ជំងឺថ្លើម ច្រើនតែមានរោគសញ្ញាដំបូងតិចតួច ហើយយើងមិនកត់សម្គាល់ឃើញនោះទេ តែបើបណ្តោយទុកយូរទៅ វានឹងអាចជាហួសពេល ពិបាកព្យាបាលទៅវិញ។ ដូច្នេះហើយ Knongsrok សូមណែនាំនូវអាការៈ ៣ ដែលអាចព្រមានពីការវិវត្តទៅរកជំងឺថ្លើមដ៏ធ្ងន់ធ្ងរបាន៖
ការឈឺចាប់នៅតំបន់ឆ្អឹងជំនីរខាងស្តាំ ច្រើនតែកើតឡើងនៅដំណាក់កាលដំបូងនៃជំងឺមហារីកថ្លើម។ មូលហេតុគឺដោយសារសាច់ដុំដុះចេញពីថ្លើម នឹងលុកលុយបន្តិចម្តងៗ ហើយសង្កត់លើតំបន់ឆ្អឹងជំនីរខាងស្តាំ។
ជារឿយៗបណ្តាលឲ្យអ្នកទទួលរងការឈឺចាប់នៅតំបន់នោះ គឺក្រោមទ្រូង ឬក្រោយខ្នងខាងក្រោយផ្នែកខាងស្តាំ។ អ្នកគួរយកចិត្តទុកដាក់ បើឈឺចាប់ញឹកញាប់ ហើយឆ្លៀតទៅពិគ្រោះជាមួយគ្រូពេទ្យផង។
២) តំបន់បេះដូង
ការឈឺចាប់នៅតំបន់បេះដូង ក៏ជាសញ្ញាមួយ ដែលបង្ហាញថាថ្លើមត្រូវបានខូចខាតដូចគ្នា។ ប្រសិនបើអ្នកពុំមានជំងឺបេះដូង ហើយមានការឈឺចាប់ផ្នែកនោះ វាអាចមកពីសាច់ដុះនៅផ្នែកខាងឆ្វេងនៃថ្លើមរបស់អ្នក ហើយអ្នកគួរតែយកចិត្តទុកដាក់ ជៀសវាងវាវិវត្តទៅជាជំងឺមហារីកថ្លើម។
១) តំបន់ចង្កេះ
នៅដំណាក់កាលដំបូងនៃជំងឺមហារីកថ្លើម ការឈឺខ្នងក៏អាចកើតមានខ្លះៗដែរ។ នេះដោយសារតែដុំសាច់ក្នុងថ្លើម ជាធម្មតាវាមានទីតាំងនៅខាងក្រោយផ្នែកខាងស្តាំ ហើយពេលដុំសាច់នេះលុកលុយ វាបណ្តាលឲ្យឈឺចាប់រាលដាលដល់ខ្នង ផ្នែកខាងក្រោមចង្កេះជាពិសេស។ សង្កត់ធ្ងន់ពីទម្លាប់ ៣ ដែលអាចវិវត្តឲ្យអ្នកកើតជំងឺមហារីកថ្លើម គឺការទទួលទានគ្រឿងស្រវឹងច្រើន ការទទួលទានអាហារដែលមានផ្សិត ឬហួសកំណត់ និងការទទួលទានអាហារបំពងញឹកញាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក