តាម​ក្បួន៖ បើ​មិន​ដក​របស់ ៤ នេះ​ចេញ​ពី​លើ​តុ ទោះ​ខំ​រក​ ខំ​ធ្វើ​ប៉ុណ្ណា ក៏​អត់​សល់​លុយ​ដែរ

សូម​ពិនិត្យ​មើល​នៅ​លើ​តុ​ធ្វើ​ការ​របស់​អ្នក ប្រសិន​ឃើញ​មាន​របស់ ៤ ដូច​ខាង​ក្រោម ត្រូវ​តែ​ប្រញាប់​ដក​វា​ចេញ ព្រោះ​អី​តាម​ក្បួន​ហុងស៊ុយ​របស់​ទាំង​នោះ មិន​បាន​នាំ​ភាព​ចម្រុងចម្រើន តែ​បែរ​ជា​បង្ក​ជា​គ្រោះ​ដល់​អាជីព​ការងារ និង​ប្រាក់​ចំណូល​អ្នក​ទៅ​វិញ៖

៤) ប្រភេទ​ផ្កា​ជ័រ

1

មនុស្ស​ជា​ច្រើន​ចង់​តុបតែង​លើ​តុ​ការងារ ក៏​ទៅ​ទិញ​ផ្កា​ជ័រ​មក​ដាក់​តាំង ដោយ​មើល​ទៅ​ឃើញ​ស្អាត តែ​តាម​ក្បួន​ហុងស៊ុយ ភាព​មិន​រស់​រវើក​ ជា​ការ​ពិត​នោះ គឺ​ទាក់ទាញ​សំណាង​អាក្រក់ មក​រក​ម្ចាស់​ទៅ​វិញ។

ដូច្នេះ​អ្នក​គួរ​តែ​ជៀសវាង​ការ​ដាក់​របស់​ក្លែងក្លាយ ឬ​របស់​ជ័រ​លើ​តុ បើ​អាច​សូម​ប្រើប្រាស់​ផ្កា​ឬ​រុក្ខជាតិ​ស្រស់ ពិតៗ​ ដើម្បី​ទាញ​យក​ថាមពល​វិជ្ជមាន​មក​ក្នុង​ជីវិត។

៣) ដើម​ដំបង​យក្ស

2

ដើម​ដំបង​យក្ស បង្ហាញ​ពី​ភាព​មុត ភាព​ស្រួច តាម​ក្បួន​ហុងស៊ុយ គឺ​ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​ឆាប់​ប៉ះ​ទង្គិច ថាមពល​រាងកាយ​ឆាប់​ចុះ​ទ្រុឌទ្រោម ធ្វើ​ឲ្យ​អាជីព​ការងារ​មាន​ការ​ចុះ​ថមថយ ពោល​គឺ​មិនមែន​ជា​របស់​ល្អ សម្រាប់​ដាក់​តាំង​លើ​តុ​ការងារ​នោះ​ឡើយ។

២) ប្រភេទ​វល្លិ

Ice_screenshot_20210930 165511

ប្រភេទ​រុក្ខជាតិ​វល្លិ ក៏​មិន​គួរ​ដាក់​នៅ​លើ​តុ​ដែរ ត្បិត​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្សុទ្ធ​ខ្យល់ តែ​របស់​នេះ​តាម​ក្បួន គេ​តំណាល​មក​ថា ងាយ​ធ្វើ​ឲ្យ​កន្លែង​ធ្វើ​ការ​មិន​ចុះ​សម្រុង​គ្នា ងាយ​ប៉ះ​មាត់​ប៉ះ​ក ប៉ះពាល់​ដល់​សំណាង។

បើ​ចង់​បាន​រុក្ខជាតិ ដាក់​តាំង​លើ​តុ ល្អ​បំផុត គឺ​ត្រូវ​ជ្រើសរើស​យក​ប្រភេទ​រុក្ខជាតិ​ពិត មាន​ស្លឹក​ធំ បញ្ចៀស​រុក្ខជាតិ​មាន​ស្លឹក​ស្រួច។

១) របស់​តាំង​មាន​រូបរាង​ស្រួច

4

មិន​ថា​តែ​ប្រភេទ​ថូ​ផ្កា ឬ​រុក្ខជាតិ​នោះ​ទេ ដោយឡែក​វត្ថុ​លោហៈ​ដែល​មាន​រាង​ស្រួចៗ ក៏​តែងតែ​នាំ​ឲ្យ​យើង​ប៉ះពាល់​ផ្លូវ​អារម្មណ៍ និង​ថាមពល​វិជ្ជមាន​ត្រូវ​បាន​បន្សាប​អស់​ផង​ដែរ។ វា​ក៏​ងាយ​នឹង​នាំ​ឲ្យ​ម្ចាស់ មាន​ការ​ជាប់​ជំពាក់ មាន​ជម្លោះ មិន​ចុះ​សម្រុង​នឹង​កន្លែង​ធ្វើ​ការ​ជា​ដើម។

សរុបមកវិញ បើសួរថា តើរុក្ខជាតិប្រភេទណាដែលយើងណែនាំឲ្យដាក់តាំងនៅលើតុ ហើយវាល្អចំពោះក្បួនហុងស៊ុយ និងជួយលើកយីអ៊ុន ឲ្យអាជីពការងារ ការរកស៊ីដើររលូន គឺរួមមាន៖

ប្រទាលរីករាយ: យោង​តាម​ក្បួន​ហុងស៊ុយ​ ប្រទាលនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ដូចជា​មេដែក​ស្រូប​លុយ​ ដោយសារ​ស្លឹក​វា​ស្រដៀង​ទៅ​នឹង​កាក់​ប្រាក់​។​ ប្រសិន​បើ​អ្នក​ចង់​លម្អរ​តុ​ការងារ​ដោយ​ប្រទាល​នេះ​គួរ​ជ្រើសរើស​ដើម​ដែល​មាន​ពណ៌​បៃតង​ និង​គ្មាន​ស្លឹក​លឿង​។​ ប្រទាល​នេះ​ងាយ​ស្រួល​ថែទាំ​ណាស់​ត្រឹម​តែ​ស្រោច​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ និង​ចៀសវាង​ពី​ពន្លឺ​ព្រះអាទិត្យ​ដោយ​ផ្ទាល់​ដើម្បី​ឱ្យ​នៅ​ពណ៌​បៃតង​។​

ដើមត្រចៀកក្រាញ់: នេះ​ក៏​ជា​រុក្ខជាតិ​ដាំ​លុយ​មួយ​ទៀត​ដែរ​ ល្បីរន្ទ​រឿង​ប្រាក់​កាស​ និង​ភាព​ជោគជ័យ​។​ ដើម​នេះ​មាន​ស្លឹក​រាង​មូល​ដូច​កាក់​តំណាង​ឱ្យ​ភាព​សម្បូរ​បែប​ និង​ភាព​រុងរឿង​។​ ដើម​នេះ​មិន​ចាំ​បាច់​ថែទាំ​ឱ្យ​ស្មុគស្មាញ​ទេ​ គ្រាន់​តែ​ត្រូវ​ពន្លឺ​មធ្យម​ ដូចជា​នៅ​លើ​តុ​ធ្វើការ​ជា​ដើម​។​ នៅ​ពេល​ក្រឡេក​មើល​វា​ អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​ និង​កាត់​បន្ថយ​ភាព​តានតឹង​បាន​ទៀត​ផង​។​

ដើមរាសី: នេះ​ជា​រុក្ខជាតិ​នាំ​សំណាង​តាម​ក្បួន​ហុងស៊ុយ​ តំណាង​ឱ្យ​ទ្រព្យ​សម្បត្តិ​ និង​កូន​ចៅ​។​ បើ​នៅ​លើ​តុ​មាន​ត្រឹម​តែ​ដើម​រាសី​មួយ​ដើម​ ក៏​អាច​ជួយ​ទាក់ទាញ​ថាមពល​វិជ្ជមាន​ដល់​អ្នក​។​ ចំណុច​ពិសេស​នៃ​ដើម​រាសី​ គឺ​ចំនួន​មែក​អាច​ប្រាប់​ពី​អត្ថន័យ​ផ្សេងៗ​គ្នា​។​ បើ​ចង់​បាន​សុខភាព​ល្អ​ សម្បូរ​លុយ​ចាយ​ និង​អាយុ​យឺនយូរ​ អ្នក​គួរ​ជ្រើសរើស​ដើម​ណា​ដែល​មាន​ 3,​ 5,​ ឬ​ 9​ មែក​។​

ផ្កាអ័រគីដេ: រុក្ខជាតិ​នេះ​នឹង​បង្កើត​បរិយាកាស​អំណោយផល​ក្នុង​កន្លែង​ការងារ​។​ ជួយ​បង្កើន​ថាមពល​ ហៅ​លុយ​ ហៅ​លាភ​សំណាង​ឱ្យ​មក​រក​អ្នក​ជានិច្ច​។​ ដើម្បី​ផ្សង​សុំ​សេចក្តី​សុខ​ អ្នក​គួរ​ជ្រើសរើស​​ផ្កាអ័រគីដេ​ពណ៌​ស​។​ ដើម្បី​បាន​សំណាង​ល្អ​ត្រូវ​ជ្រើសរើស​​ផ្កាអ័រគីដេ​ពណ៌​ស្វាយ​៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក