កុំគិតថាគ្រាន់តែទទួលទានបន្លែធម្មតាមិនអីនោះ តាមពិតទៅបន្លែ ៣ ប្រភេទខាងក្រោម ក៏អាចបណ្តាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ ពោលឡើងលឿនជាងការទទួលទានបង្អែមឬអាហារផ្អែមមួយចំនួនទៅទៀត៖
៣) បន្លែដែលមានជាតិម្សៅច្រើន
មនុស្សភាគច្រើនគិតថាការទទួលទានបន្លែច្រើន គឺជួយឲ្យយើងមានសុខភាពល្អ តែយ៉ាងណាប្រភេទបន្លែដូចជាម្សៅ ស្ពៃក្តោប ឆៃថាវ វាពិតជាមានបរិមាណកាបូអ៊ីដ្រាតខ្ពស់ណាស់ ដូច្នេះប្រសិនបើទទួលទានច្រើន ក៏អាចបណ្តាលឲ្យឡើងជាតិស្ករក្នុងឈាមយ៉ាងរហ័សផងដែរ។
បញ្ជាក់យើងមិនមែនណែនាំមិនឲ្យអ្នកទទួលទានបន្លែនោះទេ តែយកល្អបំផុត គួរកំណត់ការទទួលទានត្រឹម ៦៤ ក្រាម/ថ្ងៃ គឺខ្ពស់បំផុត រួចគួរលាយវាជាមួយអាហារដែលមានជាតិប្រូតេអ៊ីនផ្សេងទៀត ដូចជាសាច់ និងស៊ុតជាដើម ដើម្បីកាត់បន្ថយការឆ្លើយតបជាតិស្ករក្នុងឈាម។
២) ប្រភេទអាហារមានគ្រាប់
គ្រាប់សណ្តែក ក៏ដូចជាបន្លែដែលមានគ្រាប់មួយចំនួនផ្សេងទៀត វាមានផ្ទុកជាតិកាបូអ៊ីដ្រាតច្រើន ហើយបើទោះបីវាមានសារធាតុចិញ្ចឹមល្អចំពោះរាងកាយ តែក៏គួរកំណត់បរិមាណក្នុងការទទួលទានវាដែរ។ ប្រសិនចង់ទទួលទាន យកល្អអ្នកគួរលាយវាជាមួយអាហារផ្សេងទៀត ដើម្បីឲ្យមានតុល្យភាព ជាជាងការទទួលទានវាសុទ្ធសាធច្រើនក្នុងពេលតែមួយ។
៣) បន្លែជ្រក់
បន្លែដែលគេយកទៅធ្វើជ្រក់ នៅពេលត្រាំយូរពេកវាត្រូវបានបំផ្លាញសារធាតុចិញ្ចឹមអស់ហើយ ផ្ទុយទៅវិញនៅសល់តែបរិមាណអំបិល និងស្ករសុទ្ធសាធ។ ដូច្នេះវាក៏អាចនាំឲ្យឡើងជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស ហើយនាំឲ្យមានការប្រឆាំងអាំងស៊ុយលីន បង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក