តិចនិចស្រួលៗ! តោះមកមើលពីវិធីថែរក្សាស្បែក ដែលស្ត្រីគួរយកចិត្តទុកដាក់ ដើម្បីចៀសវាងភាពចាស់

កាលណាស្បែកអ្នកឡើងក្រហមស្ងួតហើយចាប់ផ្តើមចាស់ទៅៗ អ្នកគួរតែពិនិត្យលើពីដំណើរការនិងផលិតផលថែរក្សាស្បែក ដែលត្រូវការបន្ថែមនៅអាយុ ៣៥ ឆ្នាំ។ ដូច្នេះ សូមពិគ្រោះជាមុនដោយប្រយ័ត្នប្រយែងឲ្យបានខ្ពស់ក្នុងការប្រើផលិតផលថែរក្សាស្បែក ប្រសិនបើអ្នកចង់បានស្បែកដែលមានពន្លឺភ្លឺថ្លា ទោះបីមានអាយុច្រើនក៏ដោយ។

ពិនិត្យមើលដំណើរការផលិតផលជាមូលដ្ឋាន

ស្ត្រីភាគច្រើននឹងចាប់ផ្តើមជាមួយការសម្អាតស្បែកដោយប្រើផលិតផល បន្ទាប់មកព្យាយាមលាបសេរ៉ូមវីតាមីនសេដើម្បីផ្តល់សំណើមដល់ស្បែក។ បន្ទាប់ពីនៅពេញមួយថ្ងៃ ពេលល្ងាចអ្នកក៏ត្រូវសម្អាតស្បែកជាបន្ទាន់ភ្លាមៗ ប្រើក្រែមដែលមានមូលដ្ឋានត្រឹមត្រូវ លាបសេរ៉ូមវីតាមីនសេដើម្បីប្រឆាំងនឹងភាពចាស់ ។ ទោះយ៉ាងណា ផលិតផលខ្លះអាចមានឥទ្ធិពលដូចគ្នាបង្កើនទ្វេដងនៃសមាសធាតុដែរ។

មិនត្រូវប្រើផលិតផលមានជាតិអាល់កុល

ជំនួសឱ្យការលាងសម្អាតជាមួយផលិតផលនៅពេលព្រឹក គ្រូពេទ្យបានណែនាំឱ្យប្រើទឹកសម្អាតស្រាលៗបន្ទាប់មកជូតស្បែកឲ្យស្ងួតដោយកន្សែងស្អាត។ ទោះបីជាដបទឹកថ្នាំមិនមានជាតិអាល់កុលក៏ដោយក៏ផលិតផលខ្លះ នៅតែមានផ្ទុកសារធាតុ phenoxyethanol ដែលជាជាតិអាល់កុលអេធើរ ប្រើក្នុងផលិតផលថែរក្សាស្បែក។ សម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្មធាតុផ្សំនេះអាចនាំឱ្យស្បែកស្ងួតនិងរលាកយ៉ាងាប់រហ័ស។

ប្រើផលិតផលដែលមានសារធាតុរីទីណុល

ដោយសារបញ្ហាស្បែកធំបំផុតមួយគឺ "ភាពចាស់" គ្រូពេទ្យបានណែនាំឱ្យអ្នកមានទម្លាប់បន្ថែមផលិតផលរីទីណូល/រីទីណូអ៊ីដ នៅពេលល្ងាចរបស់អ្នក។ សារធាតុអេទីណូអ៊ីដអាចកាត់បន្ថយភាពជ្រីវជ្រួញ ជំរុញការផលិតកូឡាជែន និងធ្វើអោយស្បែកមានភាពប្រសើរឡើង។ ដោយសារសារធាតុរីទីណូអ៊ីដអាចធ្វើឱ្យស្បែករបស់អ្នកស្ងួត ដូចនេះ អ្នកគួរតែចាប់ផ្តើមប្រើផលិតផលនេះបន្តិចម្តងៗ បានហើយ៕

ប្រភព៖ បរទេស