កុំ​ស្តាយ! ប្រយ័ត្ន​មហារីក​ចូល​ខ្លួន ដោយសារ​ការ​ទទួល​ទាន​អាហារ​សល់​ទាំង ៥ នេះ

អាហារ​ដែល​មាន​ជីវជាតិ​បំផុត ក៏​អាច​ក្លាយ​ជា​អាហារ​ដែល​មាន​បាក់តេរី​ច្រើន​បំផុត​ផង​ដែរ ប្រសិន​អ្នក​ទុក​ចោល​ដល់​មួយ​យប់។ អាហារ​ ៥ ខាង​ក្រោម ទោះ​យើង​រក្សា​បាន​ត្រឹមត្រូវ​បែប​ណា ក៏​វា​នៅ​តែ​អាច​បង្កើត​ជា​បាក់តេរី​ដ៏​ច្រើន​ផង​ដែរ ហើយ​យូរ​ទៅ​អាច​បង្ក​ជា​ជំងឺ​មហារីក​ទៀត​ផង៖

៥) បន្លែ​បៃតង

1

បន្លែ​បៃតង​មាន​ជាតិ​សរសៃ វីតាមីន និង​សារធាតុ​ចិញ្ចឹម​ច្រើន តែ​យ៉ាង​ណា​ប្រសិន​យើង​ទទួល​ទាន​នៅ​អាហារ​ពេល​ល្ងាច​មិន​អស់​ទេ ចូរ​កុំ​រក្សា​វា​ទុក​ដល់​ព្រឹក​ស្អែក​ ហើយ​លើក​មក​ទទួល​ទាន​ទៀត​អី ដ្បិត​បើ​បាន​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​ហើយ​ក៏​ដោយ។

មូលហេតុ​គឺ​ដោយសារ​បន្លែ​នៅ​ពេល​ទុក​ចោល​មួយ​យប់ វា​បាន​ផលិត​នូវ​ជាតិ​នីត្រាត​ច្រើន ដែល​នេះ​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព ហើយ​ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​នៅ​ពេល​ខាង​មុខ​ផង​ដែរ។

៤) ផ្សិត​ត្រចៀក​កណ្តុរ

2

មិន​គួរ​ទទួល​ទាន​វា​ឆ្លង​ថ្ងៃ​នោះ​ទេ ក្រោយ​ពេល​ចម្អិន​ហើយ បើ​អ្នក​ទុក​ចោល​មួយ​យប់ នោះ​វា​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ក្រៅ​ពី​នេះ ​កំឡុង​ពេល​រក្សា​ទុក​មួយ​យប់ នោះ​វា​ក៏​បាន​បង្កើត​នូវ​ជាតិ​នីត្រាត​ច្រើន ហើយ​បាត់បង់​ទាំង​សារធាតុ​ចិញ្ចឹម និង​ពេល​ខ្លះ​បង្ក​ជា​ជាតិ​ពុល​នាំ​ឲ្យ​ឈឺ​ក្រពះ​ថែម​ទៀត។

៣) អាហារ​សមុទ្រ

3

ដូច​ជា​បង្គា ក្តាម ត្រី ពេល​ទុក​ចោល​មួយ​យប់ វា​បាន​បំផ្លាញ​នូវ​សារធាតុ​ចិញ្ចឹម​ល្អៗ​អស់​ហើយ ផ្ទុយ​ទៅ​វិញ​វា​ថែម​ទាំង​ដាក់​សម្ពាធ​ទៅ​លើ​ថ្លើម និង​តម្រង​នោម​ទៀត​ផង ក៏​ដោយសារ​តែ​បាក់តេរី​ដែល​កើត​ឡើង​កំឡុង​ពេល​រក្សា​ទុក​មួយ​យប់​នោះ។ ជា​ទូទៅ​អាហារ​សមុទ្រ ក្រោយ​ពេល​ចម្អិន អ្នក​មិន​គួរ​រក្សា​ទុក​យូរ​ឡើយ។

២) អាហារ​ដែល​មាន​ជាតិ​ប្រៃ

4

ដូច​ជា​ឆា ឬ​អាហារ​​មួយ​ចំនួន​ផ្សេង​ទៀត ដែល​មាន​ជាតិ​ប្រៃ​ស្រាប់ បើ​ផ្អាប់​វា​ទុក​ចោល​មួយ​យប់ ទោះ​ទុក​ក្នុង​ទូ​ទឹកកក​ក៏​ដោយ ក៏​វា​ងាយ​បង្ក​ទៅ​ជា​ផ្សិត ដែល​យើង​មើល​មិន​ឃើញ នាំ​ឲ្យ​យើង​ងាយ​នឹង​ឈឺ​ពោះ ឬ​ពុល​ជា​ពិសេស​នៅ​រដូវ​ក្តៅ។

១) ទឹក​ដោះ​គោ​សណ្តែក

5

ទឹក​ដោះ​គោ​សណ្តែក​ដែល​បើក​មក​ទទួល​ទាន​ហើយ មិន​គួរ​ទុក​ចោល​ទេ ពោល​ត្រូវ​ផឹក​ឲ្យ​អស់ ព្រោះ​ក្រោយ​នោះ ៥ ម៉ោង វា​ងាយ​នឹង​បង្ក​ទៅ​ជា​បាក់តេរី​ជា​ច្រើន ហើយ​ពេល​ទទួល​ទាន អ្នក​ងាយ​នឹង​ជួប​ជំងឺ​រាគ ឬ​ឈឺ​ក្រពះ​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក