Glazers ស្ថិតក្នុងចំណោមម្ចាស់ក្លិបនៅ Premier League ដែលមានប្រជាប្រិយបំផុតទាំង ១០

គ្រួសារ Glazer ត្រូវបានគេដាក់នៅក្នុងបញ្ជីម្ចាស់ក្លិបដែលមានប្រជាប្រិយបំផុត ១០ យោងតាមការវិភាគដែលធ្វើឡើងដោយ FreeBets ។

3f0a4262 8de7 418d 96e3 4cdc81c97f16

យោងតាមការវិភាគដែលមើលទៅលើសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់​ម្ចាស់ក្លិបនានា ក្រុមត្រកូល Glazers មានប្រជាប្រិយភាពជាងម្ចាស់របស់ Liverpool និង Arsenal ។ ម្ចាស់ក្លឹប Man United ក៏មានចំណាត់ថ្នាក់នៅពីលើ Sheikh Mansourជាម្ចាស់ក្លឹប Man City ដែលបានវិនិយោគជាង ១ ពាន់លានផោនចូលក្លឹបផង​ដែរ។

Joel Glazer Avram Glazer Roman Abramovic Sheikh Mansour_4dun2a3wo2471x8yyx4xpneci

The Glazers បានស្ថិតក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រក្រុម Man United កាលពីរដូវកាលមុន ដោយសារតែការសម្រេចចិត្តចូលរួមក្នុងក្របខ័ណ្ឌ Super League ។ ការតវ៉ាបែប GlazersOut មួយចំនួនបានកើតឡើងដោយការតវ៉ាបែបនេះ ថែមទាំងបង្ខំឱ្យការប្រកួតរបស់បិសាចក្រហមទល់នឹង Liverpool ត្រូវបានពន្យារពេល។

Super League Owners

ទោះយ៉ាងណាក៏ដោយ! ការចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo ក៏ដូចជា Raphael Varane និង Jadon Sancho អាចជាចំណែកមួយនៅក្នុង Glazers ដែលទទួលបានប្រជាប្រិយភាពខ្លះមកវិញ។ ខាងក្រោមជាបញ្ជី​ឈ្មោះ​ប្រធាន​ក្លិបបាល់​ទាត់​ល្បី​ជាង​គេ​តាម​លំដាប់​នៅ Premier League ៖

1. The Srivaddhanaprabha Family (Leicester)

2. Tony Bloom (Brighton)

3. Roman Abramovich (Chelsea)

4. Steve Parish (Crystal Palace)

5. ENIC (Tottenham)

6. Andrea Radrizzani (Leeds)

7. NSWE (Aston Villa)

8. Matthew Benham (Brentford)

9. Sheikh Masnour (Man City)

10. The Glazers (Man Utd)

11. FSG (Liverpool)

12. Pozzo Family (Watford)

13. Fosun (Wolves)

14. ALK Capital (Burnley)

15. Delia Smith (Norwich)

Source: FreeBets.com

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: