Cristiano Ronaldo បានក្លាយជាតួឯកក្នុងការប្រកួតឲ្យ Man Utd ទល់ Villarreal បន្ទាប់ពីស៊ុតបាល់ចុងម៉ោង យកឈ្នះទៅលើក្រុមភ្ញៀវ ក្រោមលទ្ធផល ២-១ យកបាន ៣ ពិន្ទុនៅជុំទី ២ វគ្គចែកពូល UEFA Champions League។
ក្រោយចប់ការប្រកួត លោក Rio Ferdinand ជាអតីតខ្សែការពារ និងមិត្តរួមទ្រនំរបស់ CR7 ក៏បានទម្លាយថា ខ្លួនទទួលបានសារមួយពីកីឡាករព័រទុយហ្គាល់។ Rio ថា៖ "Ronaldo គេបានផ្ញើសារមកខ្ញុំទាំងយប់ ពេលចប់ការប្រកួតនោះថា គេដឹងខ្លួនឯងលេងមិនបានល្អ តែគេច្បាស់ថាខ្លួនឯងនឹងអាចរកគ្រាប់បាល់យ៉ាងពិតប្រាកដ"។
លោកបន្តទៀតថា៖ "របៀបនៃការជំនឿជឿជាក់ដែលគេមាន ក៏ដូចជាកំណត់ត្រាដែលគេបង្ហាញចេញមក គេបានក្លាយជាចំណែកដ៏ធំមួយនៅការប្រកួតពេលនេះ"។
គួរបញ្ជាក់ថា គ្រាប់បាល់នៅនាទី ៩០+៥ របស់ Ronaldo កាលពីយប់មិញ បានរុញឲ្យលោកក្លាយជាកីឡាករវ័យចំណាស់បំផុតលំដាប់ទី ២ របស់ Man Utd ដែលអាចរកបានគ្រាប់បាល់នៅពានរង្វាន់អឺរ៉ុប ហើយនៅចាញ់អ្នកទី ១ ដែលមានអាយុលើលោកជាង ១ ខែប៉ុណ្ណោះ។ កំណត់ត្រាផ្សេងទៀតគឺការបង្ហាញខ្លួនសរុប ១៧៨ ប្រកួត នាំមុខអ្នកគ្រងចាស់គឺ Iker Casillas មាន ១៧៧ ប្រកួត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក