ឆ្មាបក់ដៃ អ្នកប្រាកដជារមែងឃើញគេដាក់តាំងនៅកន្លែងផ្សេងៗគ្នាដូចជាក្នុងអាហារដ្ឋាន អគារពាណិជ្ជកម្ម ឬសូម្បីតែក្នុងគេហដ្ឋានរបស់មនុស្សមួយចំនួន។ តែយ៉ាងណាការជ្រើសរើសទីតាំងដ៏ត្រឹមត្រូវ ជារឿងចាំបាច់បំផុត ព្រោះវាអាចកំណត់ពីកម្រិតនៃលាភសំណាងដែលអ្នកអាចទទួលបាន៖
១) ដាក់ទៅទិសណាល្អ?
អ្នកត្រូវដាក់ឆ្មាបក់ដៃ ឬគេហៅថាឆ្មាហុងស៊ុយ បែរទៅទិសខាតកើតឬអាគ្នេយ៍ ហើយបញ្ចៀសការដាក់បែរទៅទិសខាងលិច។ តាមក្បួនហុងស៊ុយ គេក៏ណែនាំឲ្យដាក់វានៅខាងឆ្វេងទ្វារធំ ព្រោះជាកន្លែងជួយពង្រឹងដំណើរការទំនាក់ទំនងការរកស៊ីឲ្យល្អប្រសើរឡើង។
២) ការដាក់ឆ្មាបកដៃក្នុងហាងលក់ធំៗ
ប្រសិនអ្នកដាក់តាំងឆ្មាបក់ដៃនៅទីតាំងហាងធំៗ ឬអគារពាណិជ្ជកម្មលំដាប់ខ្ពស់ អ្នកត្រូវប្រាកដថា ដាក់ឲ្យនៅកន្លែងបើកចំហ មិនតូចចង្អៀត ហើយកុំឲ្យបែរចំទៅកន្លែងទូទាត់លុយ ឬបញ្ជរទទួលប្រាក់ តែត្រូវដាក់បែរទៅទ្វារធំភ្ញៀវចេញចូល។ យកល្អអាចតម្កល់វាដាក់ឲ្យនៅដាច់ដោយឡែកលើធ្នើរណាមួយគឺកាន់តែល្អ។
៣) ការដាក់លើអាសនៈ
មនុស្សមួយចំនួនយល់ឃើញថា ឆ្មាបក់ដៃនឹងកាន់តែបក់លាភចូលផ្ទះ ប្រសិនដាក់នៅលើទីតាំងអាសនៈ ដែលមានវត្ថុសក្តិសិទ្ធអមជាមួយ។ តែយ៉ាងណាអ្នកក៏ត្រូវប្រាកដថា រៀបចំឲ្យមានរបៀបរៀបរយ មិនចេះតែដាក់ឲ្យតែបាន ឬតាមចិត្ចង់នោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក