ត្រីជាអាហារដែលមានជីវជាតិ អាចច្នៃធ្វើជាមុខម្ហូបច្រើនមុខ ហើយរសជាតិក៏អាចទទួលយកសក្តិសមសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ វាមានសារធាតុចិញ្ចឹមចាំបាច់ជាច្រើនសម្រាប់រាងកាយ។
តែយ៉ាងណាដើម្បីការពារសុខភាពខ្លួនអ្នកនិងក្រុមគ្រួសារ អ្នកត្រូវចាំថា មិនគួរទទួលទានត្រីទាំង ៤ ប្រភេទខាងក្រោមនេះទេ៖
៤) ត្រីងាប់ឬស្អុយ
ត្រីដែលងាប់យូរហើយ សាច់ឡើងស្អុយរលួយ អាចនឹងមានភាគរយខ្ពស់ បង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ការបរិភោគត្រីប្រភេទនេះ វាមិនមានគុណភាពនោះទេ ផ្ទុយទៅវិញបណ្តាលឲ្យអ្នកងាយពុល និងឆ្លងមេរោគទៀតផង។
មនុស្សជាច្រើនគួរជ្រើសរើសយកត្រីដែលនៅស្រស់ មើលទៅអាចនៅយកមកទទួលទានបាន។ សាច់ត្រីនៅស្រស់ វាសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ ខុសពីត្រីដែលរលួយ វាត្រូវបានបម្លែងសារធាតុទាំងអស់នោះចេញហើយ។
៣) ត្រីចាក់បញ្ចូលអ័រម៉ូន
ត្រីដែលមានសាច់ច្រើន តែភ្នែកជញ្ជីងតិច មនុស្សជាច្រើនចូលចិត្តទិញវាយកមកទទួលទានណាស់ តែអ្នកមិនបានដឹងនោះទេ ថាវាត្រូវបានគេបាញ់បញ្ចូលអ័រម៉ូន បារត ហើយបើបរិភោគច្រើន គឺងាយនឹងពុល។
អ័រម៉ូនដែលបាញ់បញ្ចូលទៅក្នុងត្រី គឺវាមិនបាត់បង់ទៅណានោះទេ បើអ្នកចម្អិនហើយក៏ដោយ វានឹងរលាយចូលទៅក្នុងរាងកាយអ្នក។ ជាពិសេសសម្រាប់កុមារទទួលទានត្រីប្រភេទនេះច្រើន គឺអាចរារាំងដល់ដំណើរការអភិវឌ្ឍរាងកាយនិងការលូតលាស់។
២) ត្រីយកចេញពីកន្លែងកខ្វក់
ត្រីដែលស្ថិតក្នុងទន្លេឬបឹងបួរកខ្វក់ គឺងាយនឹងឆ្លងមេរោគចេញពីកាក់សំណល់រោងចក្រ ឬសំណល់ក្នុងតំបន់នោះខ្លាំងណាស់។ ត្រីដែលស្ថិតក្នុងមជ្ឈដ្ឋានបែបនោះ គឺវាងាយនឹងផ្ទុកជាតិពុល ហើយឆ្លងចូលមកកាន់រាងកាយរបស់យើងបាន។
ដូច្នេះគួរជ្រើសរើសទីតាំងលក់ត្រី ឬអ្នកលក់ ដែលគួរឲ្យទុកចិត្ត ឬកន្លែងដែលមានចែកចាយត្រីគុណភាពខ្ពស់ ព្រោះវាចាំបាច់ណាស់សម្រាប់សុខភាពរាងកាយរបស់យើងទៅថ្ងៃមុខ។
១) ត្រីឆៅ
ត្រីឆៅ បើជាសាច់ត្រីល្អមានគុណភាព គឺវាមិនអីទេ តែបើជាត្រីយកមកពីកន្លែងមិនល្អ នោះគឺងាយនឹងឆ្លងមេរោគ និងប៉ារ៉ាស៊ីតចូលខ្លួនខ្ពស់បំផុត។ ដ្បិតបើអ្នកទទួលទានត្រីឆៅជាមួយក្រូចឆ្មារ ទឹកស៊ីអ៊ីវ ក៏មិនមែនជាវិធីអាចកម្ចាត់បាក់តេរីនោះអស់ដែរ។
ប៉ារ៉ាស៊ីតដែលបានចូលទៅក្នុងរាងកាយ គឺវានឹងបង្កខ្លួនទៅជាសំបុក ហើយវាយប្រហារដល់សរីរាង្គសំខាន់ៗនៅខាងក្នុង។ វិធីល្អបំផុតគួរទទួលទានត្រីដែលឆ្លងកាត់ការចម្អិនត្រឹមត្រូវ ហើយបើចង់ទទួលទានត្រីឆៅ ក៏គួរជ្រើសរើសតាមប្រភេទសាច់ត្រីដូចជាត្រីសាលម៉ុន ឬធូណាអីជាដើមផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក