ការមករដូវ អាចធ្វើឲ្យស្រ្តីមានអារម្មណ៍មិនល្អដូចថ្ងៃធម្មតាទូទៅ តែយ៉ាងណាបើវាមិនកើតឡើងជាប្រចាំ ឬខុសប្រក្រតី នោះវាក៏ជាសញ្ញាគួរឲ្យបារម្ភទៅវិញ អំពីសុខភាពស្បូនរបស់អ្នក។ ការមករដូវ គឺជាកត្តាដ៏សំខាន់មួយបង្ហាញពីដំណើរការល្អ ឬអាក្រក់នៃសុខភាពរបស់ស្រ្តី។
៤) វដ្ដរដូវទៀងទាត់
វដ្ដរដូវស្រ្តី ជាធម្មតាមានរយៈពេល ២៨ ថ្ងៃ ទោះយ៉ាងណាក៏អាចមានអ្នកខ្លះហៀរចូលដល់ ៣០ ទៅ ៤០ ថ្ងៃ។ យ៉ាងណាបើវដ្ដនេះវាទៀងទាត់ គឺមិនអីទេ គឺមានន័យស្បូននៅដំណើរការធម្មតា។
ផ្ទុយទៅវិញ បើវាមកលឿនពេក ឬយឺតថ្ងៃពេក នោះគឺជាហានិភ័យមិនល្អទៅវិញ។ យកល្អគួរតែប្រញាប់ទៅពិគ្រោះជាមួយអ្នកជំនាញ ឬសួររកវិធីព្យាបាល។
៣) ចំនួនជាមធ្យមនៃការមករដូវ
តាមការសិក្សាបង្ហាញថា លំហូរនៃការមករដូវរបស់ស្រ្តី ប្រចាំខែ ប្រសិនមាន ៣០ ទៅ ៥០ ម.ល នោះគឺជាសញ្ញាល្អ។ ជារួមគឺស្ថិតក្នុងកម្រិតមធ្យមដ៏ល្អបំផុតមួយ ព្រោះបើមកច្រើនពេក ក៏នឹងប៉ះពាល់ដល់សុខភាព ធ្វើឲ្យយើងស្លេកស្លាំង វិលមុខ... ជាដើមផងដែរ ហើយបើមកតិចពេក បង្ហាញពីភាពមិនប្រក្រតីនៃស្បូន។
២) ពណ៌រដូវ
ជាធម្មតារដូវរបស់ស្រ្តីមានពណ៌ក្រហមខ្មៅ ដែលនេះបង្ហាញថាស្បូនដំណើរការល្អ តែយ៉ាងណាបើវារាងបែកជាពណ៌ផ្កាឈូកស្រាល ក៏អាចមកបម្រែបម្រួលអ័រម៉ូនឬ សម្រាប់ស្រ្តីពពោះ។
តែយ៉ាងណាបើមានពណ៌ក្រហមបែកទឹកក្រូច នោះអាចជាសញ្ញាបង្ហាញពីការឆ្លងមេរោគ។ ប្រសិនមានការប្រែប្រួលពណ៌ខុសប្រក្រតី យកល្អអ្នកគួរទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។
១) មករដូវ ៣ ទៅ ៧ ថ្ងៃ
ស្រ្តីដែលមានសុខភាពល្អ គឺរមែងមករដូវយ៉ាងហោចណាស់ចន្លោះពី ៣ ទៅ ៧ ថ្ងៃ ដែលពេលវេលាខ្លីពេក ឬវែងពេក ក៏អាចបង្ហាញពីហានិភ័យមិនល្អផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក