បម្រើ​អាជីព​ ២០ ឆ្នាំ​ហើយ Klopp ថា​មិន​ដែល​ប៉ះ​អ្នកចាត់ការ​ណា​ ពិបាក​ដូច​ម្នាក់​នេះ​ទេ

លោក Jurgen Klopp បាន​ប្រលូក​ក្នុង​អាជីព​ជា​អ្នកចាត់ការ​លើក​ដំបូង​បង្អស់ នៅ​ក្លឹប Frankfurt កាល​ពី​ឆ្នាំ ១៩៨៨ (ថ្នាលយុវជន) ហើយ​បន្ត​មក​ដឹកនាំ​ក្លឹប Mainz 05, Dortmund និង Liverpool ទល់​សព្វថ្ងៃ។ ឆ្លង​កាត់​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ លោក​បាន​ហែលកាត់​ការ​តតាំង​ក្រុម​គូ​ប្រជែង​ខ្លាំងៗ​ជា​ច្រើន​រាប់​ភ្លេច ជា​ពិសេស​បទពិសោធន៍​ដឹកនាំ​នៅ​លីគ​កំពូល​អង់គ្លេស។

53951525_101

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ កន្លង​ទៅ​នេះ បាន​លើក​ឡើង​ពី​ឈ្មោះ​គ្រូ​ដែល​លោក​គិត​ថា​ពិបាក​នឹង​តតាំង​បំផុត ហើយ​ចម្លើយ​របស់​លោក គឺ​ជា​លោក Pep Guardiola នៃ​ក្រុម​រួម​លីគ Manchester City។

Klopp និយាយ​ថា៖ "សម្រាប់​ខ្ញុំ អ្នកចាត់ការ​ល្អ​បំផុត​ក្នុង​លោក គឺ Pep Guardiola តែ​ខ្ញុំ​មិន​ច្បាស់​ថា ខ្ញុំ​និយាយ​នេះ​ត្រូវ​ឬ​អត់​ទេ តែ​ជា​ការ​ពិត ការ​លេង​តទល់​ក្រុម​ដឹកនាំ​ដោយ Pep គឺ​ពិត​ជា​ពិបាក​លេង​ខ្លាំង​ណាស់"។

Jurgenklopp Pepguardiola2

_methode_times_prod_web_bin_84f3199e 0deb 11e9 A440 Fb17d0e61415

គួរ​បញ្ជាក់​ថា នៅ​រដូវ​កាល ២០២១/២២ ក្រុម​លោក Klopp និង​លោក Pep បាន​ប៉ះ​គ្នា​ម្តង​ហើយ ដោយ​នៅ​ជើង​ទី ១ ក្រុម​ទាំង​ពីរ​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ ២-២ ខណៈ​ជើង​ទី ២ ត្រូវ​លេង​ខែ​មេសា​ឯ​ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក