ហាញថាអ្នក ជាមនុស្សស្ងប់ស្ងាត់ ចូលចិត្តភាពស្រស់ស្អាត ហើយសុភមង្គលរបស់អ្នក គឺបានស្រលាញ់នរណាម្នាក់ដោយស្មោះអស់ពីចិត្ត ។
អ្នកជ្រើសរើសផ្លូវនេះមានន័យថាអ្នកជាមនុស្ស "យឺតៗ សន្សឹមៗមិនប្រញាប់" ចូលចិត្តរស់នៅក្នុងពិភពស្នេហា មិនថាត្រឹមមួយរយៈពេលខ្លីក៏មិនអីដែរ ឲ្យតែចេះយល់ចិត្តគ្នាអ្នកក៏មានក្តីសុខហើយ ។
តែពេលនេះអ្នកមានអារម្មណ៍ថាជីវិតរបស់អ្នកមិនដូចមុន ជីវិតហាក់ដូចជាមានការប្រកួតប្រជែងច្រើន កន្លងមកអ្នកជាមនុស្សចូលចិត្តសំងំនៅកន្លែងស្ងាត់មិនចង់ជួបមនុស្សម្នា តែពេលនេះអ្នកចង់ដើរចេញមើលពិភពលោកខាងក្រៅ អ្នកសម្រេចចិត្តត្រឹមត្រូវហើយ អ្នកត្រូវការរៀនអ្វីថ្មីៗជាច្រើនទៀត ។
ផ្លូវខ្សែទី 3
អ្នកជាមនុស្សស្លូតបូត សុភាពរាបសារ អ្នកតែងតែចេះអត់ឱន មិនសូវជាចេះប្រកាន់ច្រើនទេ ជាក់ណាស់អ្នករើសផ្លូវមួយខ្សែនេះ មិនមែនជាមនុស្សចូលចិត្តប្រកួតប្រជែង ឬមានទំនាស់ជាមួយនរណាទេ ។
អ្នកចូលចិត្តបរិយាកាសស្ងប់សុខ ផ្លូវនេះអាចមានក្រឡុករលាក់បន្តិច ប៉ុន្តែអ្នកមិនចាំបាច់បារម្ភទេ ដោយសារតែអ្នកនឹងឆ្លងកាត់វាបានដោយជោគជ័យ ។
ផ្លូវខ្សែទី 4
មិនថាអ្នកធ្វើអ្វី ច្រើនតែត្រូវធ្វើលើសពីពីរដង ទើបជោគជ័យក៏ដោយ តែអ្នកជាមនុស្សចេះវិភាគនិងស្វែងរកចម្លើយសម្រាប់ខ្លួនឯង រហូតពេលខ្លះអ្នកបាត់ខ្លួនយ៉ាងសម្ងាត់ គ្មានអ្នកណាដឹងដើម្បីស្វែងរកចម្លើយដែលអ្នកចង់ដឹងទៀតផង ។
សម្រាប់អ្នកដែលជ្រើសរើសផ្លូវនេះ អ្នកជាមនុស្សចូលចិត្តនៅម្នាក់ឯង មិនចូលទៅរញ៉េរញ៉ៃជាមួយអ្នកដទៃឡើយ ពេលខ្លះអ្នកគួរបើកចិត្តជាងនេះបន្តិច ហើយអ្នកនឹងបានជួបមិត្តពិតនៅក្នុងជីវិត ។
ផ្លូវខ្សែទី 5
អ្នកជាមនុស្សស្ងប់ស្ងាត់តែមានបង្កប់មនោសញ្ចេតនា ចូលចិត្តនៅម្នាក់ឯងតែចេះយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន ថែមទាំងស្មោះត្រង់ជាមួយមិត្តភ័ក្ដិទៀតផង ។
ប្រសិនបើអ្នកជ្រើសរើសផ្លូវនេះ បង្ហាញថាអ្នកអាចសប្បាយចិត្តដោយខ្លួនឯងបាន ដោយមិនពឹងផ្អែកលើអ្នកដទៃ ដោយសារតែអ្នកដឹងពីសុភមង្គលនៅឯណា ហើយអ្នកមិនខ្លាចក្នុងការដើរផ្លូវនេះតែម្នាក់ឯងទេ បើទោះអ្នកមិនចូលចិត្តផ្លូវដែរភ្លឺពេក តែនៅពេលអ្នកទៅជិតដល់គោលដៅអ្នកនឹងរកឃើញពន្លឺយ៉ាងភ្លឺស្វាងមិនខាន ។
ផ្លូវខ្សែទី 6
អ្នកជាមនុស្សដែលចូលចិត្តអ្វីដែលថ្មីមិនដូចអ្នកដទៃ ជាមនុស្សចូលចិត្តភាពចម្រុះពណ៌ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់ ។
ប្រសិនបើអ្នកជ្រើសរើសផ្លូវនេះ មានន័យថាអ្នកនឹងសង្កត់ធ្ងន់លើចំណុចសំខាន់ដំបូងបង្អស់ ហើយអ្នកដឹងថា គ្មានផ្លូវណាដែលប្រោះព្រំទៅដោយផ្កាកុលាបទេ ផ្លូវនីមួយៗសុទ្ធតែមានឧបសគ្គ ប៉ុន្តែអ្នកដឹងរបៀបដើរដើម្បីទៅដល់គោលដៅបាននៅទីបំផុត ។
ព្រោះអ្នកមិនមែនជាមនុស្សរត់គេចពីបញ្ហាទេ អ្នកនឹងប្រឈមមុខ ហើយតែងតែគិតថាអ្នកអាចធ្វើវាបាន ៕
ប្រភព៖ Knongsrok