ទឹកអំបិល ស្តាប់ទៅជារបស់សាមញ្ញ ដែលធ្វើក៏មិនពិបាកធ្វើ ងាយរកងាយទិញមិនចំណាយច្រើន តែធាតុពិតវាមានប្រយោជន៍ច្រើនណាស់ដល់សុខភាព គ្រាន់តែគ្នាយើងមិនសូវបានដឹង។ ថ្នាំល្មមៗមិនប្តូរទេ ជាមួយទឹកអំបិលមួយកែវ ព្រោះវាអាចផ្តល់ប្រយោជន៍ធំៗទាំង ៥ នេះ៖
៥) ធ្វើឲ្យភ្នែកភ្លឺ
យកឆ្នាំមួយដាំទឹកឲ្យក្តៅ រួចដាក់អំបិលប៉ុន្មានស្លាបព្រាចូល ហើយកូរឲ្យសព្វដល់វារលាយ។ បន្ទាប់មកយកវាមកឆ្ពុង ដោយឱនមុខចុះ រួចបើកភ្នែករបស់អ្នកស្រូបយកចំហាយក្តៅចេញពីឆ្នាំ។ កំឡុងពេលនោះចូលបង្វិលភ្នែករបស់អ្នកចុះឡើង ឆ្វេងស្តាំ ដោយវាដូចជួយលាងសម្អាតភ្នែក តាមរយៈចំហាយទឹកដែលភាយចេញ ហើយក៏មានប្រសិទ្ធភាពជួយឲ្យអ្នកមើលច្បាស់ផងដែរ។
៤) ព្យាបាលការឈឺបំពង់ក
នៅរដូវរងា អាកាសធាតុស្ងួត គឺងាយបណ្តាលឲ្យគ្នាយើងឧស្សាហ៍ក្អកស្ងួត ឈឺបំពង់ក។ ដើម្បីព្យាបាលជាមួយការប្រើប្រាស់ទឹកអំបិល គឺងាយទេ ដោយគ្រាន់តែ៖
ប្រើទឹកអំបិលដើម្បីខ្ពុរមាត់ ហើយខ្ជាក់ចេញនៅពេលព្រឹកជាប្រចាំ ហើយបន្តអនុវត្តនៅពេលផ្សេងទៀត ៥-៦ ដង/ថ្ងៃ ព្រោះវាអាចធានានូវប្រសិទ្ធភាពក្នុងការប្រឆាំងនឹងការរលាក ក៏ដូចជាសម្លាប់មេរោគ។
៣) ព្យាបាលករណីពុលអាហារ
ប្រសិនអ្នកពុលអាហារកម្រិតស្រាល ឬផឹកស្រាច្រើនពេក ធ្វើឲ្យក្រពះរបស់អ្នកមិនស្រួល បណ្តាលឲ្យក្អួត។ អ្នកគ្រាន់តែប្រើអំបិលមួយស្លាបព្រាបាយ លាយជាមួយទឹកប្រហែល ១០០ ម.ល បន្ទាប់មកផឹក ១-២ លើក ហើយព្យាយាមក្អាកកម្អួតនោះចេញមក ដោយវានឹងធ្វើឲ្យអ្នកឆាប់ក្អួតអស់ជាតិអាហារមិនល្អ ហើយឆាប់ជាសះស្បើយរយៈពេលខ្លី។
២) ព្យាបាលសក់ជ្រុះ
មនុស្សមួយចំនួនតែងតែជួបប្រទះបញ្ហាជ្រុះសក់ ឬសរសៃសក់ខ្សោយ។ ចូរប្រើទឹកអំបិលលាងសក់ រួចលាងសម្អាតជាមួយទឹកស្អាត ដោយការអនុវត្តបែបនេះជាប្រចាំ យូរទៅនឹងអាចកាត់បន្ថយការជ្រុះសក់បានយ៉ាងមានប្រសិទ្ធភាព។
១) មានប្រសិទ្ធភាពបំបាត់មុន
មនុស្សមួយចំនួនតែងតែកើតមានមុនលើខ្នង ទ្រូង ហើយអំបិលក៏អាចចូលរួមចំណែកព្យាបាលមុនទាំងនេះបានដែរ។
បន្ទាប់ពីងូតទឹកក្ដៅឧណ្ហ៍ៗ វាដូចជាបានបើករន្ធញើសរបស់អ្នក ហើយចូរយកអំបិលមកជូតលើខ្នងរបស់អ្នក រួចម៉ាស្សាថ្នមៗជាមួយនឹងដឹងដុំសំឡីប្រហែល ២-៣ នាទី សឹងលាងទឹកសម្អាតចេញ។ ចំណាំត្រូវប្រើកម្លាំងថ្នមៗ មិនត្រូវត្រដុសខ្លាំងពេកទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក