អតីត​វីរបុរស​ក្លឹប​ហង្ស ថា Ronaldo កំពុង​បន្ថែម​ចំណុច​អាក្រក់​នេះ ដល់ Man Utd

លោក Jamie Carragher អតីត​ខ្សែ​ការពារ​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool បាន​បង្ហាញ​ការ​យល់​ឃើញ​ថា វត្តមាន Cristiano Ronaldo សារ​នេះ បាន​ពាំនាំ​នូវ​ចំណុច​អាក្រក់​មួយ​បន្ថែម​ទៀត​មក​កាន់​ក្លឹប Man Utd ដែល​ពី​មុន​មក​ពួក​គេ​មាន​ស្រាប់​និង​មិន​ទាន់​កែ​តម្រូវ​បាន។

Jamie Carragher 1

0_Manchester United Vs Newcastle United United Kingdom 11 Sep 2021

Carragher យល់​ឃើញ​ថា United ជា​ក្លឹប​មួយ​ដែល​កីឡាករ​លេង​ជា​លក្ខណៈ​បុគ្គល មិន​បាន​លេង​ជា​ក្រុម​សហការ​គ្នា​ល្អ​ដូច​ជា​បណ្តា​ក្លឹប​ឯ​ទៀត Man City, Liverpool, Chelsea នោះ​ទេ ហ្នឹង​ហើយ​ជា​ហេតុផល​នាំ​ឲ្យ​ពួក​គេ​មិន​អាច​ឈាន​ដល់​កម្រិត​ប្រជែង​ពាន​រង្វាន់​បាន។ ដោយឡែក​ Ronaldo ដូច​កំពុង​មក​បន្ថែម​ចំណុច​ខាង​លើ​ដល់​ក្លឹប​មួយ​កម្រិត​ទៀត។

ប្រាប់​សារព័ត៌មាន The Telegraph លោក Carragher ថា៖ "ពួក​គេ [United] នៅ​តែ​បន្ត​ជា​ក្រុម​លេង​ជា​លក្ខណៈ​បុគ្គល មិន​មែន​លេង​ជា​ក្រុម​នោះ​ទេ ហើយ Cristiano Ronaldo បាន​មក​បន្ថែម​ចំណុច​នេះ ដោយ​មិន​បាន​មក​កែ​តម្រូវ​ឬ​ដោះស្រាយ​វា​ទេ"។

0_Manchester United Vs Aston Villa United Kingdom 25 Sep 2021

លោក​បន្ត៖ "ហេតុផល​ហ្នឹង​ហើយ ដ្បិត​បើ​ពួក​គេ​មាន​ប្រព័ន្ធ​កីឡាករ​កំពូលៗ ក៏​ពួក​គេ​មិន​ទាន់​ឈាន​ដល់​កម្រិត​ក្រុម​ ៣ ឯ​ទៀត ហើយ​ការ​របូត ៥ ពិន្ទុ​នៅ​ ២ ប្រកួត​ចុង​ក្រោយ គឺ​កំពុង​បង្ហាញ​ពី​ភាព​មិន​ស៊ីចង្វាក់​គ្នា ដោយ Man City ​ឯ​ណោះ គឺ​នៅ​តែ​ជា​ក្រុម​ដែល​ពិបាក​នឹង​ផ្តួល​បាន"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក