អ្នកចាត់ការលោក Ole Gunnar Solskjaer មួយរយៈចុងក្រោយ ហាក់ទទួលរងសម្ពាធជាខ្លាំង ជាពិសេសក្រោយ ៣ ប្រកួត យកបានតែ ១ ពិន្ទុ បន្ទាប់ពីចាញ់ Aston Villa និង Leicester City ហើយលេងស្មើ Everton ក្នុងទឹកដីខ្លួនឯង។
យ៉ាងណាក្រោយចប់ការប្រកួត ដែលបរាជ័យ ៤-២ ក្រោមថ្វីជើងរបស់កញ្រ្ជោងខៀវកន្លងទៅ ក្រុមដឹកនាំដោយអ្នកចាត់ការសញ្ជាតិន័រវេសក៏ត្រូវបានគេរាយការណ៍ថា នឹងមិនអាចប្រើប្រាស់កញ្ចប់ថវិកា នៅទីផ្សារដោះដូរខាងមុខបានទេ ប្រសិនបន្តធ្លាក់ទម្រង់លេងបែបនេះ។
នោះក៏ដោយសារតែក្លឹប Man Utd សម្រេចត្រៀមបញ្ចេញកញ្ចប់លុយ ៧០ លានផោនឲ្យលោក Ole ចាយវាយ លុះត្រាតែប្រព័ន្ធលេងរបស់ក្រុមមើលទៅឃើញថា ល្អ ហើយឈរនៅចំណាត់ថ្នាក់ដ៏សមរម្យមួយ ឬមានសង្ឃឹមខ្ពស់ក្នុងការឈ្នះពានរង្វាន់ Premier League។ នោះទើបក្លឹប ព្រមឲ្យ Ole ចាយវាយលើការពង្រឹងប្រព័ន្ធកីឡាករបន្ថែម ដើម្បីជំរុញឱកាសលើកពានរង្វាន់នៅរដូវកាល ២០២១/២២ តែម្តង។
ផ្ទុយទៅវិញ យើងមកមើលនៅជុំទី ៨ ចំណាត់ថ្នាក់របស់ Man Utd បានធ្លាក់ដល់លេខរៀងទី ៦ ដែលចាញ់ទាំង Tottenham និង Brighton ទៅទៀត ហើយធៀបនឹងក្រុមកំពូលតារាងគឺ Chelsea ដាច់ឆ្ងាយ ៥ ពិន្ទុឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក