ការចូលគេងយប់ជ្រៅពេក ការទទួលទានស្រាច្រើន អាចរាប់បានថាជាទម្លាប់ដែលអាចបំផ្លាញថ្លើមរបស់អ្នកយ៉ាងលឿនបំផុត។ តែយ៉ាងណាទម្លាប់អាក្រក់ ២ ខាងក្រោមនៅពេលព្រឹក គឺអាចធ្វើឲ្យថ្លើមខូចខាតធ្ងន់ធ្ងរជាងនោះទៅទៀត៖
១) ការទប់នោមនៅពេលព្រឹក
យោងតាមអ្នកជំនាញខាងវេជ្ជសាស្រ្តបានណែនាំថា ការទប់នោមនៅពេលព្រឹក គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតដល់ថ្លើម។ ជាធម្មតានៅពេលអ្នកនោម នោះរាងកាយនឹងបញ្ចេញជាតិពុលដែលបានប្រមូលពេញមួយយប់នៅក្នុងថ្លើម ហើយឆ្លងកាត់តាមទឹកនោមបង្ហូរចេញមកក្រៅ។
ដូច្នេះប្រសិនបើមិនត្រូវបានបញ្ចេញឲ្យទាន់ពេលវេលាទេ ជាតិពុលនឹងថយចុះ នាំឲ្យពុលថ្លើម ខ្សោយថ្លើម រលាកថ្លើម និងមហារីកថ្លើមនៅរយៈពេលខាងមុខណាមួយ។
២) មិនទទួលទានអាហារពេលព្រឹក
ប្រសិនអ្នកមិនទទួលទានអាហារពេលព្រឹក ដល់ក្លាយជាទម្លាប់រយៈពេលយូរ នោះវានឹងធ្វើឲ្យរាងកាយខ្វះនូវសារធាតុចិញ្ចឹម នាំឲ្យរាងកាយចុះខ្សោយ ជាពិសេសសរីរាង្គសំខាន់មួយចំនួនដូចជាថ្លើម ក្រៀមស្វិតជាដើម។
ប្រសិនអ្នករំលងមិនទទួលទានអាហារពេលព្រឹក វានឹងបណ្តាលឲ្យមានការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម ជាតិស្ករនៅក្នុងឈាមចុះទាប បណ្តាលឲ្យគ្លីកូហ្សែននៅក្នុងថ្លើមថយចុះ និងអាំងស៊ុយលីន ដាក់បន្ទុកទៅលើថ្លើមជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក